ភាគទី24 : អូនស្រលាញ់បង

2.2K 145 6
                                    

ក្រោយពីរញុាំបាយខាងម្ដាយឪពុកក្មេករួចរាល់ហើយ ជុងហ្គុក ក៏បាននាំ ថេហ្យុង មកវិមានមីន យប់នេះសម្រាកនៅទីនេះ។ យ៉ុនហ្គី គឺសម្រាកនៅមន្ទីរពេទ្យមើលថែប្រពន្ធកូន យប់នេះលោកមីន នឹងអ្នកស្រីមីនក៏បានមកសម្រាកនៅទីនេះដែរ។
ងឺត!!
ឡានស៊េរីទំនើបរបស់ ជុងហ្គុក បានមកឈប់នៅពីរមុខវិមានមីន ជុងហ្គុក ចុះពីរលើឡាន រួចក៏បើកទ្វារអោយ ថេហ្យុង លូកដៃទៅចាប់ដើមដៃ ថេហ្យុង អោយចុះមកអោយស្រួលបួល។
" ចុះថ្នមៗ "ជុងហ្គុក ជួយទប់គេអោយចុះមកថ្នមៗមិនអោយ ប៉ះនឹងអ្វីមួយជៀសវាងកំអោយ ថេហ្យុង ឈឺកន្លែងណាមួយ។
" ទីនេះធំណាស់ "ថេហ្យុង ភ្នេកមើលទៅ វិមាន មិនមិនដាក់ ទីនេះធំណាស់ ធំដូចជារាជវាំងយ៉ាងចឹង។
" វិមាននៅ អង់គ្លេសគឺធំជាងនេះទៀត "ជុងហ្គុក អោបចង្កេះគេដើរចូលទៅខាងក្នុង ហើយក៏និយាយប្រាប់គេបណ្ដើរ។ វិមាននេះតូចជាងវិមានរបស់នាយនឹង អង់គ្លេសទៅទៀត។
" គ្រួសារលោកមានខ្លាំងណាស់ "
" អាចនិយាយបែបនោះក៏បាន "
" លោកប្រុសតូច "ម៉ែដោះ ឃើញនាយកម្លោះដើរចូលមកហើយក៏រហ័សរត់មករក។
" បន្ទប់ដែលអោយរៀបចំនោះ រួចឬនៅ? "
" រួចហើយចាស់! លោកប្រុសត្រូវការអោយខ្ញុំរៀបចំអាហារដែរទេ? "
" ខ្ញុំញុាំរួចហើយ មិនបាច់ទេ "
" ចាស៎! "
ជុងហ្គុក បាននាំ ថេហ្យុង ឡើងទៅខាងលើនេះម៉ោង7:39នាទីហើយ ថេហ្យុង ត្រូវការងូតទឹកសម្អាតខ្លួននឹងបានសម្រាក។
បន្តិចក្រោយឡានរបស់ លោកមីន ក៏បានមកដល់ ជុងហ្គុក បានចុះមកទទួលនឹងអង្គុយ និយាយលេងជាមួយគាត់បន្តិច ថេហ្យុង មិនអាចចុះមកបានព្រោះតែពិបាកឡើងចុះវាខ្ពស់ពេក។
ជុងហ្គុក អង្គុយនិយាយលេងជាមួយនឹងលោកមីន ខ្លះ ចំណែកអ្នកស្រីមីន ក៏ឆ្លៀតឡើងទៅមើល ថេហ្យុង ខ្លះដែរ។
តុក!!តុ!!
" ចាំបន្តិច "ថេហ្យុង ក្រោកអង្គុយទាំងពិបាក រួចក៏ឈានជើងចុះដើរមកបើកទ្វារ។
" អ៊ំមករំខានដែរទេ? "អ្នកស្រីមីន ចូលមកខាងក្នុង រួចក៏សួរក្រែងល៎គាត់មករំខាន។
" អត់រំខានឡើយអ៊ំស្រី អឺអ៊ំស្រីអង្គុយសិនមក "ថេហ្យុង ដើរមកទាញដៃគាត់អោយ អង្គុយចុះលើគ្រែ។
" យ៉ាងមិចហើយ កូនធ្វើទុកទេ? "
" មិនប៉ុន្មានទេអ៊ំស្រី "
" ជុងហ្គុកមើលថែបានល្អទេ? អាល្អិតនោះមិនសូវជាចេះរឿងទាំងនេះទេ ដូចជាយ៉ុនហ្គីអីក៏ដោយ មិនសូវជាចេះសួរសុខទុកនោះឡើយ "
" គាត់មើលថែខ្ញុំបានល្អណាស់ មិនអោយខ្ញុំពិបាកឡើយ "
" ល្អហើយចឹង រឿងនេះប៉ាម៉ាក់ ជុងហ្គុក ដឹងឬនៅ? "
" នៅមិនទាន់ដឹងនោះទេ ខ្ញុំកំពុងតែភ័យខ្លាចរឿងនេះ ខ្លាចគាត់មិនចូលចិត្តខ្ញុំនឹងកូន "
" កុំគិតបែបនេះអី ជុងហូ ជាប្អូនប្រុសបង្កើតរបស់អ៊ំគេមិនអាក្រក់នោះឡើយ ចាស់ស្មីន ក៏ដួចគ្នាជាមនុស្សមិនប្រកាន់ខ្លួនច្រើន បើពួកគេដឹងថាជុងហ្គុក មានប្រពន្ធមានចៅបែបនេះ គេប្រហែលជាសប្បាយចិត្តខានឡើយណា "អ្នកស្រីមីន ចាប់ក្រសោបដៃគេកុំអោយភ័យខ្លាច និយាយប្រាប់គេពីររឿងប៉ាម៉ាក់ ជុងហ្គុក។
" សង្ឃឹមថាដូចអ៊ំស្រីនិយាយទៅចុះ "ថេហ្យុង ញញឹមសប្បាយចិត្ត គេឆាប់ចុះសម្រុងជាមួយនឹង អ្នកស្រីមីន ព្រោះគាត់ចិត្តល្អមិនប្រកាន់ខ្លួន ថែមទាំងនិយាយលួងលោមខ្លួនបែបនេះទៀត គាត់ល្អណាស់។
" មែនហើយ ចៅស្រីរបស់យើងពិតជាគួរអោយស្រលាញ់ខ្លាំងណាស់ "អ្នកស្រីមីន នឹកដល់ចៅស្រីតូចដែលទើបកើតរបស់គាត់ គេពិតជាគួរអោយស្រលាញ់ណាស់ មុខមាត់កាត់ទៅរកប៉ាតូចច្រើនជាងប៉ាធំ។
" ពិតមែនហើយ តើជីមីននឹងលោកមីនមានដាក់ឈ្មោះរួចឬនៅអ៊ំស្រី? "
" ដាក់រួចហើយ ឈ្មោះ មីន ម៉ូឈីលី "
" ឈ្មោះពិរោះណាស់ "
ថេហ្យុង នឹងអ្នកស្រីមីននិយាយគ្នាលេងអស់កន្លះម៉ោង អ្នកស្រីមីន ក៏បានចេញទៅវិញ ធ្វើដំណើមកពីរឆ្ងាយគាត់ត្រូវការសម្រាក។
ក្រាក/
អ្នកស្រីមីន ចេញទៅផុត ជុងហ្គុក ក៏បានចូលមក។
" ចុកចង្កេះមែនទេ? "ជុងហ្គុក ចូលមកអង្គុយ ជិតថេហ្យុង ដែលដេកអង្អែលចង្កេះមិនឈប់។
" ចុកតិចៗប៉ុណ្ណោះ "ថេហ្យុង បែមកតបនឹងនាយ។
" សឺត!! បងច្របាច់អោយ "ជុងហ្គុក អោនទៅថើបថ្ពាល់ ថេហ្យុង មួយខ្សឺតរួចក៏ច្របាច់ចង្កេះអោយ ថេហ្យុងតិចៗថ្នមៗបំផុត។
" ស្រួលខ្លួនទេ? "ច្របាច់អោយបណ្ដើរ ឆ្លៀតសួរនាំបណ្ដើរខ្លាចនាយជ្រុលដៃគេមិនហ៊ានប្រាប់។
" ស្រួលខ្លួនល្អណាស់ "ថេហ្យុង បិតភ្នេកញញឹម។
" ស្រួលដូចបងធ្វើអូនទេ "ជុងហ្គុក ញញឹមចុងមាត់សួរញ៉ោះ ថេហ្យុង។
" មនុស្សឆ្កួតនេះ សម្ដីអត់អនាម័យ "ថេហ្យុង ខាំមាត់សម្លក់នាយ មើលនិយាយចុះចង់តែទះអោយបែកមាត់ទេតើ។
" បងសួរមែនណា "ជុងហ្គុក នៅតែបន្តធ្វើមយខច្រលើមនិយាយញ៉ោះ ថេហ្យុង មិនឈប់។
" ផាច៎! គួរអោយស្អប់ "ថេហ្យុង ក្រោកលើកដៃមកទះស្មានាយស្រាលៗ។
" មិនគួរអោយស្រលាញ់ទេឬ? "
" អត់ទេ គួរអោយស្អប់ខ្លាំងណាស់ "
" តែបងស្រលាញ់អូន ហើយក៏ស្រលាញ់កូនៗដែរណា "ជុងហ្គុក ចូលមកអោបដាក់មុខខ្ទប់នឹងពោះម៉ោង ថេហ្យុង ថើបខ្សឺតៗ។
" ហិហិ រសើបណាស់លោកចន "ថេហ្យុង សើចចេញមក ពេលជុងហ្គុក ថើបបងអង្អែលផងបែបនេះ។
" ឈប់ហៅបងបែបនេះទៅ "លឺថេហ្យុង ហៅខ្លួនថា លោកចន នាយមិនពេញចិត្តអោយគេហៅនោះទេ។
" ហេតុអី? "
" បងជាប្ដី ត្រូវហៅបង ឬលោកប្ដីបានល្អ "
" ប្ដីប្ដួយអី មិនទាន់រៀបការផង "ថេហ្យុង អៀនបែមុខចេញ។
" ទៅដល់អង់គ្លេស ពួកយើងនឹងចុះអេតាសុីវិល "
" ពិតមែនហ្អេស៎? "ថេហ្យុង បែមុខមកវិញយ៉ាងលឿន រំភើបនឹងជុងហ្គុកមិញនេះ។
" បងមិនដែលកុហកអូនស្រាប់ហើយ "ជុងហ្គុក ញញឹមតិច! ចាប់ដៃថេហ្យុងថើប។
" លោកគិតច្បាស់ហើយថា ទទួលយកខ្ញុំនឹកូន "ថេហ្យុង សួរបញ្ជាក់ព្រោះគេចង់អោយនាយធ្វើវាចេញពីចិត្តស្រលាញ់ មិនមែនធ្វើវាដោយសារតែបង្ខំចិត្តនោះទេ។
" ថេហ៍ ស្ដាប់បងអោយច្បាស់ បងស្រលាញ់អូន បងព្រមទទួលយកអូនមកមើលថែអោយគ្មាន ហេតុផលអ្វីទាំងអស់ អូនអាចនឹងមិនជឿបងជួបគ្នាត្រឹមពីរថ្ងៃបងក៏និយាយថាស្រលាញ់អូន ប៉ុន្តែបងសុំបញ្ជាក់ថាបងមានអារម្មណ៍ល្អជាមួយអូន តាំងពីរជួបដំបូងនៅក្នុងក្លឹបនោះ កាលោះបងបានទៅវិញដេកមិនលក់នឹងឃើញតែអូនចង់មករកអូនវិញណាស់ ប៉ុន្តែមិនអាចព្រោះកាងាររវល់ច្រើន បងទៅទីនោះបាន1ខែ បងក៏ចាប់ផ្តើមក្អួតមិនស្រួលក្នុងខ្លួន បងទៅពេទ្យថាបងចេញកូនជំនួសប្រពន្ធ ពេលនោះបងបានអោយ បេន តាមស្វែងរកអូនរហូតមក ហើយអូនកំគិតថាបងស្រលាញ់អូនព្រោះតែកូនទៀតទៅ "នេះជាលើកដំបូងក្នុងឆាកជីវិតរបស់ ចន ជុងហ្គុក ហើយដែលនិយាយច្រើនបកស្រាយអោយគេស្ដាប់បែបនេះ។ ពេលនេះនាយនិយាយវាចេញពីរចិត្តទាំងអស់ប្រាប់ទៅកាន់ ថេហ្យុង គ្មានខ្វះចន្លោះ។
" ហុឹកៗ មនុស្សឆ្កួត "ថេហ្យុង ពេបមាត់យំរំភើបនឹងការរៀបរាប់របស់នាយ នាយនិយាយវាចេញមកយ៉ាងនេះហើយ មិនអោយគេជឿនាយម្ដេចនឹងបានទៅ?
" Aww ហេតុអីជេ បងនិយាយចេញមកជាការពិតណា "
" ជេព្រោះរំភើប "ថេហ្យុង ងើមុខមើលនាយទាំងពេបមាត់។
" ជុប៎ បងស្រលាញ់អូន "ជុងហ្គុក អោនទៅថើបបូរមាត់ ថេហ្យុង មួយខ្សឺតពោលពាក្យស្រលាញ់ទៅកាន់ថេហ្យុង ទាំងបេះដូងលូកដុកដាក់ រំភើបណាស់ពេលបាននិយាយពាក្យស្រលាញ់អោយ ថេហ្យុង បានលឺម្ដងៗ។
" ខ្ញ..ខ្ញុំក៏ស្រលាញ់លោក "ថេហ្យុង ពោលឡើងខ្សោយៗសឹងតែស្ដាប់មិនលឺ ហើយក៏យកមុខទៅខ្ទប់នឹងទ្រូងហាប់ណែនរបស់នាយ គេចពីរក្រស៊ែភ្នេកស្រទន់របស់ ជុងហ្គុក ចង់ប្រាប់ថានិយាយវាចេញមកហើយគេអៀនខ្លាំងណាស់។
" ថេហ៍!! អូនិយាយម្ដងទៀត "ជុងហ្គុក ក្រសោបមុខ ថេហ្យុង អោយមើលមកខ្លួនទាំងរំភើបញាប់ញ័រពេញឪរ៉ា មិញនេះនាយមិនស្ដាប់ច្រឡំទេមែនទេ??
" អូនស្រលាញ់បង អឹម "ថេហ្យុង និយាយម្ដងទៀតអោយនាយលឺកាន់តែច្បាស់ រួចក៏ងើយទៅថើបបូរមាត់ស្ដើងរបស់នាយ។
ជុងហ្គុក កំពុងតែគាំងនឹងការសារភាពរបស់ ថេហ្យុង ហើយ នាយរំភើបខ្លាំង ខ្លាំងជាងស្នេហ៍លើកដំបូងរបស់នាយទៅទៀត។
ជុងហ្គុក បិតភ្នេកថើបតបទៅ ថេហ្យុង វិញទាំងក្ដីស្រលាញ់ពេញក្រអៅបេះដូង។
ថេហ្យុង ដកបបូរមាត់ចេញវិញ ដាក់ថងាស់ទាល់នឹងថ្ងាស់របស់ ជុងហ្គុក សម្លឹងមើលទៅកាន់គ្នាដោយក្រស៊ែភ្នេកស្រទន់។
" បងស្រលាញ់អូនណាស់ "

To be continue..
អ្នកទាំងអស់គ្នាអានកុំភ្លេចមើលភាគផងប្រយ័ត្នចហរឡុំ ព្រោះ Wattpad វាក្រឡុកដូភាគមិចមិនដឹងទេ

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now