ភាគទី11 : អូ៎! ស្មានតែជាសត្វព្រោះឃើញនិយាយភាសារសត្វមករហូត

2.9K 151 3
                                    

ជុងហ្គុក ក្រោយដឹងអ្នកនៅពីរក្រោយរឿងបាត់ ឯកសាររបស់នាយហើយនោះ នាយកម្លោះបោះជំហ៊ានដោយក្រោយ ស្នាមញញឹមគេមមាត់មើលទៅកំណាចបំផុតនៅតែរក្សាទុកដូចដើម។
" នៅតែជាវា ហឹសៗ "ជុងហ្គុក ផ្ទុះសំណើចឡើងហឹសៗក្នុងដើមក លេខារេនឌី ឃើញសភាពនាយបែបនេះរិតតែញ័រខ្លួនលើសដើម។
" ចង់ធ្វើយ៉ាងមិចទៀតចៅហ្វាយ "បេន រហ័សសួរនាយ បើនាយបញ្ជារគេនឹងទៅភ្លាម។
" ឯកសារពិតនៅទីនេះឃើញទេ? របស់ដែលនាងយកទៅគឺក្រែងក្លាយ "ជុងហ្គុក ដកយកឯកសារចេញពីរក្នុងការបូបធ្វើការរបស់នាយចេញមកបញ្ហាញអោយ កញ្ញារេនឌីបានឃើញ។
គិតថានាយល្ងង់ទុកឯកសារសំខាន់បែបនេះនៅក្នុងក្រុមហ៊ុនរហូតមែនទេ? វាមិនអាចទៅរួចនោះទេ ថ្ងៃនេះរកឃើញរនុកក្នុង នៅក្នុងក្រុមហ៊ុនរបស់នាយហើយដោយសារតែឯកសារក្លែងក្លាយមួយនោះ។
រេនឌី ឃើញបែបនេះហើយបើកភ្នេកចង់បុិនពងមាន់ នាងបានពិនិត្យហើយច្បាស់ណាស់ វាគឺជារបស់ពិត ប៉ុន្តែហេតុអ្វីបានជាវាក្លែងក្លាយទៅវិញ?
" ចៅហ្វាយ ពូកែមែន "គ្រីស លើកសរសើនាយ។
" បើមិនពូកែ មិនមែន ចន ជុងហ្គុក "
" ចៅហ្វាយ ចុះស្រីម្នាក់នេះ? "បេន
" យកនាងទៅធ្វើអ្វីធ្វើចុះ តែកំអោយងាប់ អាណិតនាងដែលមានយាយនៅចាំមើលថែ "ជុងហ្គុក ដាក់ខ្លួនអង្គុយចុះ បញ្ជារទៅកាន់ បេន ដោយមិនអាណិតអាសូរអ្វីបន្តិច។
" លោកចន អត់ទេ!! ខ្ញុំបានប្រាប់លោកហើយ ហុឹក លែងៗ "រេនឌី ស្រែកឡើងពេលបេន នឹង ទាញយកនាងចេញទៅ ដោយសារតែពិបាកពេកនាយកម្លោះក៏បានវាយចំកញ្ចឹងកនាងអោយសន្លប់លើកបីចេញទៅ កាន់មុខបុគ្គលិកទាំងមូល តែគ្មានអ្នកណាហ៊ានក្អកហ៊ានប្រើក្រស៊ែភ្នេកមើលមកនោះឡើយ។
" គ្រីស.. "
" ចៅហ្វាយខ្ញុំមើលការខុសត្រូវក្នុងក្រុមហ៊ុនមិនបានល្អ ចៅហ្វាយចង់ដាក់ទោសខ្ញុំបានតាមចិត្ត "គ្រីស រហ័សលុតជង្គង់ចុះនៅពីរមុខ ជុងហ្គុក ព្រោះដឹងថាខ្លួនឯងខុសដែលគ្រាន់តែមើលការខុសតហរូវក្នុងក្រុមហ៊ុនមិនល្អ។
" យើងបាននិយាយឬនៅថានឹងដាក់ទោសឯង? "ជុងហ្គុក លើកចិញ្ចើមសួរបកទៅវិញដោយការមិនពេញចិត្ត នាយមិនទាន់បាននិយាយអ្វីមួយម៉ាត់គ្រាន់តែហៅឈ្មោះប៉ុណ្ណោះ។
" ចៅហ្វាយ "គ្រីស ងើបមុខឡើងមើលនាយ។
" ក្រោកឡើង!! "
" បាទ "គ្រីស ញញឹមស្រស់ក្រោកឡើងតាមបញ្ជារចៅហ្វាយនាយ។
" ឯងមិនបានខុស ថ្ងៃក្រោយចាំយើងនិយាយចប់ចាំតបត "
" បាទ! "
" ហឹម!! "ជុងហ្គុក ក្រហឹម នៅពេលដែលនៅក្នុងខ្លួនចាប់ផ្ដើមចង់ក្អួតមកទៀតហើយ ថ្ងៃនេះមិនដឹងកើតស្អីណាស់ណាដល់ថ្នាក់ញុាំអ្វីមិនបានហើយ នៅក្អួតពេញមួយព្រឹកមកហើយ ឥលូវនេះចង់មកទៀតហើយ ព្រះអើយ គួរអោយខឹងខ្លាំងណាស់។
" ចៅហ្វាយមិនស្រួលខ្លួនហើយ សម្រាកខ្លះក៏ល្អណាចៅហ្វាយ "គ្រីស ឃើញបែបនេះហើយរិតតែបារម្ភពីរនាយ។
" ទេ!! ឯងចេញទៅ "ជុងហ្គុក សម្រួលអារម្មណ៍បានបន្តិចហើយក៏ដេញ គ្រីសអោយចេញ។
" បាទ! បើចៅហ្វាយត្រូវការអ្វីប្រាប់ខ្ញុំបាន "
" ..... "

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now