ភាគ១:អត់ប្រយោជន៏!!

11.8K 609 53
                                    

Warning: សម្រាប់ភាគនេះអាចនឹងមានការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារដែលជាទង្វើមួយដែលមិនគួរយកគម្រូរតាម ក៏ដូចជាពាក្យសម្តីមិនល្អកើតមានតិចតួចនៅក្នុងសាច់រឿង ដូច្នេះសូមខន្តីអធ្យាស្រ័យចំពោះកំហុសឆ្គងដោយអចេតនាណាមួយនៅក្នុងសាច់រឿង។

________________

ពេលដែលស្រលាញ់មនុស្សម្នាក់ ចង់សាងអនាគតរួមជាមួយគ្នាតែងតែរំពឹងថាផ្លូវជីវិតបន្ទាប់ពីនេះនឹងស្រស់បំព្រង មានសុភមង្គល ដៃគូចេះគោរពអោយតម្លៃ មើលថែ ក៏ដូចជាពួតដៃគ្នាសាងប្រាក់ចំណូលអភិវឌ្ឍន៏គ្រួសារអោយរុងរឿងតទៅមុខ។ ដូច្នេះហើយទើបការរើសដៃគូជីវិតវាជារឿងមួយដ៏សំខាន់ មិនមែនពឹងតែលើការស្រលាញ់តែមួយ ប៉ុន្តែក៏ត្រូវពឹងលើឧត្តមគតិការគិតរបស់មនុស្សម្នាក់ថាចេះគិតគូរចាត់ចែងអនាគតខ្លួនឯងនិងដៃគូបានឬនៅ មានភាពច្បាស់លាស់គ្រប់គ្រាន់ទេ? បើសិនជារើសត្រូវគ្រួសារក៏នឹងមានសេចក្តីសុខ ប៉ុន្តែបើរើសខុសវាក៏មិនខុសអីពីដើរលើផ្លូវដែលពោរពេញទៅដោយបន្លាបង្កអោយមុតរបួសរាងកាយនោះឡើយ វាមិនខុសអ្វីពីពាក្យដែលគេនិយាយថា

«ធ្វើស្រែខុសម្តងអាចធ្វើថ្មីបាន តែរើសគូជីវិតនេះមួយបើរើសខុសហើយនឹងបន្សល់ទុកនូវវិប្បដិសារីអស់មួយជីវិត»

រដ្ឋOntario ប្រទេសកាណាដា

ទីក្រុងតូរ៉ុនតូ ម៉ោង១០:៣០នាទីយប់

ទិដ្ឋភាពឆ្លុះបញ្ចាំងអោយបានឃើញពីផ្ទះមួយកន្លែងធ្វើអំពីថ្មតូចល្មមអាចរស់នៅបាន នៅខាងមុខផ្ទះមានស្មៅលាស់ខៀវខ្មីត្រូវបានកាត់តម្រឹមយ៉ាងស្អាតនិងមានផ្លូវបេតុងនៅចំកណ្តាលស្មៅទាំងសងខាងសម្រាប់អោយដើរចូលទៅខាងក្នុងផ្ទះបាន អមដោយថូផ្កាដាំលម្អនៅខាងមុខផ្ទះផងសភាពផ្ទះគួរអោយចង់រស់នៅណាស់ ប៉ុន្តែខាងក្នុងវិញ....

"ចង់ទៅណា?ឆាប់មកនេះ!! "សម្រែករបស់បុរសស្ថិតក្នុងវ័យ២៩ស្តើងបន្លឺឡើងទាំងបែកសម្លេងផងអីផង ផ្ទៃមុខក៏ក្រហមបង្ហាញពីស្ថានភាពស្រវឹងជោគជាំបានយ៉ាងច្បាស់ លូកដៃទៅចាប់ច្បាមសក់ក្បាលពណ៏ទង់ដែងរបស់កម្លោះតូចម្នាក់ទៀតក្នុងវ័យ២៧ឆ្នាំអូសអោយអោយមកដេកដួលក្បែរជើងរបស់គេ

[If I met you first]​​​ COMPLETE✔️Where stories live. Discover now