ក្រោយពេល ជុងហ្គុក ទៅបាត់ថេហ្យុងរត់ទៅខាងលើសង្ងំនៅក្នុងបន្ទប់យំម្នាក់ឯង ម៉ែដោះនឹងអ្នកបម្រើឯទៀតពិតជាបារម្ភខ្លាំងណាស់ តែមិនអាចជួយអ្វីបានមាននៅតែស្ងៀមៗ មិនហ៊ានប្រាប់រឿងនេះទៅលោកម្ចាស់នឹងលោកស្រីអោយបានដឹងដែរ ខ្កាចជុងហ្គុកនឹងរករឿងពួកគាត់។
ក្រឡេកមកមើល ជុងហ្គុក ឯវិញក្រោយចេញពីរភូមិគ្រឹះ មកសង្ងំនៅកន្លែងការងារបស់នាយនៅជាយក្រុង។
" ចៅហ្វាយ "បេន ដើរចូលមកខាងក្នុងឃើញអ្នកជាចៅហ្វាយ ផ្អែកខ្នងនឹងកៅអីបិតភ្នេក មើលទៅនាយដូចជាមិនស្រស់ស្រាយដូចជារាល់ដងសោះនៅថ្ងៃនេះ។
" ហឹម? "ជុងហ្គុក ក្រហឹមតែនៅបិតភ្នេកនៅឡើយ។
" លោកកៃ ទាក់ទងមកថាទំនិញដែលយលងដាក់ទៅគាត់គឺក្លែងក្លាយ "កាលពីយប់មិញនេះ ជុងហ្គុក បានបញ្ជូនជំនិញតាមផ្លូវទឹកទៅលោកកៃ ឌីន វាជាកាំភ្លើងវែងនឹងខ្លី។
" យើងជាអ្នកពិនិត្យដោយផ្ទាល់ មិចនឹងអាចក្លែងក្លាយ? "ជុងហ្គុក បើកភ្នេកឡើងភ្លាម ទំនិញនាយជាចុះទៅពិនិត្យដោយផ្ទាល់ មិចនឹងអាចក្លែងក្លាយ ឬមួយក៏មានរនុកក្នុង?
" ខ្ញុំមិនដឹងទេចៅហ្វាយ លោកកៃនិយាយថាពេលបើកចេញមក គឺសុទ្ធតែជាកាំភ្លើងជ័រទាំងអស់ "
" ចង្រៃយ៎!! "ជុងហ្គុក កំពុងតែម៉ួម៉ៅផងមកមានរឿងបែបនេះអោយនាយស្ត្រេសមួយតង់ទៀតអោយទាល់តែបាន។
" គួរធ្វើយ៉ាងមិចចៅហ្វាយ? "
" ខោលប្រាប់ កៃឌីន ទៅទុកពេលអោយយើង 2ថ្ងៃទៀត ទំនិញនឹងទៅដល់ "ជុងហ្គុក ក្រោកឈរឡើងជ្រែកហោប៉ាវខោ ទាំងទឹកមុខបង្ហាញពីរមាំកំណាចឡើងមកយ៉ាងច្បាស់បញ្ជាក់ថានាយកំពុងតែខឹង។
" ទទួលបញ្ជាចៅហ្វាយ "បេន លឺហើយក៏រហ័សទូរស័ព្ទទាក់ទងទៅអ្នកខាងនោះ។
ជុងហ្គុក ចាកចេញទៅកន្លែងពិនិត្យមើលទំនិញដែលលោកកៃឌីន បញ្ជូនមកវិញ ទុកអោយបេន ស៊ើបចាប់អ្នកដែលហ៊ានដូរទំនិញរបស់នាយ។
ជុងហ្គុក ចេញទៅជាមួយគ្រីស នៅកំពុងផែ ដោយមានឡានកូនចៅតាមកិតៗដើម្បីការពារ សុវត្ថិភាពរបស់នាយ។+ភូមិគ្រឹះខាលសេ
នារីរូបស្រស់បបូរមាត់ក្រហមឆេះ ស្លៀកជាមួយនឹងសម្លៀកបំពាក់លិចលើលិចក្រោម ដើរកាច់រឹកកាច់រាងចូលមកខាងក្នុងភូមិគ្រឹះដោយតាមការហៅរបស់ អាល់ប៊ែត។
" ហ៊ាអាល់ នៅឯណា? "នាងចូលមកដល់ក៏សួរ ស្ទរីស ដែលឈរនិយាយទូរស័ព្ទនោះ។
" ចៅហ្វាយនៅខាងក្នុងបន្ទប់ធ្វើការ នាងអាចចូលទៅរកគាត់បាន "ស្ទរីស ប្រាប់នាងហើយ នាងក្រមុំដើរចូលទៅខាងក្នុងទាំងមិនអរគុណសម្បីតែមួយម៉ាត់។
តុកតកុ!!
" ចូលមក! "
" ហ៊ាអាល់! "
" ជេឡា "អាល់ប៊ែត ឃើញនាងក្រមុំមកដល់ហើយក៏រហ័សក្រោកឈរមកទទួលទាំងអោបគាកកើយគ្នាយ៉ាងស្អិតរមួត។
ជេឡាឬ?? មិចក៏នាងមកភូមិគ្រឹះសត្រូវ ជុងហ្គុក ទៅវិញ? ក្រែងនាងជាសង្សារជុងហ្គុកមិនចឹង?
" យ៉ាងមិចហើយ រឿងដែលហ៊ាអោយធ្វើជោគជ័យដែរទេ "អាល់ប៊ែត ទាញជេឡាមកអង្គុយច្រកគៀវពីរលើភ្លៅគេ រួចក៏សួរអំពីររឿងដែលនាយអោយធ្វើ។
" ជោគជ័យហើយ ជុងហ្គុកព្រមទទួលអូនជាងសង្សារម្ដងទៀត "ជេឡា និយាយទាំងញញឹមស្រស់។
" ល្អណាស់ ផែនការបន្ទប់ទៀតនឹងចាប់ផ្ដើមឆាប់ៗនេះ "អាល់ប៊ែត ញញឹមចុងមាត់ អង្អែលចង្កេះនាងក្រមុំតិចៗ។
រយៈពេល3ឆ្នាំមកនេះ គេបានចេញ ជុងហ្គុក គ្រប់យ៉ាងមិនថាធ្វើអ្វីតែងតែនាយកម្លោះម៉ាហ្វៀរូបនោះចាប់បានជានិច្ច គេត្រូវបាន ជុងហ្គុក បាញ់ចំបេះដូងសម្រាកព្យាបាលជាងមួយឆ្នាំ ពេលនេះក៏ជាសះស្បើយ គេស្បថថានឹងសងសឹកជុងហ្គុក វិញអោយដល់ទីផបំផុត យកអ្វីៗដែលជារបស់ជុងហ្គុកមកធ្វើជារបស់គេអោយទាល់តែបាន។
កាលពីរ1ឆ្នាំមុន អាល់ប៊ែតបានទៅព្យាបាលនៅ កាណាដា ជួបជាមួយនឹង នឹងឪពុកម្ដាយជេឡាដែលត្រូវការលុយជាច្រើនដើម្បីលែងល្បែង ហើយអាក់ប៊ែតក៏បានអោយលុយទាំងនោះទៅម្ដាយឪពុក ជេឡា ដោយយកនាងមកធ្វើជាស្រីរបស់នាង ជេឡា បានស្រលាញ់អាល់ប៊ែត ហើយក៏ព្រមធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគេទាំងអស់ ទោះកំចាត់មនុស្សដែលនាងធ្លាប់ស្រលាញ់ក៏ដោយក៏នាងមិនស្ដាយ។
" ការងារបន្ទប់ ហ៊ាចង់អោយអូនធ្វើអ្វីទៅ? "ជេឡា លើកដៃអង្អែលដើមទ្រូងមាំរបស់ អាល់ប៊ែត បន្លឺសម្លេងបែបសិចសុី ដាក់គេអោយស្រៀវមួយរំពេច។
" ពេលនោះអូននឹងដឹង "
" ហ៊ាន សន្យាថានឹងយក ជេឡាធ្វើប្រពន្ធត្រូវទេ? "
" ពេលបានអំណាច ក្រុមហ៊ុន ទ្រព្យសម្បត្តិរបស់ ចន ជុងហ្គុក ពេលនោះពួកយើងនឹងរៀបការ "គេមិយាយយ៉ាងធ្វើអោយ ជេឡា ជឿលង់រហូតដកខ្លួនលែងរួចពីរគេ ព្រមធ្វើគ្រប់យ៉ាងទាំងអស់សម្រាប់គេ ពេលណាជោគជ័យនាងប្រាកដជា...
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Acakកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...