ភាគទី8

844 60 10
                                    


ក្រុមហ៊ុនអានគ្រុប

ក្រោយពេលដែលយូជីនចូលធ្វើការមិនបានប៉ុន្មានថ្ងៃ នាងបានរកឃើញរឿងរ៉ាវជាច្រើនអំពីមនុស្សស្រីដែលនាងស្អប់។

បុគ្គលិកនៅក្នុងក្រុមហ៊ុនទាំងអស់សុទ្ធសឹងតែស្រលាញ់ និងកោតសរសើរពីWonyoung ។ទាំងស្អាត ទាំងឆ្លាត និងមានអត្តចរិតល្អមិនប្រកាន់ឋានៈ ចេះយោគយល់អធ្យាស្រ័យដល់បុគ្គលិក នេះសុទ្ធតែជាពាក្យដែលនាងបានលឺមក

«ពូកែសម្តែងណាស់ ស្រីធ្មប់» Yujin គិតក្នុងចិត្តម្នាក់ឯង
«អេ Yujin ......Yujin ....Yah »
«អី អូយ»ស្មារតីបស់Yujin ត្រលប់មកដូចដើមវិញនៅពេលដែលGaeul វាយក្បាលនាងជាមួយសៀវភៅ នាងយកដៃអង្អែលក្បាលថ្នមៗ
«តើឯងរវល់គិតរឿងអីហ្នឹង  យើងហៅឯងចង់1លានដងហើយ ឯងដឹងទេ?»Gaeul
«គឺ...........គឺគ្មានអ្វីទេ  ចុះឯងហៅយើងមានការអីទៅ»
«វាថ្ងៃត្រង់ហើយ យើងចង់ហៅឯងទៅញុំាបាយ ទៅទេ?យើងpay »Gaeul
«ពិតទេ?»Yujin
« អឺ តែមិនមែនអាហារថ្លៃៗទេណា៎ យើងអាចpay ត្រឹមតែអាហារដ្ឋាននៅជិតក្រុមហ៊ុននេះប៉ុណ្ណោះ»Gaeul
«មិនអីទេ យើងមិនរើសច្រើនទេ»Yujin
«អញ្ចឹងចាំអីទៀត តោះទៅ»
ទោះបីជាពួកគេទើបតែស្គាល់គ្នាក៏ដោយតែទំនាក់ទំនងអ្នកទាំងពីរគឺមានភាពស្និទ្ធស្នាលដូចជាមនុស្សដែលស្គាល់គ្នារាប់ឆ្នាំ។

  ក្រោយពីចូលក្នុងអាហារដ្ឋានរួចហើយ អ្នកទាំងពីរក៏ចាប់ផ្តើមធ្វើការកម្មង់ហូបតាមចំណូលចិត្តរៀងៗខ្លួន។បន្ទាប់ពីអាហារមកដល់នៅលើតុពួកគេចាប់ផ្តើមចាប់អារហារញុំាបណ្តើរៗ

ខណៈពេលដែលកំពុងញុំានោះ Yujin បានលឺឈ្មោះមនុស្សដែលស្គាល់ចូលនៅក្នុងការសន្ទនារបស់អ្នកនៅក្បែរតុរបស់ពួកគេ

«លោកChaemin ពិតជាសង្ហាណាស់ឯង ថែមទាំងមានទៀតផង... ស្តាយណាស់ដែលគាត់មិនចាប់អារម្មណ៍មនុស្សស្រីណា ក្រៅពីអ្នកស្រីចាង»មនុស្សស្រីម្នាក់
«មិនឆ្ងល់ទេថាលោកChaemin តាមអ្នកស្រីប្រធានបែបនោះ បើយើងជាគាត់យើងក៏ធ្វើដូចគ្នា មនុស្សស្អីស្អាតដូចជាទេពធីតាបែបនោះ»មិត្តនាង
«ពិតមែនហើយ ពួកគាត់ទាំងពីរសមគ្នាណាស់ ទោះបីអ្នកស្រីចាងជាស្រ្តីមេម៉ាយក៏ដោយ អ្នកណាខ្វល់ណ៎ ណាមួយបើគាត់ស្រលាញ់គ្នាក្រុមហ៊ុននឹងកាន់តែពង្រីកធំជាងនេះទៅទៀត មានតែបាននិងបាន»

មន្តស្នេហ៍ម្តាយចុងOmega (Annyeongz Fanfic) EndWhere stories live. Discover now