ថេហ្យុង ក្រោយត្រូវបេននិយាយត្រូវចំណុចបែបនេះ គេក៏នៅស្ងៀមមិននិយាយអ្វីទៀត។
រីងរីង// សម្លេងទូរស័ព្ទរបស់ បេន បានរោទ៍ឡើងជាលេខឆ្លងប្រទេស។
" ហាឡូចៅហ្វាយ!! "បេន ឃើញលេខចៅហ្វាយហើយក៏រហ័សទទួល។
ថេហ្យុង គ្រាន់តែលឺ បេន ហៅចៅហ្វាយភ្លាម គេចាប់ផ្តើមបុកពោះភឹបៗ។
[ រកឃើញហើយមែនទេ គេយ៉ាងមិចហើយ ]ជុងហ្គុក និយាយដោយសម្លេងស្លន់ស្លោរ បេន បើកសម្លេងធំអោយលឺទាំងអស់គ្នា ព្រោះមើលទៅអ្នកនៅទីនេះដូចជាមិនទុកចិត្តគេសោះ។
" ខ្ញុំរកអ្នកប្រុសគីមឃើញហើយ គឺនៅដេហ្គូចៅហ្វាយ ហើយគាត់ថែមទាំងមានផ្ទៃដូចចៅហ្វាយស្មានពិតមែន "បេន រាបរៀបប្រាប់ចៅហ្វាយ ថេហ្យុង ខាំមាត់អង្គុយស្ដាប់។
[ មើលគេអោយល្អ ស្អែកយើងចុះទៅ ]
" ខ្ញុំទៅវិញហើយ "ថេហ្យុង គ្រាន់តែលឺថានាយមក ថគេក៏ប្រញាប់ដើរចេញទៅតែម្ដង។
" អ្នកប្រុស!! ចៅហ្វាយប៉ុណ្ណឹងសិនហើយខ្ញុំទៅតាមអ្នកប្រុសសិន "
[ ត្រូវមើលថែគេអោយល្អ ស្ដាប់បាន? ]ជុងហ្គុក មុននឹងបិត ត្រូវនិយាយប្រាប់អោយបេន មើលថែថេហ្យុងអោយបានល្អដែរ។
" ទទួលបញ្ជាបាទ "ទឺតៗ បិតទូរស័ព្ទភ្លាម បេន លាជីននឹងណាមជុន ហើយក៏រត់ទៅតាម ថេហ្យុង។
" បេន ឃើញអ្នកប្រុសគីម ហើយមែនទេ "ដេវីត ទើបតែមកដល់ក្រោយបេន ក៏ដើរមកសួរ មុននេះជ្រុះផ្លូវជាមួយ ថេហ្យុង ដែរតែនាយមិនចាប់អារម្មណ៍។
" គាត់រត់ទៅមិញយើងប្រញាប់ទៅតាមសិន "
" ចុះអ្នកប្រុសផាក? "
" តាមអ្នកប្រុសគីមសិន ចាំសួរនាំ "ពួកគេទាំងពីរក៏ប្រញាប់រត់តាម ថេហ្យុង ពីរក្រោយ។
" អ្នកប្រុសគីម កំដើរលឿនពេកមិនល្អទេ "បេន រត់មកស្ទាក់ពីរមុខ។
" ចេញពីផ្លូវខ្ញុំ "ថេហ្យុង ធ្វើមុខកាចដេញនាយបេនចេញ។
" អត់ទេ ដេវីតទៅយកឡានមក "បេនក្រវីក្បាលមិនព្រមចេញ ប្រាប់អោយ ដេវីតទៅយកឡាន។
ដេវីត រត់ទៅយកឡានរួចក៏បើកមកឈប់ជិតពួកគេ។
" អ្នកប្រុសឡើងឡានមក ខ្ញុំជូនទៅផ្ទះ "បេន រហ័សប្រាប់អោយ ថេហ្យុង ឡើងឡាននឹងបានជូនទៅ។
" អត់ទេ ខ្ញុំដើរវិញ "ថេហ្យុង ក្រវីក្បាលមិនព្រមឡើងឡាន។
" សុំអង្វរទៅចុះ អ្នកប្រុស បើចៅហ្វាយដឹងថាអ្នកប្រុសដើរបែបនេះ ខ្ញុំស្លាប់មិនខានទេ "
" គឺ...ក៏បាន "ថេហ្យុង ដោយជាមនុស្សឆាប់អាណិតគេ ក៏ព្រមឡើងឡានទៅជាមួយពួកនាយ។
" អរគុណណាស់អ្នកប្រុស "បេន ញញឹមសប្បាយចិត្តបើកទ្វារឡានអោយថេហ្យុងភ្លាម។
ថេហ្យុង ឡើងឡានទៅជាមួយនឹងពួកនាយ ហើយក៏ឆ្លៀតប្រាប់ផ្ទះពួកនាយផង។
" ទីនេះហើយលោក "មកដល់មុខផ្ទះហើយ ថេហ្យុង ក៏ប្រាប់អោយឈប់។
ជីមីន កំពុងតែហាលខោអាវនៅមុខផ្ទះនោះ ឃើញឡានឈប់មុខផ្ទះគេ កើតចិត្តឆ្ងល់ឡើង តែក៏ឃើញ ថេហ្យុង ចុះមកពីរក្នុងឡានជាមួយនឹងបុរសពីរនាក់ ទើបគេដើរទៅរក ថេហ្យុង យ៉ាងលឿន ព្រោះខ្លាចមិត្តមានរឿងជាមួយគេ។
" ថេហ៍! "
" អ្នកប្រុសផាក "ដេវីន នឹង បេន លាន់មាត់ឡលងពេលឃើញ ជីមីន។
" ពួកលោកជាអ្នកណា ហើយមិចក៏មកជាមួយថេហ៍ "ជីមីន ចូលទៅទាញដៃ ថេហ្យុង អោយមកជិតគេ។
" ពួកខ្ញុំជាកូនចៅ ចៅហ្វាយ មីន យ៉ុនហ្គី "ដេវីត ឆ្លើយតបវិញយ៉ាងលឿន។
" ហ្អាស៎!! "ជីមីន ភ្ញាក់ផ្អើលក្រោយលឺឈ្មោះប្រយសចិត្តខ្មៅម្នាក់នោះ។
" ថេហ៍ ចូលទៅខាងក្នុងទៅអោយលឿន "ជីមីន ទាញដៃ ថេហ្យុង ចូលទៅខាងក្នុងដោយដំណើរញាប់ៗ។
" ជីមីន ឈប់សិន "ថេហ្យុង ខំប្រឹងដើរតាមការអូសទាញរបស់ជីមីន ទាំងលំបាក។
" អេអ្នកប្រុសផាក កំដើរលឿនពេក គិតដល់កូនប្រុសណា "ដេវីន ចូលមកស្ទាក់ពីរមុខ។
" លោកចេញទៅ "ជីមីន ស្រែកដេញ ដេវីន។ ចំណែក បេន វិញចេញទៅផ្ដល់ដំណឹងប្រាប់ យ៉ុនហ្គី បាត់ហើយ។
" ជីមីន កំស្រែកខ្លាំងពេក "ថេហ្យុង ឃាត់។
" ថេហ៍ដេញពួកគេចេញទៅ "
" ពួកលោកទៅវិញទៅ ខ្ញុំចូលក្នុងហើយ "ថេហ្យុង ងាកមកប្រាប់អោយ ដេវីត នឹង បេន ចេញ ទើបនាំគ្នាចូលទៅខាងក្នុងបិតទ្វារចាក់ចោរជាប់។
ចំណែក បេន នឹង ដេវីត វិញបត់ឡានចូលមកខាងក្នុង អង្គុយនៅក្នុងឡានមិនហ៊ានទៅណានោះទេ ព្រោះខ្លាច ថេហ្យុង នឹង ជីមីន រត់ទៀត។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...