+New Days
ព្រឹកថ្ងៃថ្មី ពន្លឺព្រះអាទិត្យរះបំភ្លឺផែនដីទាំងមូល ដាស់អោយមនុស្សគ្រប់រូប ចេញទៅបំពេញកិច្ចការរបស់ពួកគេរាងៗខ្លួន។ ក្រឡេកមកមើលនៅក្នុងបន្ទប់ សណ្ឋាគារឯណេះវិញ គូរស្នេហ៍ថ្មីថ្មោងកំពុងតែគេងអោយគ្នាស្អិតរមួតបេះមិនចេញ។
" ហឹម! "សម្លេងក្រហឹមតិចរបស់ ថេហ្យុង ពេលពន្លឺព្រះអាទិត្យរះមកប៉ះនឹងផ្ទៃមុខសររលោងរបស់គេ។
ដៃវែងស្រលូតដូចជាបន្លាក្រូចរបស់ ថេហ្យុង លើកឡើងទៅញីភ្នេកតិច រួចក៏ក្រឡេកភ្នេកទៅខាងស្ដាំឃើញនាយកម្លោះកំតែគេងលង់លក់នោះ។
ថេហ្យុង មិនហ៊ានកម្រើកគេងមើលមុខនាយរួចក៏បញ្ចេញស្នាមញញឹមមកស្រាលៗ ជាម៉ាហ្វៀឬ? តែមើលចុះមុខនាយពេលគេងលក់ដូចជាកូនទន្សាយយ៉ាងចឹង ថេហ្យុង លើកដៃទៅវែកសក់ដែលធ្លាក់រប៉ាតរប៉ាយគ្របភ្នេករបស់នាយទៅម្ខាង ថែមទាំងលួចអង្អែលថ្ពាល់នាយទៀតផង។
" សង្ហារណាស់ "ថេហ្យុង ពោលឡើងសឹងតែស្ដាប់មិនលឺ មើលមុខនាយយូៗទៅកាន់តែសង្ហារឡើងៗហើយ គេមិនដែលឃើញបុរសណាដែលសង្ហារយ៉ាងនេះនោះទេ តើមនុស្សឬក៏ជាទេវតាទៅ? សង្ហាររកអ្វីព្រៀមផ្ទឹមពុំបាន។
" បងដឹង!! "ជុងហ្គុក ស្រាប់តែបើកភ្នេកឡើងឆ្លើយនឹថ ថេហ្យុង គ្រប់ម៉ាត់ដែល ថេហ្យុង និយាយនាយបានលឺទាំងអស់គ្រាន់តែធ្វើពុតជាគេងលក់រងចាំមើល ថេហ្យុង នឹងអ្វីដាក់នាយប៉ុណ្ណោះ។ ដូចដឹងស្រាប់ហើយ ថាជុងហ្គុក ពេលគេងនាយមិនដែលក្រោកយឺតនោះទេ។
" អុ៎ស?? លោកចន? "ថេហ្យុង ភ្ញាក់ដកដៃចេញយ៉ាងរហ័ស។
" បាទ សឺត! Morning kiss My Baee "ជុងហ្គុក ឆ្លើយយ៉ាងពិរោះ ថែមទាំងងើលក្បាលទៅថើបថ្ងាស់ ថេហ្យុង បន្តិចទុកជា morning kiss ជាមួយនឹងសព្វនាមផ្អែមល្ហែមទៅកាន់ ថេហ្យុង ។
" អឺគឺ.. morning "ថេហ្យុង ទម្រាំតែដាចចិត្តនិយាយចេញមក ចង់ស្ទះខ្យល់ទៅហើយ ព្រះអើយអៀនណាស់។
" ហេតុអីមិនថើបបង? "
" .... "មិនតបតែមើលមុខនាយភ្លឺសៗ។
" ថើបបង "ជុងហ្គុក បំប៉ោងថ្ពាល់អោយ ថេហ្យុង ថើប។
" គឺ.. "ថេហ្យុង យកដៃចង្អុលជុលគ្នាទៅវិញទៅមកធ្វើមាត់ស្រួចៗដូចជាគូទមាន់ ព្រោះមិនហ៊ានថើបនាយ។
" អោយលឿនឡើង "
" សឺត!! "ថេហ្យុង ស្ទុះមកថើបនាយដូចគេឆកើយ៉ាងចឹង ប៉ះភ្លាមដកភ្លេតតែម្ដង។
" តិចនឹង? "ជុងហ្គុក ធ្វើមុខស្អុយមិនសុខចិត្ត គ្រាន់តែអោយថើបសោះពិបាកណាស់ទៅហ្អេស? បើស្រីទាំងនោះវិញគ្រាន់តែនាយអនុញ្ញាតិ ពួកនាងថើបគ្មានអោយចន្លោះ។
" មិនដឹង ខ្ញុំងូតទឹកសិន "ថេហ្យុង ក្រោកតិចៗទប់ចង្កេះ ដែលចុករោយនោះ ព្រោះតែយប់និញនេះ គេបានធ្វើវាជាមួយ ជុងហ្គុក ទាំងដែលខានធ្វើមកជិតមួយឆ្នាំហើយ។
" កំទាន់!! "
" ហេតុអី? "
" ថេហ៍ស្រលាញបងទេ? "នៅសុខៗ ជុងហ្គុក ស្រាប់តែសួរសំណួរនេះឡើងមកធ្វើអោយ ថេហ្យុង គាំងមួយកន្លែង។ នាយសួរព្រោះចង់ដឹងថាគេស្រលាញ់នាយដូចដែលនាយស្រលាញ់គេឬក៏អត់ប៉ុណ្ណោះ។
" គឺខ្ញុំ..ខ្ញុំមិនដឹងទេ "ថេហ្យុង អោនមុខចុះតបនឹងនាយ គេចង់ឆ្លើយប្រាប់ថាស្រលាញ់នាយតែអៀនមាត់ ណាមួយខ្លាចនាយមិនស្រលាញ់គេពិត គ្រាន់តែល្បងគេយកកូននោះគិតយ៉ាងមិច បែបនេះហើយទើបគេគិតច្រើន សម្រេចថាមិននិយាយវាចេញមកនៅពេលនេះនោះទេ។
" ហេតុអីមិនដឹង? "
" អា៎ ហៃយ៉ា ស្អុះស្អាប់ណាស់ចង់ងូតទឹក "ថេហ្យុង ធ្វើជានិយាយបង្វែរឿង។
" .... "ជុងហ្គុក មុខរបស់នាយឡើងមាំ ទាញយកកន្សែងមករំល្វែងខាងលើ ហើយក៏លើកបី ថេហ្យុងចូលទៅក្នុងបន្ទប់ទឹក ទាំងមិននិយាយអ្វីទាំងអស់។
ទឹកមុខបែបនេះគេដឹងច្បាស់ណាស់ថានាយកំពុងតែ អន់ចិត្ត ក៏គេធ្វើជាមើលមិនដឹង ហើយក៏មិននិយាយអ្វីដែរ។
" ឈរត្រង់នេះសិន "ជុងហ្គុក ប្រាប់អោយ ថេហ្យុង ឈរស្ងៀមក្បែអាងទឹកសិន នាយក៏ចាប់ផ្ដើមបើកទឹកលាយអោយ ថេហ្យុង ងូតទាញយកសាប៊ូដោះខ្លួន សាប៊ូកក់សក់ ច្រាស់ដុសធ្មេញទុកអោយជិតៗដៃគេកំអោយពិបាកគេឈោងយក។
" ដោះអាវចេញ "ជុងហ្គុក ស្រដីឡើងកំប៉ត់ៗថែមទាំងមិនមើលមុខ ថេហ្យុង ទៀតផង។
" លោកចេញទៅខ្ញុំធ្វើខ្លួនឯងបានហើយ "ថេហ្យុង ដោះអាវចេញបែជាដេញនាយអោយចេញក្រៅ អ្នកណាទៅដោះអាវមុខនាយកើត បើគ្មានខោផង គេក៏ចេះខ្មាស់ដែរណា។
" .... "ជុងហ្គុក មើលមុខ ថេហ្យុង បន្តិច ចាប់ដោះអាវ ថេហ្យុង តែម្ដង។
" អ្ហៃ!! លោក.. "
" នៅអោយស្ងៀម! "ជុងហ្គុក ទាំងសង្កត់សម្លេង។
ថេហ្យុង ឈប់រើនៅស្ងៀមអោយនាយដោះអវអោយទាំងថ្ពល់ក្រហមងាំង។
ជុងហ្គុក ដោះអាវអោយគេរួចរាល់ហើយ លើកបីគេដាក់ចូលក្នុងអាងទឹកថ្នមៗ។
" ងូតទៅ រួចរាល់ហើយបង "និយាយតែប៉ុណ្ណឹងនាយក៏ដើរចេញទៅ។
" ងរឬ? មនុស្សអាក្រក់ "ថេហ្យុង ខាំមាត់អាក់អន់ចិត្តនឹងប្រុសពូកែងរ គ្រាន់តែគេឆ្លើយថាមិនដឹងក៏ងរទីហើយ ចង់អោយគេឆ្លើយថាស្រលាញ់នាយដូចរន្ទះបាញ់មែនទេ? ប្រុសចម្អួតនេះ។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...