ភាគទី01 : ផ្ដើមរឿង

7.4K 215 0
                                    

+ក្លឹប

ក្លឹបកំសាន្តមួយនៅកណ្ដាលក្រុង សេអ៊ូល មានយុវវ័យជាច្រើនដែលមកកំសាន្តអារម្មណ៍នៅទីនេះ ពេលដែលពួកគេស្រ្តេសពីរការសិក្សា ឬក៏ស្រ្តេសពីរការងារ។
ក្នុងក្លឹបមានភ្លើងពណ៍ចម្រុះមើលទៅទាក់ទាញអោយ យុវវ័យចូលជាហូរហែរ មានធុំក្លិតផ្សែងបារី ធុំក្លិតស្រា អីជាដើម តែនេះក៏ជាទម្លាប់ទៅហើយ។
នៅក្នុងក្លឹបនេះ សម្បូរទៅដោយ ពួកបងធំបងតូចមកបង្កររឿងខ្លាំងណាស់ ក៏ដូចជាពេលនេះអញ្ចឹង..
" ឯងចង់ងាប់មែនទេអាចង្រៃ!! "ម្នាក់ជាបងធំនោះបានចូលទៅទាញកអាវបុរសម្នាក់នោះឡើងហើប ព្រោះអម្បាញមិញនេះទាស់សម្ដីគ្នារឿងស្រី។
" ឯងនឹងហើយដែលចង់ងាប់នោះ ស្គាល់ថាយើងជាអ្នកណាទេ? "អាម្នាក់នេះដូចជាមិនខ្លាចនោះទេ នឹងចាប់កអាវបុរសម្នាក់នោះទៅវិញ។
" បងប្រុស!!  បងបង្កររឿងទៀតហើយ "កម្លោះតូច គីម ថេហ្យុង បានដើរទៅចាប់ទាញដៃ បងប្រុសរបស់ខ្លួនចេញ រាល់ថ្ងៃនេះអត់ជួយគេធ្វើការហើយ ថែមទាំងមកបង្កររឿងឥតឈប់ឈរទៀត។
" ហៃយ៉ា!! មានប្អូនស្អាតយ៉ាងនេះឬ? "បុរសម្នាក់នោះលូកដៃទៅចាប់ចង្កាថេហ្យុង។
" កំប៉ះប្អូនយើង អាចង្រៃយ៎ ដឹប!! "គីម ថេអ៊ុន ជាឈ្មោះរបស់នាយ។ ដោយសារតែទ្រាំឃើញបុរសម្នាក់នោះចាប់ចង្កា ប្អូនមិនបានក៏ហកទៅវៃបុរសម្នាក់នោះមួយដៃ ដួយព្រូសតែម្ដង។
" អាយយ!! បងប្រុសបានហើយ "ថេហ្យុង ចាប់ទាញបងគេចេញមកវិញ ពេលនេះមនុស្សដែលមាននៅក្នុងនេះបានមើលមកពួកគេប្រុងព្រាតទៅហើយ។
" អាចង្រៃយ៎!! "បុរសម្នាក់នោះក្រោកមកវិញ ដាល់ទៅកាន់ថេអ៊ុន វិញយ៉ាងចាស់ដៃ។ ថេហ្យុង បានត្រឹមតែស្រែកមិនហ៊ានចូល ទើបទ្រាំទៀតមិនបានក៏បានរត់ទៅហៅមេការ មកចាត់ចែងរឿងនេះសិន។
ក្រោយពីរមេការចេញមកដល់ គាត់ក៏បានចាត់ចែងរឿងរាវរួចហើយ ពួកនោះក៏ត្រូវបានដេញចេញ មិនអោយមកបង្កររឿងទៀតនោះទេ ថែមទាំងប្រាប់ទៀតផងថាបើមានរឿងទៀត គាត់នឹងអោយរឿងនេះលឺដល់ ត្រចៀកម្ចាស់ក្លឹបនេះមិនខានទេ។ ពួកនោះមិនហ៊ាន នោះទេនាំគ្នាចេញទៅព្រោះដឹងថា ម្ចាស់ក្លឹបនេះគឺជាម៉ាហ្វៀនោះអី។
" ថេហ្យុង បងប្រុសរបស់ឯងបានធ្វើអោយខូចខាតរបស់នៅក្នុងក្លឹបនេះច្រើនណាស់ "មេការបាននិយាយវាជាមួយ ថេហ្យុង មិញនេះបុរសទាំងនោះបានធ្វើអោយខូចខាតហើយក៏សងរួចទៅហើយ នៅឡើយតែថេអ៊ុនដែលវាយគ្នាហើយ ចេញទៅបាត់ទាំងមិនខ្វល់អ្វីបន្តិច។
" ចាំខ្ញុំសង តើប៉ុន្មានទៅមេការ? "
" 30$បានហើយ "
" បាទគឺនេះ "ថេហ្យុង បានហុចលុយអោយគាត់ ពេលនេះក្នុងខ្លួនសល់តែ5$ប៉ុណ្ណោះ តើបានលុយឯណាទិញថ្នាំអោយប៉ារបស់គេទៅ?

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now