ភាគទី22 : កូនល្អពេកហើយ

2.4K 145 5
                                    

នៅក្នុងបន្ទប់ពេទ្យក្នុងបន្ទប់ VIP មានសម្លេងតូចយំជាមួយនឹងសម្លេងមនុស្សចាស់និយាយគ្នាំយ៉ាងអ៊ូអរ។ លោកមីន នឹងភរិយាបានមកដល់មុននេះកំពុងតែអង្គុយពរចៅរលាក់ចុះឡើង មើលទៅពួកគាត់ដូចជាស្រលាញ់ចៅខ្លាំងណាស់។
ជីមីន បានដឹងខ្លួនហើយ អង្គុយមើលទៅពួកគាត់ដែលបីកូនស្រីតូចរបស់ខ្លួនទាំងញញឹមសប្បាយចិត្ត គេមិននឹកស្មានថា ពួកគាត់នឹងស្រលាញ់កូនគេយ៉ាងនេះនោះទេ។
" អូៗ ចៅយាយ "អ្នកស្រីមីន ញញឹមជាប់ថើបចៅស្រីដំបូងរបស់គាត់ខ្សឺតៗ។
" ង៉ាៗ "កូនស្រីតូចចាប់ផ្តើមយំធាក់ជើងនឹងខ្វៃៗមិនឈប់ មើលទៅប្រហែលជាឃ្លានហើយ។
" អឺ..អ្នកស្រី អាចអោយកូនមកខ្ញុំសិនបានទេ? "ជីមីន ហាមាត់សំកូនពីរគាត់ ព្រោះតែឃើញកូនយំខ្លាំងពេក។
" នេះកូន "អ្នកស្រីមីន លើកពរចៅដាក់អោយអាប់ប៉ារបស់គេ។
យ៉ុនហ្គី វិញមិនបានទៅណឆ្ងាយនោះទេ គឺនៅអង្គុយមើលប្រពន្ធកូនជាប់រហូត។ បន្តិចក្រោយលោកមីន អោយគេនិយាយរឿងដែលទាក់ទងនឹងពួកគេទាំងពីនាក់អោយស្ដាប់។
យ៉ុនហ្គី ក៏មិនបានបដិសេដនិយាយតាំងពីរដើមមកអោយពួកគាត់ស្ដាប់ទាំងអស់។
អ្នកស្រីមីន គ្រាន់តែលឺ យ៉ុនហ្គី និយាយថាអោយជីមីន យ៉ាងមិចខ្លះនោះគាត់ខឹងនឹងកូនគត់ណាស់ ស្ទុះមកមូលស្លឹកត្រចៀកនាយខ្លាំងៗ។
" អ៊ួយ!! ម៉ាក់ "
" អាកូនចម្កួតនេះ ដឹងថាប្អូនមានកូនហើយ មិចក៏និយាយពាក្យទាំងនោះដាក់ប្អូនហ្អាស៎ "
" ពេលនោះគ្មានជម្រើសពិតមែនណាម៉ាក់ "
" ឆឹស! អាកូនសម្អុយ "
" ហិហិ "ជីមីន មើលមកពួកគាត់ទាំងមានក្ដីសុខ ហើយក៏សើច យ៉ុនហ្គី ដែលអង្គុយធ្វើមុខស្អុយប៊ែនោះ។

SKIP

ក្រោយជីមីនដឹងខ្លួនហើយ បាននិយាយជាមួយគេបីក្មួយបានបន្តិច ថេហ្យុង ក៏បានមកបន្ទប់ជួលវិញ ព្រោះមិនចូលចិត្តមន្ទីរពេទ្យនៅយូរមិនបាន។
ជុងហ្គុក វិញទៅណាទេ នៅអង្គុយជាមួយ ថេហ្យុង រហូត។
" ចង់ញុាំអីទេ "ជុងហ្គុក អង្គុយជិតៗគេសួរនាំខ្លាចឃ្លានអ្វីនឹងបានអោយកូនចៅត្រៀមអោយ។
" អត់ទេ "ថេហ្យុង ក្រវីក្បាល។ អោយឃ្លានយ៉ាងមិចទៅមួយព្រឹកទាល់ល្ងាចគិតតែញុាំឡើងណែនពោះទៅហើយ។
" អាទិត្យក្រោយមកនាំអូនទៅ អង់គ្លេសហើយ "ជុងហ្គុក ស្ងាត់មកមួយស្របក់ក៏ចាប់ផ្ដើមនិយាយឡើង។
" ប៉ុន្តែចុះលោកប៉ាអ្នកម៉ាក់នោះ "ថេហ្យុង មិនដាច់ចិត្តទៅព្រោះតែបារម្ភពីរ លោកគីម បឹង អ្នកស្រីគីម នេះឯងគេមុនទៅត្រឹម ដេហ្គូ នេះឯណា? គេត្រូវទៅអង់គ្លេសវាឆ្ងាយខ្លាំងណាស់។
" កុំបារម្ភពីពួកគាត់អី បងចេះចាត់ចែងហើយ បារម្ភតែពីរខ្លួនឯងទៅ "
" តាមនឹងចុះ "ថេហ្យុង ដាក់ខ្លួនដេកនៅគ្រែថ្នមៗអង្គុយយូមិនបានទេ ចុកចង្កេះណាស់។
ថេហ្យុង ព្រមស្របតាម ជុងហ្គុក ទាំងអស់ព្រោះដឹងថានាយនឹងមិនយកគេទៅទុកចោលនោះទេ ហើយកាន់តែច្បាស់នោះនាយក៏ស្រលាញ់គេ គេក៏ស្រលាញ់នាយវិញដូចគ្នាមានអ្វីត្រូវខ្លាចទៅ?
" នៅទីនោះមាន ដុកទ័រជំនាញៗច្រើន បង្កើតកូនមានសុវត្ថិភាពជាងនៅទីនេះ "ជុងហ្គុក បន្តនិយាយទៀត។
" រួចចុះ..ចុះប៉ាម៉ាក់លោកនោះ គាត់ប្រាកដជាមិនចូលចិត្តខ្ញុំក៏ថាបាន ព្រោះខ្ញុំជាកូនអ្នកក្រ "ថេហ្យុង គិតមកដល់ត្រឹមនេះក៏រាងតឹងចិត្តបន្តិច ត្រូវហើយម្ដាយឪពុកនាយអាចនឹងពេញចិត្តគេក៏ថាបាន ព្រោះគេជាមនុស្សប្រុស ហើយថែមទាំងជាកូនអ្នកក្រទៀតនោះតើពួកគាត់អាចទទួលយកគេនឹងកូនដែរទេ?
" រឿងប៉ាម៉ាក់បង អូនមិនបាច់បារម្ភទេពួកគាត់មិនជាមនុស្សចូលចិត្តមើលងាយអ្នកដទៃឡើយ "ជុងហ្គុក អាចដឹងថាគេខ្លាចរឿងទាំងនេះ តែអាចទុកចិត្តបានព្រោះប៉ាម៉ាក់នាយមិនមែនជាមនុស្សដែលចូលចិត្តមើលងាយអ្នកទន់ខ្សោយជាងខ្លួនឡើយ។
" ពិតមែនហ្អេស៌? "
" បងមិនចេះកុហកទេ "
" យប់នេះលោកទៅគេងនៅឯណា ទីនេះតូចចង្អៀតខ្លាំងណាស់មិនសមនឹងលោកនោះទេ ហើយណាមួយគ្នាខ្ញុំបួតនាក់គេចង្អៀតគ្នាណាស់ ខ្លាចក្រែងលោកគេងមិនកើត "គិតសុខៗក៏នឹកដល់រឿងនេះ បន្ទប់ជួលមួយតូចចង្អៀតយ៉ាងនេះ នាយជាអ្នកមានមុខមាត់ មិនអាចគេងកន្លែងតូចៗបែបនេះឡើយ បែបនេះហើយទើបគេបារម្ភខ្លាចថានាយគេងមិនកើត។
" យប់នេះទៅសម្រាកនៅ វិមានមីន អូនក៏ទៅដែរ "ជុងហ្គុក ចាប់និយាយឡើងព្រោះទីនេះនាយគេងមិនកើតមែន គ្រែគ្មានពូកមានតែកម្រាល នាយមិនអាចគេងបានទេ មនុស្សធ្លាប់តែរស់នៅស្រនុកសុខស្រួលអោយមកគេងបែបនេះចប់មិនខានទេ។
" អត់ទេ! ខ្ញុំមិនទៅខ្ញុំចង់និយាយរឿងខ្លះជាមួយពួកគាត់ "ថេហ្យុង ប្រកែក ព្រោះមានរឿងច្រើនណាស់ដែលត្រូវនិយាយជាមួយនឹងពួកគាត់។
" ចាំស្អែកទៅ!! "
" អត់ទេ! "
" ថេហ្យុង!!! "ថេអ៊ុន ស្រែកលឺឡើងខ្ទោពេញបន្ទប់ជួល ក្រោយពីរម្ដាយប្រាប់ថា ប្អួនប្រុសល្អរបស់គេបានត្រឡប់មកវិញហើយ ទើបគេរយ់ចូលមកយ៉ាងលឿន រកតែអ្នកស្រីគីម ឃាត់មិនទាន់។
" បងអ៊ុន "
" អា៎!! ថេហ្យុង នឹកឯងណាស់ "ថេអ៊ុន រត់ចូលមករកនឹងដ្ទុះទៅអោបប្អូនអោយបាត់នឹក តែក៏ត្រូវ ជុងហ្គុក ស្តុះមកពាំងពីរមុខ បើមិនមកពាំងទេ ប្រាកដណាស់ប្រពន្ធរបស់នាយស្លាប់មិនខានទេ។
" ន៎ែឯងជាអ្នកណា ថយចេញភ្លាម! "ថេអ៊ុន ស្រែកកំហកអោយ ជុងហ្គុក។
" ថេអ៊ុន មកនេះភ្លាម "អ្នកស្រីគីម រត់មកចាប់ទាញដៃកូនច្បងរបស់គាត់ចេញក្រៅសិន ព្រោះមើលទឹកមុខ ជុងហ្គុក មិនសូវស្រួលនោះទេ។
" អ្នកណា? "ជុងហ្គុក បែមកសួរ ថេហ្យុង ដោយទឹកមុចម៉ួម៉ៅ។
" គឺ ថេអ៊ុន ជាបងប្រុសបង្កើតរបស់ខ្ញុំ លោកចន កំប្រកាន់គាត់អី គាត់តែងតែបែបនេះឯង "ថេហ្យុង និយាយប្រាប់នាយហើយក៏ប្រាប់កំអោយនាយប្រកាន់ ថេអ៊ុន។
" ..... "ជុងហ្គុក មិនតប តែដាក់ខ្លួនអង្គុយក្បែថេហ្យុងវិញ។
" អឺ.ខ្ញុំចេញទៅនិយាយគ្នាជាមួយនឹងគ្រួសារបន្តិច "
" ទៅចុះ បងទៅក្រៅសិន ល្ងាចបងមកទទួល "ជុងហ្គុក ក្រោកឈរឡើង ថើបថ្ងាស់ ថេហ្យុងបន្តិច រួចក៏ដើរចេញទៅ។
ថេហ្យុង តាមមើលដំណើរនាយដលរចេញទៅ ចិត្តចង់សួរនាយថាទៅណា តែមិនហ៊ានសួរខ្លាចនាយខឹងម៉ួម៉ៅទៀត។
ថេហ្យុង ទម្លាក់ជើងចុះពីរលើគ្រែ យោងខ្លួនក្រោកឡើងទាំងលំបាកលំបិន រួចក៏បា់ជុះហ៊ានយឺតៗចេញទៅរកប៉ាម៉ាក់នឹងបងប្រុសរបស់គេ។
" ថេហ៍!! អង្គុយមកកូន "អ្នកស្រីគីម ឃើញកូនដើរមកហើយ ក៏ក្រោកឡើងនាំកូនមកអង្គុយជិតខ្លួន។
" បាទ "ថេហ្យុង ញញឹម ដាក់ខ្លួនអង្គុយ។
" ថេហ៍! មិញនេះប្ដីឯងមែនទេ? មុខគេកាចណាស់ "ថេអ៊ុន គ្រាន់តែប្អូនប្រុសដាក់ខ្លួនអង្គុយ ជិតភ្លាមក៏សួរភ្លេត។ រឿងរ៉ាវមុននេះអ្នកស្រីគីម និយាយប្រាប់គេអស់ហើយ។
" បងអ៊ុន!! គាត់មិនមែនប្ដីខ្ញុំទេ "ថេហ្យុង មុខក្រហមគួរអោយចាប់ញិច ព្រោះតែរាងអៀនៗ។
" មិនមែនប្ដី តែពោះប៉ោង "ថេអ៊ុន និយាយចំអន់គេ។
" បងប្រុស!! "
" អា៎ៗ បានហើយពួកកូនឯងនេះ "អ្នកស្រីគីម អង្គុយញញឹមមើលកូនញ៉ោះគ្នា រួចក៏ស្រដីប្រាប់អោយ ថេអ៊ុន ឈប់ចំអន់អោយប្អូនទៀត បើមិនអញ្ចឹង ថេហ្យុង អៀនស្លាប់ហើយ។
" ថេហ៍ហា៎ "លោកគីម ឪទានហៅកូន។
" បាទលោកប៉ា "
" ចៅប៉ាមានរករឿងអោយកូនលំបាកទេកូន? "
" ពេលទើបតែចេញគឺលំបាកណាលោកប៉ា តែឥលូវនេះមិនលំបាកនោះទេ គេគ្រាន់តែធាក់តិចៗប៉ុណ្ណោះ "
" ថេហ៍ហា៎ ប៉ាសូមទោស សូមទោសដែលអោយកូនលំបាកមកជាយូរ រកលុយមើលថែប៉ារហូតដល់អាចនិយាយបានវិញ ប៉ាអរគុណកូនណាស់ "លោកគីម ទាញកូនយកមកអោបនិយាយសូមទោសកូន ដោយទឹកភ្នេកស្រក់ចុះដោយហាមមិនបាន កន្លងមក ថេហ្យុង របស់គាត់លំបាកច្រើនណាស់ តហរូវឆ្លងកាត់រឿងជាច្រើនម្នាក់ឯង ដោយគ្មានអ្នកនៅចាំជួយមករហូត តែគេនៅតែអាចស៊ូទ្រាំ ទោះធ្វើការងារអ្វីក៏គេអាចធ្វើបានដើម្បីលុយមកព្យាបាលគាត់ គាត់ពិតជាមានមត្តៈភាព ចំពោះកូនម្នាក់នេះខ្លាំងណាស់។
" លោកប៉ា កំសូមទោសកូនអី កូនជាអ្នកធ្វើអោយលោកប៉ាឈឺ កូនត្រូវតែរកលុយមកមើលថែព្យាបាលលោកប៉ាបែបនេះហើយ កំបន្ទោសខ្លួនឯងទៀតអី "
" កូនល្អពេកហើយ "លោកគីម លែងចេញពីរការអោប ជូតទឹកភ្នេកអោយកូនទាំងដែលខ្លួនឯងនៅតែស្រក់ទឹកភ្នេកមកឥតឈប់។
" ថេហ្យុង ម៉ាក់ក៏ចង់សូមទោសកូន រឿងរ៉ាវកន្លងមកម៉ាក់ខុសធ្ងន់ណាស់ ហុឹកៗ ម៉ាក់មានវិបត្តិសារីជាប់ខ្លួនដែលអោយកូនបហរុសដ៏ល្អរបស់ម៉ាក់ ធ្វើការងារទាំងរហូតដល់កូនត្រូវលំបាកពពោះបែបនេះ ម៉ាក់សូមទោសណាកូន "
" ម៉ាក់ ម៉ាក់កំបែបនេះអីកូនមិនដែលខឹងម៉ាក់ឡើយកុំយំអីបានទេ? ហឹកៗ "
" អរគុណកូន អរគុណដែលមិនស្អប់ស្រីអាក្រក់ម្នាក់នេះ "អ្នកស្រីគីម ចូលទៅអោបកូនជាប់នឹងទ្រូង លោកគីម នឹង ថេអ៊ុន ចូលមកអោយទៀត ធ្វើអោយ ថេហ្យុង កក់ក្ដៅខ្លាំងណាស់។
ថេអ៊ុន ក៏ខុសច្រើនចំពោះប្អូនម្នាក់នេះដែរ គេបាននិយាយនឹងសូមទោសប្អូន អោបគេផ្ដល់ភាពកល់ក្ដៅដែលមិនធ្លាប់បំពេញពីរមុនមក អោយនាពេលនេះ។

To be continue.
ធ្លាក់ vote ណាស់ បងៗ vote ភាគ21ផងណា
50vote សម្រាប់ភាគបន្ត

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now