ថេហ្យុង ប្រលែងដៃចេញពីររួចថយក្រោយ ពេលជុងហ្គុក ដើរចូលមករកគេម្ដងបន្តិចៗ ថេហ្យុង ងាកមើលក្រោយ ហើយកីរត់យកតែម្ដង តែនៅតែមិនទាន់ ជុងហ្គុក ដដែល។
" ចង់ទៅណា? "ជុងហ្គុក ស្ទុះចូលទៅចប់អោបពីរក្រោយភ្លាមៗ មិញនេះភ័យប្រហោងពោះបុិនប្រហោងលូទៅហើយ ឃើញថេហ្យុងរត់ទាំងដែលគេពោះធំបុិនណាណីទៅហើយ។
" លែង!! ហុឹកៗ លែងខ្ញុំ "ថេហ្យុង ព្យាយាមរើចេញពីរំវង់ដៃ ជុងហ្គុក។
" និយាយគ្នាសិន នៅអោយស្ងៀម!! "ជុងហ្គុកនិយាយសម្លុតថេហ្យុង អោយនៅស្ងៀម កក៏ដឹងស្រាប់ហើយថានាយជាម៉ាហ្វៀ ចរិកនាយមិនចេះផ្អែមល្ហែមស្រាប់ហើយ។
មិនបាច់សួររក ជីមីន នឹង យ៉ុនហ្គី នោះទេ ព្រោះយ៉ុនហ្គី ចាប់បី ជីមីន ចេញទៅខាងក្រៅបើកឡានចេញទៅបាត់ហើយ ព្រោះនៅទីនេះពិបាកដោះស្រាយគ្នាណាស់។
ជុងហ្គុក ទាញអោយ ថេហ្យុង បែមុខមករកនាយ ជូតទឹកភ្នេកអោយគេ តែមលលទៅមិនជ្រះសោះ។
" ឈប់យំ! "
" លែ..លែងខ្ញុំ "ថេហ្យុង អោនមុខចុះពោលឡើងខ្សោយៗ។
" គ្រាន់តែប្ដីអោបបន្តិចមិនបានទេឬ? "
" ខ្ញុំគ្មានប្ដីទេ "
" គ្មានប្ដី ចុះពោះប៉ោងដោយសារអី? "ជុងហ្គុក ចង់អស់សំណើចនឹងសម្ដី ថេហ្យុង។
" .... "ថេហ្យុង ក្ដាប់មាត់សម្លក់មុខនាយ។
" កំសម្លក់ ប្រយ័ត្នកូនបងកើតមកភ្នេកស្រលេវទៅ "ជុងហ្គុក និយាយញ៉ោះ ថេហ្យុង សើចចេញមកតិចៗជាលើកដំបូងដែលថេហ្យុង បានឃើញស្នាមញញឹមដ៏ស្រស់សង្ហារមួយនេះ។
" លោកចន!! "ថេហ្យុង គិតបន្តិចទើបសម្រេចចិត្តហៅនាយដោយប្រើសម្លេងស្រាលៗ។
" បាទ! "(ចុមពិរោះមេះ😭)
" លោកជឿជាក់ម្លេះថាកូននេះជាកូនលោក ទាំងដែលខ្ញុំធ្វើការបែបនោះ "ថេហ្យុង ងើបមុខឡើងបញ្ឈរជាមួយនាយ។
" បងជឿជាក់ថាជាកូនបង ព្រោះយបើនោះបងមិនបានការពារ ហើយមួយទៀតយប់បន្ទាប់បងបានទៅរកអូន តែមេការប្រាប់ថាអូនលែងធ្វើការនៅទីនោះទៀតហើយ "ជុងហ្គុក ដាក់មួយខ្សែទៅ ថេហ្យុង ស្ងាត់ជ្រៀបមិនដឹងថានិយាយអ្វីបន្តទៀតនោះទេ។
" កូនបានប៉ុន្មានខែហើយ "ជុងហ្គុក លូកដៃចូលក្នុងអាវ ថេហ្យុង អង្អែលតិចៗដោយក្ដីរំភើប។
" 7..7ខែ5សប្ដាហ៍ហើយ "ថេហ្យុង យកដៃទៅទាញដៃនាយចេញ តែដៃនាយនេះរឹងណាស់ទាញមិនចេញទេ។
" អា៎! ជិតបានជួបគ្នាហើយកូនសម្លាញ់ "
" គេជាកូនខ្ញុំជាមួយអ្នកផ្សេងទេ មិនមែនកូនលោក "ថេហ្យុង និយាយចេញមកបែបនេះព្រោះខ្លាច ជុងហ្គុក ទាមទារយកកូនរបស់គេទៅ។
" បងទុកពេលអោយនិយាយម្ដងទៀត "ជុងហ្គុក គ្រាន់តែលឺបែបនេះ នាយប្រែមកជាមុខឃៅភ្លាមៗ មិនពេញចិត្តពាក្យសម្ដី ថេហ្យុង ត្រូវការអោយគេនិយាយម្ដងទៀតក្នុងពេលនេះ។
" កូននេះជាកូនខ្ញុំជាមួយប្រុសផ្សេង មិនមែនលោ..អ្អិម!! "ថេហ្យុង និយាយមិនទាន់ចប់ប្រយោគផង ជុងហ្គុក ទាញកញ្ចឹងករគេយកមកបឺតជញ្ជក់ភ្លាមៗ។
ដឹបៗ!! ដៃតូចៗថេហ្យុង លើកទៅវាយខ្នងនាយខ្លាំងៗ តែមើលទៅ ជុងហ្គុក ដូចជាមិនឈឺសោះឡើយ ហើយមាត់ក៏មិនព្រមប្រលែងចោលដែល ខាំបឺតមាត់ថេហ្យុង រហូតដល់ចេញឈាមរឹមៗ ទើបព្រមលេង ថេហ្យុងស្ទះខ្យល់។
" ហឺៗៗ "ថេហ្យុង ដកដង្ហើមញាប់ៗឡើងទន់ខ្លួន បានជុងហ្គុក ជួយទប់បើមិនអញ្ចឹងដួលបាត់ទៅហើយ។
" លិទ្ធផលដែលធ្វើអោយបងមិនពេញចិត្ត! "ជុងហ្គុក ញញឹមចុងមាត់ដាក់ ថេហ្យុង ដូចជាពេលដែលនាយជួបគេលើកដំបូង។
" ..... "ថេហ្យុង មិនតបតែសម្លក់មុខនាយជាប់រហូត។
" អាយ!! លែង "ថេហ្យុង ត្រូវស្រែកចាច់ពេល ជុងហ្គុក ស្រាប់តែលើកបីគេឡើង។
" ស្ងៀម!! "ជុងហ្គុក សម្លុតបន្តិច ថេហ្យុង ក៏ព្រមនៅស្ងៀម។
ជុងហ្គុក បី ថេហ្យុង ចេញមកខាងក្រៅ ដែលមនុស្សដូចជាស្រម៉ោចនាំគ្នាមើលមកពួកគេទាំងពីរ។ ថេហ្យុង ដោយហេតុខ្មាស់គេពេកក៏ខ្ទប់មិខនឹងទ្រូង ថេហ្យុង មិនហ៊ានងើបមុខឡើយ ជុងហ្គុក ឃើញកាយវិការគេបែបនេះហើយធ្វើអោយនាយខ្នាញ់ លួចអស់សំណើចក្នុងចិត្ត។
( គួរអោយស្រលាញ់ )
" ចៅហ្វាយ "បេន ឃើញអ្នកជាចៅហ្វាយចេញមកក៏រហ័សបើកទ្វារឡានចាំជាស្រេច។
" អេ លោកនាំខ្ញុំទៅណា ដាក់ខ្ញុំចុះ ខ្ញុំមិនទៅទេ "ថេហ្យុង រើចុះឡើងមិនព្រមទៅជាមួយនាយនោះទេ។
" ផាច់!! នៅអោយស្ងៀម ថេហ៍ ថេហ៍ "ជុងហ្គុក លាដៃទះគូទគេ ថេហ្យុង មួយដៃផ្លាច់។
" ហុឹកៗ លែងទៅ ខ្ញុំមិនទៅ "
" មិនអោយនៅទីនេះទៀតទេ កន្លែងនេះតូចណាស់ "
" ខ្ញុំនៅទីនេះ ជិតមួយឆ្នាំហើយ "
" បងដឹង!! "នាយដឹងតែនាយមិនព្រមដាក់គេចុះបីចូលឡានបាត់។
" អាយ!! បងជីន ជួយផង! "ថេហ្យុង ស្រែកហៅអោយ ថេហ្យុង ជួយ។
" ថេហ្យុង នែលោក ចង់យកថេហ្យុងទៅណា "ថេហ្យុង រត់ចូលមក តែក៏ត្រូវកូនចៅ ជុងហ្គុក ចាប់ជាប់។
" ប្រពន្ធយើង យើងចង់នាំគេទៅណាក៏បាន អូ៎ហើយមួយទៀត ជួយរៀបចំរបស់របរថេហ្យុង អោយយើងផង ល្ងាចនេះយើងអោយកូនចៅមកយក បេន ចេញឡាន "ជុងហ្គុក និយាយចប់ ក៏បញ្ជារអោយ បេន ចេញឡាន។
" ហេ?? យើងមិនមែនអ្នកបម្រើទេវើយ! "ជីន ស្រែកឡើងខ្លាំងៗខឹងជាមួយនឹង ជុងហ្គុក ស្វាមីរបស់គេទាំងមិនហ៊ានប្រើគេផង នាយជាស្អីលែងមកប្រើគេបែបនេះ ចង់តែហក់ទៅវាយអោយបែកមុខឌឺៗនឹងតើ តែខ្លាចគ្រាប់កាំភ្លើង។(🤣👌🏻)
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Diversosកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...