#ប្រទេសអង់គ្លេស
ការធ្វើដំណើរអស់រយៈពេលជាច្រើនម៉ោង ពេល ជុងហ្គុក បាននាំថេហ្យុង មកដល់អង់គ្លេសដោយសុវត្ថិភាព។
កងអង្គរក្សជាច្រើន សុទ្ធតែស្លៀកឈុតខ្មៅបានសាក់រូបនាគនៅលើខ្នងដៃពណ៍ខ្មៅ បញ្ជាក់យ៉ាងម្ចាស់ថានេះជាអង្គរក្សរបស់ ត្រកូលចន។
" សូមគោរពចៅហ្វាយ ក្នុងការវិលត្រឡប់មកអង់គ្លេសវិញដោយ សុវត្ថិភាព!! "គ្រាន់តែ ជុងហ្គុក អោបចង្កេះ ថេហ្យុង ដើរឈានជើងចុះពីរយន្តហោះមកភ្លាមកូនចៅទាំងអស់នាំគ្នាអោនគោរពយ៉ាងសោះគ្នាទាំងអស់។
ថេហ្យុង វិញបើកភ្នេកធំៗជំហរមាត់ ព្រោះមកជួបទិត្យភាពបែបនេះជាលើកដំបូងហើយ នៅមានមនុស្សជាច្រើននៅនៅប្រលានយន្តហោះមួយនេះ នាំគ្នាមើលមកប្រុងព្រាត ដូចពួកគេជាតារ៉ាល្បីប្រចាំប្រទេសយ៉ាងចឹង។
" ..... "ជុងហ្គុក មិនតបគាត់តែធ្វើដៃជាសញ្ញាអោយពួកគេបានដឹង មុននឹងបំបែកគ្នាទៅឡានរាងៗខ្លួន។
" ពួកគេជាកូនចៅបងឬ? "ថេហ្យុង ងើយមុខទៅសួរអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួន។
" មែនហើយ ពួកគេមកដើម្បីការពារសុវត្ថិភាព នៅទីនេះសត្រូវបងច្រើនណាស់ មិនអាចប្រហេះបានទេ "
" អូ៎!! បងមិនខ្លាចទេឬ? ពួកគេនឹងលបសម្លាប់បងទេ? "ថេហ្យុង ចោទសួរសំណើរដ៏ល្ងីល្ងើរបស់ខ្លួន គេមិនមែនជាម៉ាហ្វៀដូច ជុងហ្គុក បែបនេះហើយមិនដឹងនៅក្នុងសង្គមងងឹតគេធ្វើបែបណាខ្លះ បើគេមើលរឿងប៉ះចំរឿងបែបនេះគឺឃើញសត្រូវ ប្រជែងរឿងការងារបើធ្វើមិនបានគឺលបសម្លាប់អីបែបនេះ គិតដល់ត្រឹមនេះគេភ័យបាត់ទៅហើយ ខ្លាចជុងហ្គុក មានគ្រោះថ្នាក់។
" បងស៊មនឹងវាអស់ទៅហើយ មិនអីទេអូនកំគិតច្រើនអី "
" អឹម "ថេហ្យុង ងក់ក្បាល។
" សូមអញ្ជើញចៅហ្វាយ នឹងអ្នកប្រុស "គ្រីស ជាអ្នកបើកទ្វារឡានរងចាំចៅហ្វាយនាយ។
" ហឹម! "
" អរគុណ "ថេហ្យុង ឧទាន អរគុនឡើង ជុងហ្គុក អោនមើលមុខគេ។
" មើលមុខអូនធ្វើអី នៀក! គេខំបើកទ្វារអោយបងមិនគិតអរគុណគេទេឬ? "ថេហ្យុង និយាយទាំងធ្វើមុខកាចៗដាក់ ជុងហ្គុក។
" អា៎ អូនសម្លាញ់គេជាកូនចៅទេ "
" កូនចៅក៏ត្រូវការពាក្យអរគុណ ដែរបងឯងនេះគ្មាន សុជាធម៌ពិតមែន "
" ហឹសៗ "ជុងហ្គុក មិនដឹងថានិយាយអីក៏សើចនឹងចរិកកាចៗរបស់ ថេហ្យុង តែម្ដងទៅ។
បេន នឹង គ្រីស ដែលអង្គុយបាំងខាងមុខនោះ ធ្វើមយខភ្ញាក់ផ្អើល ព្រោះបានឃើញចៅហ្វាយសើចចេញពីរចិត្តបែបនេះជាលើកដំបូងហើយ រាល់ដងឃើញតែញញឹមចុងមាត់។
" ចៅហ្វាយ ញញឹមសង្ហារណាស់ "គ្រីស ពោលឡើងទាំងកំពុងតែបើកឡាន ឃលញចៅហ្វាយញញឹមបានដោយសារតែ អ្នកប្រុសម្នាក់នេះគេនឹងយកវសទីជំរាប លោកស្រីរបស់គេអោយបានដឹងពុំខានឡើយ។
" .... "ជុងហ្គុក មុខស្មើរឡើងវិញ សម្លឹងមើលមុខជមនិតតាមកញ្ចក់នោះទាំងទឹកមុខមាំ។ នាយស្អប់ពេលគេឃើញនាយញញឹមហើយក៏សរសើរបែបនេះ។
" សូមទោសចៅហ្វាយ "គ្រីស ប្រញាប់ប្រញាល់សូមទោសហើយក៏ផ្ដោតទៅលើការបើកបរវិញ។
" ផាច៎!! "
" អួយ៎! ថេហ៍! ហេតុអីក៏វាយបង "ជុងហ្គុក មុខក្រញ៉ូវភ្លាមៗពេលថេហ្យុងយាដៃមកវាយមុខនាយ ក្រហមហើយទេដឹង? ដៃតូចៗទេតែបើវាយម្ដងៗ ឈឺជាងត្រូវគ្រាប់កាំភ្លើងទៀត។
" មុខនឹងបុិនណាស់ អាធ្វើមុខអោយគេខ្លាចនឹង "ថេហ្យុង ចាប់ទាញថ្ពាល់នាយតិចៗ របៀបក្រឺតខ្នាញ់
។
" .... "ជុងហ្គុក មិននិយាយតែមិខនៅក្រញ៉ូវ ថ្ពាល់ទាំងសងខាងក៏ឈឺទៀត។
បេន គ្រីស អង្គុយទប់សំណើចមិនហ៊ានបញ្ចេញខ្លាចធ្លាយខួរ។ ចៅហ្វាយរបស់ពួកគេមិនដែលបែបនេះពីរមុនមកទេ បើហ៊ានតែអ្នកណាប៉ះនាយបន្តិច គ្រាប់សំណរហោះទម្លោះក្បាលមិនខានទេ តែសម្រាប់កម្លោះតូចម្នាក់នេះ នាយសុខចិត្តពាក់មុខក្រញ៉ូវ ក៏មិនលើកដៃវាយធ្វើបាបដែរ។
ចំណាយពេល 20នាទីពីប្រលានយន្តហោះមកដល់ សេតវិមានត្រកូលចន។ ឡានសេរីទំនើបបត់យឺតចូលទៅកាន់ បរិវេណដ៏ធំទូលាយ។
ថេហ្យុង មើលពីខាងក្នុងឡាន សរសើរអំពីរវិមាននេះមិនដាច់ពីរមាត់។
ងឺត// ឡានបានបញ្ឈប់ គ្រីស នឹង បេន ចុះពីរឡានបើកទ្វារអោយ ជុងហ្គុក ចុះចេញមករួចក៏ឈោងដៃអោយ ថេហ្យុង ចុះមកដូចគ្នា។
អ្នកស្រីចាស់ស្មីន ក្រោយលឺសម្លេងឡានឈប់ជាច្រើនគ្រឿងមុខ វិមានគាត់អាចទាយដឹងទៅហើយថាកូនប្រុសសំណព្វបានត្រឡប់មកវិញក្រោយពីរចាកចេញទៅអង់គ្លេសអស់8ថ្ងៃ បែបនេះក៏បានដើរចេញមកមើលអោយច្បាស់បន្តិច។
អ្នកស្រីចាស់ស្មីន ដើរចេញមកក៏ត្រូវអាក់ដំណើរពេលឃើញកូនប្រុសតែមួយគ្រាប់ បណ្ដើរក្មេងប្រុសមានក្បាលពោះប៉ោងៗ ថែមទាំងស្រស់ស្អាតដូចជាក្មេងស្រី។
" អ្នកម៉ាក់ "ជុងហ្គុក បន្លឺឡើងហៅអ្នកស្រីចាស់ស្មីន ដៃវិញក្ដាប់ដៃ ថេហ្យុង ជាប់ ព្រោះថេហ្យុងកំពុងតែភ័យដៃឡើងត្រជាក់ដូចទឹកកក់យ៉ាងចឹង។
" ជំ..ជំរាបសួរលោកស្រី "ថេហ្យុង អោនគំនាបជំសួរគាត់សឹងតែដល់ដី ពេលនេះចង់យំបន្តិចអីបន្តិច ព្រោះមើលមុខគាត់ គឺកាចខ្លាំងណាស់។
" អ្នកណា ជុងហ្គុក? "អ្នកស្រីចាស់ស្មីន មិនខ្វល់នឹងថេហ្យុង បែមកសួរនាំជុងហ្គុក ដោយសម្លេងកាចឆ្នាស់។
" ប្រពន្ធរបស់ខ្ញុំ! "ជុងហ្គុក ជាមួយនឹងទឹកមុខមាំដដែល តបទៅម្ដាយរបស់ខ្លួនទាំងមិនភ័យខ្លាចអហវីទាំងអស់។
" ជាមនុស្សប្រុស? "
" មែនហើយ អ្នកម៉ាក់ "
" ចូលក្នុង "អ្នកស្រីចាស់ស្មីន ដៀងភ្នេកមើល ថេហ្យុង បន្តិចហើយក៏ប្រាប់អោយ ជុងហ្គុក នាំថេហ្យុងចូលក្នុង។
" ជុង.. "ថេហ្យុង ចាប់ជាយអាវនាយជាប់មិនប្រលែង ពេលនេះក្នុងខ្លួនញ័រដូចជាកូនសត្វយ៉ាងចឹង មិនដឹងថាហេតុអីគេខ្លាចអ្នកស្រីចាស់ស្មីនណាស់ អាចចេញទឹកមុខគាត់ក៏ថាបាន ព្រោះគាត់មិនញញឹមមុខកាចបែបនេះអ្នកណាមិនខ្លាច??
" មិនអីទេ កំខ្លាចអី "ជុងហ្គុក និយាយលួងលោមគេហើយក៏បណ្ដើរគេចូលទីខាងក្នុង មកដល់បន្ទប់ទទួលភ្ញៀវ ឃើញ លោកចន នឹងអ្នកស្រីចាស់ស្មីន អង្គុយចាំរួចជាស្រេច។
" ជំរាបសួរលោកប្រុស លោកស្រី "ថេហ្យុង អោនជំរាបសួម្ដងទៀត តែមិនហ៊ានមើលមុខ ពួកគាត់ឡើយ។
" អង្គុយចុះមក "លោកចន ប្រាប់អោយអង្គុយចុះ។
" អរគុណ "ថេហ្យុង អរគុណ តែជុងហ្គុក មិននិយាយអ្វីនោះទេគឺដាក់ខ្លួនអង្គុយតែម្ដង។
" និយាយទៅ ជុងហ្គុក "លោកចន បែមកមើលកូនប្រុសដែលយកចិត្តទុកដាក់នឹងកម្លោះតូចរូមនេះ កាយវិការបែបនេះគាត់មិនធ្លាប់ឃើញពីរមុនមកនោះទេ។
" គីម ថេហ្យុង ជាប្រពន្ធរបស់ខ្ញុំណាលោកប៉ា "
" តាំងពីរពេលណា "
" មិនទាន់រៀបការ តែពួកយើងទើបតែយល់ចិត្តគ្នាមិនដល់មួយសប្ដាហ៍នៅឡើយ "
" ចុះពោះនេះ "អ្នកស្រីចាស់ស្មីន ដែលអង្គុយមើលពោះប៉ោងរបស់ ថេហ្យុង មកជាយូរនោះក៏លូកមាត់សួរ។
" ថេហ៍មានកូនជាមួយខ្ញុំ ម៉ាក់ចាំបានទេកាលពីប៉ុន្មានខែមុន ខ្ញុំបានចេញកូន គឺចេញកូនជំនួសថេហ៍ "ជុងហ្គុក និយាយត្រង់នេះក៏បន្ទាបសម្លេងមកជានិយាយស្រាលៗ អោនមុខអង្អែលពោះ ថេហ្យុង។
" ពិតមែនហ្អេស៎? កូនប៉ុន្មានខែហើយ ប្រុសឬក៏ស្រី "អ្នកស្រីចាស់ស្មីន លឺថា ថេហ្យុងមានផ្ទៃពោះជាមួយនឹងកូនប្រុសរបស់គាត់ក៏សប្បាយចិត្តភ្លាមៗ។
" ចៅរបស់ម៉ាក់ជាប្រុសទាំងពីរ គេបាន7ខែជិតចូល8ខែហើយ "
" ប្រុសទាំងពីរបាន័យថា?? "លោកចន ភ្ញាក់ហើបគូទចេញពីរសាឡុង ក្រោយលឺថាជាប្រុសទាំងពីរ បើបែបនេះបានន័យថាជាភ្លោះមែនទេ??
" ភ្លោះណាលោកប៉ា "ច្បាស់ៗខ្លាំងណាស់ ចៅដំបូងរបស់ពួកគាត់ជាចៅភ្លោះ ព្រះអើយ!
" ហៃយ៉ា កូនប្រសារ "អ្នកស្រីចាស់ស្មីន ចូលមកអង្គុយជិត ថេហ្យុង ហៅថាកូនប្រសារទៀតផង។ ថេហ្យុង វិញសប្បាយចិត្តងើយមើលមុខគាត់វិញដោយញញឹមតិចៗ ចិត្តមួយនៅតែភ័យខ្លាចដដែល។
" កំខ្លាចម៉ាក់អី នេះអាយុប៉ុន្មានហើយ? "
" គឺថេហ៍!!.. "
" ស្ងៀមម៉ាក់មិនបានសួរកូនក្បាលខូចឯងទេ ម៉ាក់សួរកូនប្រសារម៉ាក់តើ "អ្នកស្រីចាស់ស្មីន ពាក់មុខយក្សដាក់ ជុងហ្គុក អោយគេនៅស្ងៀមគាត់កំពុងតែសួរកូនប្រសាររបស់គាត់។
ជុងហ្គុក វិញហួសចិត្តនឹងអ្នកម្ដាយជាខ្លាំង មិញនេះខំភ័យស្មានតែគាត់មិនពេញចិត្ត តែនេះមើលចុះកំពុងតែអោបអង្អែលពោះ ថេហ្យុង មិនឈប់សោះឡើយ បែបនេះនាយសប្បាយចិត្តខ្លាំងណាស់។
" ខ្ញ..ខ្ញុំអាយុ18ជិតចូល19ឆ្នាំហើយលោកស្រី "
" ហៃយ៉ា លោកស្រីអីទៅ ហៅម៉ាក់ៗមក នេះ ចន ជុងហ្គុក ឯងទៅធ្វើបែបនេះដាក់ក្មេងអាយុកប៉ុណ្ណឹងទៅកើត អាកូនចម្កួតនេះ "អ្នកស្រីចាស់ស្មីន គ្រាន់តែដឹងអាយុកូនប្រសារភ្លាម គាត់បែជេស្ដីអោយ ជុងហ្គុកភ្លាម។
" ..... "ជុងហ្គុក ខ្ចិលតបអង្គុយធ្វើមិនដឹង។To be continue..
Admin សំបាត់ខ្លួនប៉ុន្មានថ្ងៃព្រោះតែ Iphone ដាច់លុយ..
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
De Todoកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...