#ភូមិគ្រឹះត្រកូល ខាលសេ
ប្រាវ///
សម្លេងបោកថូរផ្លាលាន់លឺពេញភូមិគ្រឹះ ដោយស្នាដៃម្ចាស់ភូមិគ្រឹះផ្ទាល់ ក្រោយពីរដឹងថាឯកសារដែលបានលួចយកបាននោះជារបស់ក្លែងក្លាយ។
" ចង្រៃយ៎អើយ!! ចេញល្បិចវាអោយទាល់តែបាន! "អាល់ប៊ែត យកដៃជ្រោកសក់ទៅខាងលើស្រែជេប្រទិចមួយអស់សម្លេង ការងារលើកណាក៏ចេញល្បិច ចន ជុងហ្គុក រហូត បើបែបត្រូវខ្មាស់នាយមិនតិចនោះទេ។
" ចៅហ្វាយកំច្រឡោតពេកអី ថ្ងៃណាមួយចៅគង់តែឈ្នះវាពុំខានទេ "ស្ទរីស ជាជំនិតផ្ទាល់ខ្លួនរបស់ អាល់ប៊ែត។
" មិនអោយយើងច្រឡោតយ៉ាងមិច ការងារលើកណាក៏ បរាជ័យ ពួកឯងសុទ្ធតែកូនចៅឥតបានការទាំងអស់!! ចេញពីរមុខយើងទៅ "អាល់ប៊ែត ស្រែកលាន់លឺចង់ផ្ទុះភូមិគ្រឹះទាំងមូលទៅហើយ ព្រោះតែសែនខឹងម៉ួម៉ៅដល់កំពូល តើពេលណាអាចយកឈ្នះ ចន ជុងហ្គុក ទៅព្រះអើយ គេចង់ឃើញនាយរលាយឆាប់ៗនេះខ្លាំងណាស់។
" បាទ "ស្ទរីស លឺចៅហ្វាយដេញហើយក៏រហ័សចេញទៅបាត់ត្រម៉ោល។ ស្មានតែគេចង់នៅណាស់ឬ? ចៅហ្វាយបាកៗនេះ គេមិនចង់ឃើញមុខផង គំតែធ្លាប់ជួយគេទេ កំអីមិនខ្ចីនៅបម្រើ។(🤣🖕🏻)
" ហឹស!! លើកនេះចេញ! លើកក្រោយឯងច្បាស់ជារលាយមិនខានឡើយចន ជុងហ្គុក "អាល់ប៊ែត និយាយយ៉ាងមានភាពជឿជាក់ពេញខ្លួន ថ្ងៃនេះចេញ ថ្ងៃក្រោយគេត្រូវតែយកឈ្នះម៉ាហ្វៀម្នាក់នេះអោយខានតែបាន។ SKIP៚ជុងហ្គុក ក្រោយចេញពីរក្រុមហ៊ុនមក ពេលនេះកំពុងតែដេកហឺតបំពង់ខ្យល់ ព្រោះតែរកសន្លប់បន្តិចអត់បន្តិច ញុាំអ្វីក៏មិនកើត វិលមុខ ល្វីងមុខល្វីងមាត់រកតែក្អួតរហូត បើបែបនេះតែប៉ុន្មានថ្ងៃទៀត ច្បាស់ណាស់ នាយស្លាប់នៅនឹងកន្លែងមិនខានទេ។
" យ៉ាងមិចហើយកូនហឹម? "អ្នកស្រីចាស់ស្មីន ដាក់អោយជុងហ្គុកគេគើយភ្លៅរបស់គាត់ យកដៃទៅឈ្លីក្បាលអោយកូនតិចៗ ប្រាប់អោយទៅពេទ្យក៏មិនទៅ ក្បាលរឹងខ្លាំងណាស់ កូនម្នាក់នេះ។
" បានធូរខ្លះហើយម៉ាក់ "ជុងហ្គុក និយាយទាំងបិតភ្នេក ដៃកាន់បំពង់ហឺតជាប់ដាក់ចូលក្នុងច្រមុះតែម្ដង ធ្វើបែបនេះអាចអោយនាយឈប់វិលមុខខ្លះៗ។
" កូនមិនដែលបែបនេះពីរមុនមកទេ ទៅពេទ្យទៅល្អទេកូន "
" អត់ទេម៉ាក់ កូនមិនចូលចិត្ត "
" នៅតែមិនចូលចិត្តនឹងទៅ បើឈឺខ្លាំងនោះគិតយ៉ាងមិច? "
" ..... "
" យ៉ា!!! មិនឆ្លើយនឹងម៉ាក់ផង "គាត់សែនខ្នាញ់នឹងកូនប្រុសដែលកំពូលក្បាលរឹងរបស់គាត់ខ្លាំងណាស់ បើនៅក្មេងដូចកាលពីរមុន គាត់វាយអោយហើមគូទមិនខានទេ។
" ម៉ាក់មានរបស់ជូរៗទេ "ជុងហ្គុក បើកភ្នេកឡើងសួរគាត់ នៅសុខស្រាប់តែសាបមាត់ចង់ញុាំរបស់ណាដែលជូៗ។
" ហ្អាស៎?? កូននិយាយអីមិចនេះ "អ្នកស្រីចាស់ស្មីន ភ្ញាក់ព្រើត ពេលលឺកូនទារករបស់ជូៗ ព្រោះតាំងពីក្មេងមកនាយគឺមិនចូលចិត្តរបស់ទាំងនោះឡើយ គឺអត់សោះតែម្ដង។
" ម៉ាក់!! "ជុងហ្គុក ហៅគាត់ទាំងបង្ហួសសម្លេង។
" អា៎ៗ ចាំម៉ាក់ទៅមើលអោយ "
" អោយម៉ែដោះយកមក ម៉ាក់នៅទីនេះហើយ "ជុងហ្គុក មិនអោយគាត់ទៅណានោះទេ ព្រោះបើគាត់ងើបទៅនាយប្រាកដជារត់ទៅក្អួតទៀតមិនខានទេ។
" ក៏បាន! "គាត់ឆ្លើយជាមួយនាយហើយ ក៏ស្រែកអោយម៉ែដោះ រកមើលផ្លែឈើណាដែលជូៗនៅក្នុងទូទឹកកក់អោយ ជុងហ្គុក។
ម៉ែដោះ រកមកបានស្វាយខ្ចីមួយផ្លែ ចិតដាក់ចានយ៉ាងស្អាតជាមួយនឹងច្រលក់បន្តិចយកមកអោយ ជុងហ្គុក។
" នេះអ្នកប្រុស "ម៉ែដោះ លើកវាយកមកដាក់លើតុមុខសាឡុង។
" ហឹម!! "ជុងហ្គុក ក្រោកឡើង គ្រាន់តែក្រហឹមជាការតបទៅកាន់ម៉ែដោះវិញ។
អ្នកស្រីចាស់ស្មីនវិញ ក្រវីក្បាលនឹងកូនគាត់ ដែលកើតមកមានចរិកឈ្លើយៗ មិនចេះអរគុណអ្នកណាផ្ដេសផ្ដាសនោះទេ គាត់កែលែងឡើងហើយ។
" អត់ជូទេហ្អេស៎កូន? "គាត់ឃើញ ជុងហ្គុក ញុាំទៅទំនងដល់ហើយដូចជាមិនជូសោះ គាត់នេះជូជំនួសស្រក់ទឹកមាត់កត់ៗទៅហើយ តែមើលជុងហ្គុក ញុាំធ្វើដូចធម្មតា។
" អត់ទេ!! "
" អការៈនេះដូចជាប្លែកៗទេលោកស្រី "ម៉ែដោះ លួចខ្សិបសួរអ្នកស្រីចាស់ស្មីន។
" មែនហើយប្លែកណាស់ ដូចជា... "
" ដូចជាអ្នកចេញកូន!! "ពួកគាត់ស្រែកឡើងព្រមគ្នាព្រោះតែវាភ្ញាក់ផ្អើលពេក។
" អ្នកណាចេញកូន? "លោកចន ដើរចេញពីរបន្ទប់ធ្វើការរបស់គាត់ ស្របពេលម៉ែដោះនឹងភរិយាស្រែក ទើបដើរមកសួរ។
" បងមើលកូនប្រុសបងទៅ "
" ជុងហ្គុក ក្រែងក្អួតមែនទេ ហេតុអីក៏ញុាំរបស់អស់នេះ? "លោកចន ឃើញហើយចង់ភ្ញាក់ កូនគាត់បែបនេះតាំងពីរពេលណា ចេះមកអង្គុយញុាំស្វាយទៅកើត ទាំងដែលទើបតែក្អួតហើយ។
" ញុាំហើយធ្វើអោយអារម្មណ៍ល្អ លែងចង់ក្អួតទៀតហើយ "ជុងហ្គុក ឆ្លើយបណ្ដើរញុាំបណ្ដើរ ពេលនេះលែងខ្វល់ថាជាម៉ាហ្វៀមានអំណាចទៀតហើយ។(🤞🏻👽)
" លោកស្រីច្បាស់ៗតែម្ដង "
" មែនហើយ "គាត់ងក់ក្បាល។
" ..... "ជុងហ្គុក ងាកមើលមុខ ម៉ែដោះនឹងម៉ាក់នាយឆ្លាស់គ្នា ព្រោះឃើញអង្គុយមើលមុខនាយបែបនេះយូរហើយ។
" អូនមានអីហ្អេស៎? "លោកចន អង្គុយគងអន្ទាក់ខ្លាចោទសួរទៅប្រពន្ធដែលធ្វើមុខស្លន់ៗនោះ។
" ជុងហ្គុក "អ្នកស្រីចាស់ស្មីន មិនឆ្លើយនឹងលោកចនគ្រាន់តែមើលមុខគាត់ តែបែមកជាហៅ ជុងហ្គុកវិញ។
" ..... "មិនឆ្លើយតែនាយបែមក។
" មានទៅធ្វើអោយកូនស្រីគេមានផ្ទៃពោះទេ? "
" ??? ទេ!! តាំងពីរដើមមកគឺការពារ ម៉ាក់សួរធ្វើអី? "ជុងហ្គុក គ្រាន់តែលឺសំណួរនេះហើយបុិឈ្លក់ទៅហើយ ចន ជុងហ្គុក ដេកជាមួយស្រីណាម្នាក់គ្មានថ្ងៃអោយផ្លាត់ស្នៀតនោះទេ។(អត់ផ្លាត់សោះ🤓)
" បងមើលចុះ អាការៈជុងហ្គុក ដូចជាបងកាលចេញជុងហ្គុកណាស់ "មែនហើយ លោកចនក្រោយបីរអ្នកស្រីចាស់ស្មីនមានទម្ងន់ ជុងហ្គុក គឺគាត់ចេញហើយក៏ដូចជាជុងហ្គុកនេះអញ្ចឹង ទារកតែរបស់ជូរ។
" មែនហើយ "លោកចន ងក់ក្បាលវាដូចសឹងតែ99%ទៅហើយ។
" ជុងហ្គុកហា៎ កូនរកនឹកទៅមើលថាបានធ្វើនេះនោះជាមួយគេហើយ មានភ្លេចការពារអត់ "អ្នកស្រីចាស់ស្មីន ខិតទៅជិតកូនហើយក៏អោនខ្សិបសួរ។
" គឺ.... "ជុងហ្គុក គាំងនិយាយមិនចេញ នាយឈប់ញុាំបន្តហើយ ហើយក៏នឹកដល់រឿងដែលនៅកូរ៉េកាលពីរមួយខែមុន! ត្រូវហើយមួយខែមុននាយបានដេកជាមួយនឹង គីម ថេហ្យុង មិនបានការពារនោះទេ តែថាអាចយ៉ាងមិច? ព្រោះគេជាមនុស្សប្រុស??
ជុងហ្គុក មើលមុខម្ដាយបន្តិចហើយ ក៏ក្រោកឡើងដើរញាប់ៗឡើងកាំជណ្ដើរសម្ដៅទៅកាន់បន្ទប់របស់នាយ។
" Aww កូននេះ! "គាត់ខំចាំស្ដាប់តែមានឯណា នាយបែជាឡើងទៅខាងលើទៅវិញ។SKIP៚
កន្លងទៅប៉ុន្មានថ្ងៃ ថ្ងៃនេះក៏ដល់ថ្ងៃសម្រាក។ ជីមីន បាននាំ ថេហ្យុង មកមន្ទីរពេទ្យនៅក្រុងដេហ្គូ មុនដំបូង ថេហ្យុង មិនព្រមមកនោះទេ បានតែនិយាយបញ្ចុះបញ្ចូលរហូតដល់ជិតថ្ងៃត្រង់ទៅហើយទើបព្រមមក ហើយណាមួយជីមីន ក៏ដល់ថ្ងៃពិនិត្យផ្ទៃពោះដូចគ្នា។
ខណៈពេលនេះ ថេហ្យុង កំពុងតែគេងនៅលើគ្រែសម្រាប់ឆ្លុះអេកូ ថេហ្យុង ក្ដាប់ដៃជីមីនយ៉ាងណែនដោយសារតែភ័យ ដៃគេឡើងត្រជាក់ដូចទឹកកក់យ៉ាងចឹង ឯមុខវិញឡើងស្លេកអស់ទៅហើយ។
" អូ៎!! អបអរសាទរ ប្អូនកំពុងតែមានផ្ទៃពោះ 5សប្ដាហ៍ហើយ តែថាមិនមែនតែមួយនោះទេ គឺកូនភ្លោះទៀតផង "លោកដុកទ័រ និយាយប្រាប់ ថេហ្យុង ថាគេកំពុងតែមានផ្ទៃពោះ មិនមែនកូនមួយនោះទេថែមទាំងជាភ្លោះទៀតផង។
" ហុឹកៗ ជីមីន "ថេហ្យុង ក្រោយពីរលឺសម្ដីដុកទ័រហើយ ទឹកភ្នេកស្រាប់តែរមាលចុះមក សប្បាយចិត្តផងភ័យផង បុកបញ្ចូលមកក្នុងពេលតែមួយ។
" អបអរណាថេហ៍ ឯងទទួលបានកូនភ្លោះមួយគូរហើយ "ជីមីន អោបគេដោយក្ដីរំភើបជំនួសមិត្ត។
" អរគុណហើយលោកដុកទ័រ "ថេហ្យុង បែមកអរគុណដុកទ័រ។
" បាទមិនអីទេ ចុះឯណាប៉ាៗនោះ? "ដុកទ័រសួរព្រោះដូចជាមិនឃើញស្វាមីអ្នកទាំងពីរមកសោះ។ មិញនេះជីមីន ជាអ្នកពិនិត្យមុន ទើបគាត់បានដឹង។
" អឺគឺ..គឺគាត់មានការរវល់មិនបានមកនោះទេ លោកដុកទ័រមានអ្វីមែនទេ? "ថេហ្យុង ទម្រាំតែរកលេះតបបានសឹងតែគាំងអណ្ដាតក្រលាស់មិនចេញទៅហើយ។
" បើបែបនេះប្រាប់តាម ម៉ាក់ៗក៏បាន អំលុងពេលពពោះកូន មិនត្រូវធ្វើការងារធ្ងន់ៗនោះទេ ជាពិសេសរបស់ណាធ្ងន់កំលើកអោយសោះ វាអាចនឹងប៉ះពាល់ដល់កូនព្រោះប្អូនមិនមែនជាមនុស្សស្រី ហើយមួយទៀតត្រូវប្រយ័ត្នក្នុងការដើរ ឬចូលបន្ទប់ទឹកណា "គាត់និយាយណែនាំប្រាប់ ថេហ្យុង។
" បាទលោកដុកទ័រ "
" នេះជាថ្នាំសម្រាប់លេប ព្រឹកមុនបាយម្ដង នឹងពេលចូលគេងម្ដង "
" អរគុណច្រើនលោកដុកទ័រ "ថេហ្យុង ទទួលយក។
" មិនអីឡើយ ព្រោះនេះជាតួនាទីរបស់ខ្ញុំ "គាត់ញញឹមតបទៅវិញ។
" បាទ បើអញ្ជឹងខ្ញុំសំលាសិនហើយ "
" អូ៎ ឈប់សិន ត្រូវតែមកពិនិត្យផ្ទៃពោះជារាងរាល់ខែមកណា "
" បាទ "ថាហើយ ពួកគេក៏បានលាគាត់ទៅផ្ទះវិញ។
" នៅតាមផ្លូវ ជិះឡានក្រុង ថេហ្យុង អង្គុយអង្អែលពោះតៅមកថ្នមៗ ញញឹមតិចៗ ទីបំផុតគេក៏មានកូនហើយ ថែមទាំងភ្លោះទៀតផង តែថាពួកគេគ្មានប៉ានោះទេ ថេហ្យុងគិតដល់ត្រឹមនេះទម្លាក់ទឹកមុខចុះ ពោលសូមទោសកូនក្នុងចិត្ត សូមទោសដែកគ្មានប៉ាអោយកូន!!។To be continue.
50Vote សម្រាប់ភាគបន្ត♥️
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Alteleកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...