ភាគទី17 : បងស្រលាញ់អូន

3K 179 4
                                    

នៅក្នុងបន្ទប់សណ្ឋាគារ ស្ងប់ស្ងាត់ល្អណាស់ ជុងហ្គុក ឡើងទៅលើគ្រែ ដាក់ខ្លួនអង្គុយក្បែ ថេហ្យុង ដែលបានគេងលង់លក់ទាំងមិនដឹងអ្វីនោះ។ ជុងហ្គុក ទាញភួយ ថេហ្យុង ទម្លាក់ចុះសើយអាវ ថេហ្យុង ឡើងលើបង្ហាញអោយឃើញពោះធំខ្លាំងបង្ហាញនៅចំពោះមុខនាយ ស្នាមញញឹមបង្ហាញឡើងស្រាលៗ លើកដៃទៅអង្អែលពោះ ដែលមានកូននាយនៅទីនោះ។
តែថាហេតុអ្វីក៏នាយជឿជាក់ខ្លាំងម្លេះ ថាកូននេះគឺជាកូននាយនោះ? មែនហើយ ជុងហ្គុក ជឿជាក់ខ្លាំងអាចថា100%ភាគរយតែម្ដង ព្រោះកូនថេហ្យុង មានអាយុ7ខែ5សប្ដាហ៍ បើគិតតាំងពីរថ្ងៃដែលនាយនឹងគេគេងជាមួយគ្នានោះក៏វាត្រូវល្មម ហើយណាមួយនាយក៏ចេញកូនជំនួសគេ គ្រូពេទ្យប្រាប់ថា ប៉ាៗស្រលាញ់ម៉ាក់ៗក៏ដូចជានឹកម៉ាក់ៗខ្លាំងទើបវាអាចចេញកូនជំនួសម៉ាក់ៗបែបនេះ។ ហើយមួយទៀតអ្នកដែលដេកជាមួយនាយ គ្មានអ្នកមកប្រាប់ថាមានកូនឡើយ បែបនេះហើយទើបនាយជឿទាំងស្រង់ថាកូននេះជាកូននាយ។
" កូនប៉ា "ពេលបាននិយាយពាក្យទាំងនេះ នាយរំភើបខ្លាំងណាស់ រំភើបស្ទើរស្រក់ទឹកភ្នេកទៅហើយ។ បបូរមាត់សន្សឹបៗអោនទៅថើបក្បាលពោះជាច្រើនខ្សឺតតាមក្ដីស្រលាញ់លើសលុបដែលមានអោយកូន។
" អរគុណ ដែលមិនយកកូនចេញ! "ជុងហ្គុក ងើបមុខមកនិយាយអរគុណទៅកាន់ ថេហ្យុង។ វាពាក្យអរគុណលើកដំបូងចេញបបូរមាត់នាយ។
អរគុណ ដែលមិនយកកូនម្នាក់នេះចេញ ហើយក៏អរគុណដែលរក្សាគេមកយ៉ាងល្អ ចាប់ថ្ងៃនេះទៅនាយមិនអោយគេលំបាកទៀតឡើយ។
ជុងហ្គុក ទម្លាក់ខ្លួនគេងទាញ ថេហ្យុង យកមកអោបថ្នមៗ ខ្លាចគេភ្ញាក់។ គេងអោបបានប៉ុន្មាននាទី បេន ក៏បានមកជាមួយនឹងអារហារជាច្រើនមុខ យកមករៀបដាក់លើតុអោយសម្រាប់នឹង ថេហ្យុង រួចក៏ចេញទៅវិញ។
" ហឹម!! "សម្លេងក្រហឹមតិចៗបន្លឺឡើងចេញពីរបំពង់កតូចរបស់ថេហ្យុង។ ថេហ្យុង លើកដៃទៅដាក់លើពោះដែលកូនរបស់គេបានធាក់អង្អែលស្រាលៗដូចជាការលួងលោមកំអោយកូនរលរឿងខ្លាំងពេក។
ថេហ្យុង ក្រោកអង្គុយយឺតៗ ងាកឆ្វេងងាកស្ដាំរកមើល ជុងហ្គុក តែមិនឃើញនាយ។
" ទៅណាហើយ ឬគេយកយើងមកចោលនៅទីនេះ "ថេហ្យុង រកមើលនាយតែមិនឃើញទើប ខ្លាច ជុងហ្គុក យកគេមកទុកចោលនៅទីនេះ ហើយក៏ទៅចោលគេបាត់ គិតដល់ត្រឹមនេះក៏ពេបមាត់យំតែម្ដង។
" ហុឹកៗ ខ្ញុំចង់ទៅវិញ ហឺ ជីមីន មកយកយើងទៅវិញផង "ថេហ្យុង អង្គុយក្ដោបពោះយំចេញមក ស្រែករកជីមីន អោយមកគេទៅវិញផង នៅកនកលែងដែលគេមិនស្គាល់បែបនេះ គេខ្លាចណាស់។
ក្រាក// សម្លេងប់កទ្វារដោយស្នាដៃរបស់ ជុងហ្គុក។ មិញនេះនាយបានចេញទៅខាងក្រៅ និយាយគ្នាជាមួយ បេន រឿងកាងារបន្តិចនេះឯង តែពេលបើកទ្វារចូលមកវិញ ឃើញក្នេងតូចរបស់នាយអង្គុយយំទៅវិញ?
" ក្រោកហើយ ហេតុអីក៏យំហឹម? "ជុងហ្គុក ដើរចូលមកជិតគេ ហើយក៏សួរនាំឃើញក្រោកមកក៏អង្គុយយំបែបនេះ នាយខ្លាចគេឈឺចាប់កន្លែងណា។
" លោកចន! ហឹក យកខ្ញុំទៅវិញទៅ "ថេហ្យុង ងើលមុខមើលជុងហ្គុក ដោយទឹកភ្នេករហាមជាប់ថ្ពាល់ ប៉ោងៗទាំងសងខ្លាំង ជុងហ្គុក ឃើញហើយចង់តែស្ទុះទៅហក់ខាំថ្ពាល់គួរខ្នាញ់នឹងតើ។
" មិនអោយទៅទេ នៅទីនេះហើយ "
" ហេតុអី?? "
" ហេតុអី? មិនដឹងទេ "
" ហឺ!! លោក ខ្ញុំ..ខ្ញុំថាពួកយើង. "ថេហ្យុង ចង់និយាយរឿងជាមួយនាយខ្លះតែនិយាយមិនចេញពេល ជុងហ្គុក ធ្វើមុខមាំដាក់គេបែបនេះ។
" ឃ្លានទេ? "ជុងហ្គុក មិនចង់ស្ដាប់រឿង ថេហ្យុង និយាយសួរបង្វែរឿងវិញ។
" ខ្ញុំចង់សួរលោកមួយសិន "ថេហ្យុង ចាប់ទាញដៃនាយអោយបែមកវិញសិន ព្រោះនាយក្រោកនឹងដើរចេញ។
" និយាយមក "ជុងហ្គុក ដាក់ខ្លួនអង្គុយចុះវិញ។
" លោក..លោកមកចង់ទាមទារយកកូនមែនទេ? សំ..សំអង្វរកំយកគេអី ហុឹក ខ្ញុំអាចចិញ្ចឹមគេបានមិនអោយពិបាកដល់លោកនោះទេ កំយកគេចេញពីរខ្ញុំអី "ថេហ្យុង គ្រាន់តែចោទសួរសំណួរនេះឡើងភ្លាម ក៏ចាប់ផ្តើមយំម្ដងទៀត គេខ្លាច ខ្លាចបំផុតនឹកដល់រឿងដែលជុងហ្គុកមកបំបែកគេហើយនឹងកូន។
" ក្មេងល្ងឺ!! អ្នកណាថាបងមកយកកូន? "ជុងហ្គុក លឺសំណួរនេះចងចិញ្ចើមមិនពេញចិត្ត គេមិនទាន់បាននិយាយមួយម៉ាត់ឡើយថាមកយកកូនចេញពីរគេនោះ។
" លោកពិតជាមិនបំបែកកូនជាមួយខ្ញុំពិតមែនឬ? "ថេហ្យុង លឺនាយនិយាយបែបនេះហលយក៏បញ្ចេញស្នាមញញឹមមានសង្ឃឹម។
" មែន!! បងមិនបានចង់យកតែកូនទៅនោះទេ តែបងនឹងយកអូនទៅម្នាក់ទៀត "ជុងហ្គុក លូកដៃទៅក្រសោបផ្ទៃមុខ ថេហ្យុង ហើយក៏និយាយវាចេញមកធ្វើអោយថេហ្យុង បុកពោះឡើងដឹបៗ លឺសូរសម្លេងចេញមកខាងក្រៅ។
និយាយអោយចំ តាំងពីរស្គាល់ ជុងហ្គុក នៅយប់នោះបេះដូងរបស់គេប្រាប់ថាត្រូវការនាយទៅហើយ តាំងពីរបែកផ្លូវជាមួយនាយមក គេតែងតែតាមដាននាយក្នុងពត៍មានរហូតមក ថ្ងៃខ្លះមើលប៉ះចំពត៍មាននាយបែកធ្លាយជាមួយនឹងស្រីអស់នោះ គេលួចសង្ងំយំសង្ងំអន់ចិត្តតែម្នាក់ឯងមករហូត ហើយពេលបានលឺថានាយនឹងមកយកគេទៅ មានអារម្មណ៍ថារំភើបហើយនឹងភ័យលាយគ្នា។
" ..... "
" បងស្រលាញ់អូន "ឃើញ ថេហ្យុង ស្ងាត់មើលមុខនាយភ្លឺសៗ ទើបពោលពាក្យស្រលាញ់ ដែលនាយលាក់ទុកមកជាយូរនោះនៅចំពោះមុខគេ រួចក៏អោនមុខសន្សឹមៗរហូតដលើបបូរមាត់ប៉ះគ្នា។
ថេហ្យុង លឺពាក្យសារភាពចេញពីរមាត់នាយហើយបេះកាន់តែរីកមាឌ ទីបំផុតពាក្យដែលគេចង់លឺពេលនេះបានលឺហើយ ការរងចាំមកជិតមួយឆ្នាំក៏បានសមតាមបំណង។ ថេហ្យុង ទឹកភ្នេកស្រក់ដោយសារតែរំភើប បិតភ្នេកសន្សឹមៗទទួលយកស្នាមថើបដ៏កក់ក្ដៅចេញពីរនាយ។
" សឺត!! ឈប់គិតថាបងចង់យកកូនចេញពីរអូនទៀត បងមកលើកនេះគឺមករកអូនហើយនឹងកូន បងព្រមទទួលខុសត្រូវលើអូនគ្រប់យ៉ាង មិនមែនទទួលខុសត្រូវព្រោះតែអូនមានកូនឡើយ តែបងធ្វើវាចេញពីរបេះដូង ចេញពីរចិត្តស្រលាញ់ដែលបងមានចំពោះអូន "ជុងហ្គុក ជូតទឹកភ្នេកអោយ ថេហ្យុង រួចនិយាយបងស្រាយកំអោយគេយល់ច្រឡំថានាយចង់យកកូនចេញពីរគេទៀត ព្រោះតែនាយស្រលាញ់នឹងចង់បានទើបនាយព្រមស្វែងរកគេរហូតដល់ឃើញបែបនេះ។
" អរគុណ ហឹក អរគុណដែលទទួលយកមនុស្សប្រុសដែលធ្លាប់ធ្វើការមិនល្អដូចជាខ្ញុំ "ថេហ្យុង រំភើបចិត្តនឹងពាក្យសម្ដីរបស់នាយរហូតដល់ទប់ទឹកភ្នេកមិនជាប់ ចង់ជុងហ្គុក ជូតចេញយ៉ាងណាក៏មិនជ្រះចេញដែរ។ ពេលនេះគេសំយំ យំអោយអស់ចិត្តដែលគេចង់។
" កំយំអី មិនល្អដល់កូននោះទេ "
" ហុឹកៗ ចង់បាត់យំតែវាមិនបាត់ទេ "ថេហ្យុង ពេបមាត់ដង្ហើតដង្ហាក់។
" ហឹសៗ "ជុងហ្គុក អោបអង្អែលខ្នងលួងលោមគេអោយបាត់យំដោយទប់សម្លេងអស់សំណើចនាយមិនជាប់ មើលចុះកូនជិតកើតមកទៅហើយនៅមិនទាន់បាត់យំដូចជាកូនក្មេងទៀត។
" លោកសើចអី "
" សើចកូនក្មេង "
" ខ្ញុំមិនមែនក្មេងទេ ហឹក "
" មិនមែនក្មេង ចុះអ្នកណាអញ្ចេះអង្គុយពេបមាត់យំដូចជាកូនក្មេងបែបនេះ "ជុងហ្គុក អោនមុខទៅជិតនិយាយញ៉ោះគេបន្តិច មើលចុះច្រមុះក្រហមៗដោយសារតែយំខ្លាំងពេក បើគ្មានកូននាយចាប់ក្រញិចស្លាប់មិនខានទេ។

" អា៎!! ឃ្លានណាស់ "ថេហ្យុង ធ្វើជាបែមុខទៅម្ខាងលើកដៃអង្អែលពោះធ្វើជាពោលពាក្យថាឃ្លាន ទាំងដែលគេអៀននឹងនាយសោះ ចេះមកអោនមុខជិតបែបនេះអ្នកណាមិនអៀន?(អ្នកអានអៀនហេ🥹🤓)
" ក្បាលខូច!! ម៉ោះបងនាំទៅញុាំអាហារ "ជុងហ្គុក យកដៃទៅខកក្បាលគេស្រាលៗ រួចក៏លើកបីគេចេញទៅតុអាហារ ដែលមានម្ហូបជាច្រើនមុខនៅលើនោះ។
" អេ ដាក់ខ្ញុំអង្គុយកនកលែងផ្សេងទៅ លោកមិនធ្ងន់ទេឬ? "ថេហ្យុង ប្រាប់អោយ ជុងហ្គុក ដាក់គេអង្គុយកន្លែងផ្សេងវិញ ចេះយកគេមកអង្គុយលើភ្លៅនាយទៅកើត មិនចេះធ្ងន់ទេឬយ៉ាងមិច? បើពោះគេប៉ោងដល់ថ្នាក់នេះ។
" មិនធ្ងន់ទេ ត្រឹមកូនមួយនឹងអូនម្នាក់នោះ "
" កូនមិនមែនម្នាក់ទេ គឺពី "
" អូននិយាយអី? "ជុងហ្គុក ធ្វើមុខឆ្ងល់។
" ក៏ប្រាប់ហើយថាកូនមានពីរនៅក្នុងពោះនៀគ គឺកូនភ្លោះ "ថេហ្យុង និយាយបញ្ជាក់ប្រាប់នាយ។
" ថេហ៍!! វា..វាជាការពិតហ្អេស៎? "ជុងហ្គុក សួរទាំងញ័របបូរមាត់ ដោយសារតែរំភើបហួសធ្លែង នេះនាយកំពុងតែទទួលបានកូនភ្លោះឬ?
" អឹម "ថេហ្យង ងក់ក្បាលបញ្ជាក់ម្ដងទៀត។
" អរគុណ..អរគុណណាស់ថេហ៍ ហឹក អូនពូកែណាស់ "ជុងហ្គុក ស្រាប់តែនិយាយអរគុណទាំងអោបថេហ្យុងជាប់ រំភើបដល់ថ្នាក់ស្រក់ទឹកភ្នេកមកមិនដដឹងខ្លួន។

To be continue.
សុំ 50 vote គ្រប់ភាគមក Love 👀

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now