ភាគទី32 : អាអូនខឹងហើយប៉ាតូច

2.1K 139 4
                                    

ក្រោយពីរកូនប្រុសក្បាលខូច ទាំងពីរបានគេងលង់លក់យ៉ាងស្កប់ស្កល់ ថេហ្យុង ដែលទើបនឹងសម្រាលផងអស់កម្លាំងក៏គេងទាំងមិនដឹងខ្យល់អី។
ជុងហ្គុក អង្គុយមើលប្រពន្ធកូនទាំងធ្លាក់ភ្នេកដេកម្ដងៗទៅហើយ តែក៏ត្រូវបើកភ្នេកវិញអង្គុយ មើលកូនតូចរបស់នាយព្រោះមិនចង់ទុកកូនប្រពន្ធចោល។
ជុងហ្គុក ស្ងាបម្ហបៗ ដោយសារអត់បានគេងពេញមួយយប់ទាល់មកស្មើនេះមិនទាន់បិតភ្នេកដេកបានបន្តិចឡើយ មានអារម្មណ៍ថាឈឺក្បាលខ្ទោកៗមិនឈប់ តែទោះជាយ៉ាងណាក៏មិនរអ៊ូ មួយម៉ាក់ដែរ។
+ម៉ោង7ព្រឹក
ថេហ្យុង មិនទាន់ភ្ញាក់ប្រហែលជាអស់កម្លាំងហើយ ជុងហ្គុក ក្រោកឡើងអោនថើបថ្ងាស់ថេហ្យុងមួយខ្សឺត ក៏មិនភ្លេចថើបកូនៗដែរ មុននឹងដើរចូលបន្ទប់លុបលាងមុខអោយស្វាងងុយបន្តិច។
ក្រាក// សម្លេងទ្វារបានបើកឡើង អ្នកស្រីចាស់ស្មីន កាន់របស់ប៉ូវកម្លាំងសម្រាប់ថេហ្យុង រយីងរយោងពេញដៃ ទោះបេននឹងកូនចៅដទៃទៀតចង់ជួយក៏គាត់មិនអោយជួយដែរ។
" អ្នកម៉ាក់ "ជុងហ្គុក ចេញពីរបន្ទប់ទឹកមកឃើញម្ដាយក៏ស្ទុះចូលមកជួយ។
" មុខស្លក់យ៉ាងនេះកូន "អ្នកស្រីចាស់ស្មីន សង្គេតឃើញមុខកូនមិនប្រតី មុខស្លក់ភ្នេកឡើងក្រហមទៀតផង។
" ក៏យប់មិញនេះអង្គុយមើលកូន មិនបានដេកពេញភ្នេកបន្តិច តែមិនជាបញ្ហារអ្វីនោះទេ "ជុងហ្គុក តបបណ្ដើររៀបចំរបស់ដាក់ក្នុងទូរទឹកកក់។
" ង៉ា~ង៉ាៗៗ "សម្លេងទារកតូចបានយំឡើងព្រមគ្នា ជុងហ្គុក ទុករបស់ចោលមួយឡេក ស្ទុះមករកកូន។
អ្នកស្រីចាស់ស្មីន ក៏ដូចគ្នា។
" សូ៊ត!! កូនសម្លាញ់កុំយំ ប៉ាតូចកំណុងតែសម្រាកឃើញទេ "ជុងហ្គុក បីកូពៅរលាក់ចុះឡើងទះគូទថ្នមៗជាការលួងលោម។
" កូនឯងឃ្លានហើយ យំជញ្ជក់មាត់មិនឈប់បែបនេះ ឆុងទឹកដោះគោមក "
" តែខ្ញុំមិនចេះទេម៉ាក់ "ជុងហ្គុក បែមកយ៉ាងលឿនពេលលឺម្ដាយប្រាប់អោយឆុងទឹកដោះគោអោយកូន នាយមិនចេះទេ បើអោយនាយឆុងចុះបើសិនជារាគកូនរបស់នាយនោះគិតយ៉ាងមិច? ព្រះអើយ វៃនាយអោយស្លាប់ក៏មិនឆុងដែរ។
" កូនពីរហើយណាកូនម្ដាយ "អ្នកស្រីចាស់ស្មីន ហួសចិត្តនឹងកូនប្រុស។
" .... "ជុងហ្គុក មិនតបគិតតែពីរលួង ជុងវីន មើលចុះប្រឹងយំធាក់ជើងឡើងក្រហមមុខអស់ទៅហើយ។
" ង៉ា~ង៉ាៗ "
" អូ៎ៗ ចៅយាយចាំបន្តិចណាចៅណា "គាត់យក ជុងវ៉ុនទៅដាក់នៅលើរទះរុញវិញ រួចក៏ប្រញាប់ទៅឆុងទឹកដោះគោ។
" ហឹម?? ជុងកូន! "ថេហ្យុង ត្រូវភ្ញាក់ដោយសារតែសម្លេងយំត្រហឹងរបស់កូនប្រុសក្បាលខូចទាំងពីរ។
" ថេហ៍!! អូនក្រោកធ្វើអី? គេងវិញទៅ "ជុងហ្គុក ដើរមកជិត ថេហ្យុង ប្រាប់អោយគេគេងវិញ ព្រោះគេមិនទាន់រឹងមាំ បែបនេះត្រូវសម្រាកអោយបានច្រើន។
" អូនមិនអីទេ អោយកូនមកអូនមក គេយំខ្លាំងណាស់ "ថេហ្យុង ស្ដាប់សំពរកូនដើម្បីលួងលោម កូនយំខ្លាំងយ៉ាងនេះ អោយគេបិតភ្នេកគេងយ៉ាងមិចទៅ??
" បានៗ "ជុងហ្គុក ហុចជុងវីន អោយ ថេហ្យុង រួចខ្លួនក៏ទៅលើកពរ ជុងវ៉ុន វិញម្ដង។
" ឈឹងកូនឈឹង!! "ថេហ្យុង យកដៃស្រលូនដៃគូទកូនថ្នមៗ អោយគេបាត់យំខ្លះ។
" នេះទឹកដោះគោមកហើយ ចៅសម្លាញ់យាយ "អ្នកស្រីដែលរត់ចេញទៅក្រៅមិញនេះ ក៏រត់មកវិញជាមួយនឹងកំប៉ុងទឹកដោះគោសម្រាប់ទារកអឹម ជំនួនពីរ។
" នេះបញ្ចុកកូនទៅ កំបង្ខំពេកកូនឯងអាចនឹងអឹមមិនទាន់ "គាត់ហុចអោយ ជុងហ្គុក នឹងថេហ្យុង រួចក៏ឆ្លៀតប្រាប់គេខ្លះៗ។
" អរគុណអ្នកម៉ាក់ណាស់ "ថេហ្យុង ដាក់អោយកូនអឹមហើយ កូនក៏ស្ងាត់បាត់យំភ្លាមៗ រួចក៏ញញឹមអរគុណម្ដាយក្មេក។
" ហៃយ៉ា អរគុណអីទៅ? ចៅម៉ាក់ ម៉ាក់ត្រូវតែមើលថែពួកគេ "
" គ្រាន់តែបានអឹម ភ្លាមក៏ឈប់យំភ្លាមន៎កូនក្បាលខូច "ជុងហ្គុក ឃើញបែបនេះអត់នឹងអស់សំណើចមិនបានពិតមែន មិញនេះយំឡើងខ្លាំងៗ លួងយ៉ាងណាស់ក៏មិនបាត់ដែរ តែគ្រាន់តែបានអឹមភ្លាមម្នាក់ៗស្ងាត់អោយឈឹងតែម្ដង។
" និយាយអញ្ចឹងពួកកូនដាក់ឈ្មោះអោយចៅម៉ាក់ឬនៅ? "
" បងគាត់ដាក់ហើយម៉ាក់ កូនច្បង ចន ជុងវ៉ុន កូនប្អួន ចន ជុងវីន "
" អា៎ពិរោះខ្លាំងណាស់ ជុងវ៉ុន ជុងវីន ចៅយាយ "អ្នកស្រីចាស់ស្មីន អោនថើបចៅម្នាក់មួយខ្សឺតពពេញទៅដោយក្ដីស្រលាញ់ជ្រាបពេញបេះដូង។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now