ភាគទី08 : ដាក់ទារុណកម្មវាបន្ថែម

2.8K 157 2
                                    

#Daegu

មួយព្រឹកធំទៅហើយ ថេហ្យុង ជាមួយជីមីន ដើរថ្មើជផងរកកន្លែងសម្រាក នឹងរកកន្លែងសម្រាប់ធ្វើការតែគ្មានសោះ ទើបសម្រេចចិត្តសម្រាកនៅក្រោមដើមឈើមួយកន្លែងរាងជិតផ្លូវនោះ ព្រោះជីមីនមានផ្ទៃពោះ មិនអាចចេះតែដើរបានរហូតនោះទេ។
" ឯងអស់កម្លាំងណាស់ត្រូវទេ? សូមទោសដែលនាំឯងមកលំបាកបែបនេះ "ថេហ្យុង ទឹកមុខស្រពោនអាណិតអ្នកជាមិត្ត ដើរមួយព្រឹកធំហើយ បបូរមាត់គេឡើងស្លេក បែកញើសធំៗទៀត មើលទៅទំនងជាអស់កម្លាំងខ្លាំងណាស់ ទើបធ្វើអោយគេបន្ទោសខ្លួនឯងមិនឈប់ឈរ មិនគួរណាបបួលគេមកទាំងយប់បែបនេះទេ។
" កំសូមទោស! យើងមិនអីឡើយ គ្រាន់តែហត់បន្តិចប៉ុណ្ណោះ សម្រាកបន្តិចក៏អស់អីហើយ "ជីមីន ញញឹមកំអោយអ្នកជាមិត្តបារម្ភច្រើន។
" ហឹម!! នេះញុាំទៅក្មួយយើងប្រាកដជាឃ្លានហើយ "ថេហ្យុង ទាញយកបាយប្រអប់ដែលបានទិញមកតាមផ្លូវ យកមកដាក់ចំពោះមុខ ជីមីន អោយគេញុាំ។
" ឯងញុាំដែរទៅ "ជីមីន ទទួលយកតែក៏មិនភ្លេចដាស់តឿនអោយគេញុាំដូចគ្នា។
" ដឹងហើយ "ពួកគេទាំងពីរបន្តញុាំអាហារក្រោមដើមឈើនោះជាមួយគ្នាយ៉ាងមានក្ដីសុខ។
ក្រោយញុាំរួចរាល់ ពួកគេក៏បន្តដំណើរទៅមុខទៀត តែក៏ជួបនឹងបុរសម្នាក់ បើកម៉ូតូ កាត់នោះ គាត់ក៏ឈប់សួរ។
" ទៅណាដែរប្អូនៗ ម្ដេចក៏ដើរទៅវិញ? "គីម សុកជីន ជាកូនមហាសេដ្ឋីនៅក្នុងខេត្ត Daegu នេះ។
" គឺពួកខ្ញុំគ្មានអ្វីជិះទើបត្រូវដើរ "ថេហ្យុង
" ពួកខ្ញុំគ្មានកនកលែងត្រូវទៅនោះទេ គឺចេះតែដលរៗទៅប៉ុណ្ណោះ "ជីមីន
" Aww? មិចក៏បែបនេះទៅវិញ គ្មានសាច់ញាតិនៅទីនេះទេឬ? "ជីន
" គ្មានទេបាទ "ថេហ្យុង
" បើបែបនេះ ទៅធ្វើការនៅចម្កាខ្ញុំទៅល្អទេ ខ្ញុំកំពុងតែរកកម្មករស្រាប់ "ជីន ឃើញពួកគេទាំងពូរហើយក៏អាណិត មើលចុះកាបូបខោអាវសំពីងសំពោងពេញខ្លួន។
" ពិតមែនហ្អេស៎បងប្រុស អឺតើខ្ញុំអាចហៅបែបនេះបានទេ "ថេហ្យុង សប្បាយចិត្តឡើងចង់ហោះ ពេលបានជួបជាមួយ ជីន ដែលជាមនុស្សល្អបែបនេះ។
" បានៗ "ជីន ញញឹមតប។
" អរគុណណាស់ បងប្រុស "ជីមីន នឹង ថេហ្យុង និយាយឡើងព្រមគ្នា ញញឹមទាំងរលីងរលោងទឹកភ្នេក ពួកគេមិននឹកស្មានឡើយថាអាចនឹងជួបមនុស្សល្អយ៉ាងនេះ។
" មិនអីទេៗ អង្គុយនៅទីសិនហើយណា ខ្ញុំទៅយកឡានសិន "ជីន
" គឺពួកខ្ញុំអាចដើរទៅបាន "ថេហ្យុង ក្រោយលឺបែបនេះហើយគរអៀសចិត្ត ត្រឹមបាន ជីន អោយធ្វើការគេសប្បាយចិត្តណាស់ទៅហើយ។
" មិនអោយដើរទេ ចាំទីនេះហើយ "ថាហើយ ជីន ក៏បត់ម៉ូតូ របស់ខ្លួនបើកចេញទៅយកឡានមកយកពួកគេទាំងពីរ បើអោយជិះម៉ូតូក៏ពិបាកដែរ ព្រោះឥវ៉ាន់ផង មនុស្សផងដាក់មិចនឹងអស់ទៅ បែបនេះត្រូវទៅយកឡាន។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now