ជុងហ្គុក មកដល់សណ្ឋាគារកន្លែងណាត់ដៃគូរជំនួញរបស់នាយមកពីរប្រទេស អាលឺម៉ង់។
ជុងហ្គុក ចុះពីរលើឡានជ្រែកហោប៉ាវខោដើរចូលទៅខាងក្នុងដោយមាន កូនចៅជំនិតអបទាំងសងខាង។
" លោកចន សូមអញ្ជើញមកតាមខ្ញុំចាស៎ "បុគ្គលិក ស្រីម្នាក់ បាននាំផ្លូវកម្លោះសង្ហារទៅបន្ទប់ VIP វាគឺជាបន្ទប់សម្រាប់ជួបជុំបែបឯកជន។
ជុងហ្គុក ងក់ក្បាលដើរតាមនាងឆ្លោះទៅបន្ទប់មួយនោះ ដោយទុកអោយគ្រីស នៅយាមមាត់ទ្វារជាមួយនឹងកូនចៅដៃគូរជំនួញរបស់នាយ បេន ចូលទៅជាមួយ។
" សួស្តីលោកដូហ្វីស សូមទោសដែលអោយលោករងចាំយូរ "ជុងហ្គុក ស្រដីរាក់ទាក់ដៃគូជំនួញរបស់នាយ និយាយសូមទោសដែលនាយមកយឺត 15នាទី។
" សួស្តីលោកចន មិនអីទេ សូមអញ្ជើញអង្គុយបាទ "លោកដូហ្វីស អញ្ជើញ ជុងហ្គុក អង្គុយដោយញញឹមបិតមាត់មិនជិត។
និយាយដោយស្មោះទៅ ទោះចាំជុងហ្គុកមកតាមការណាត់ដល់ស្អែកទៀតក៏មិនថាអ្វីដែរ បានឯណាមនុស្យពូកែខាងមុខជំនួញមានវ័យត្រឹមនេះព្រមរួមសហការជាមួយនោះ។ គាត់ចំណាយទន់ច្រើនណាស់ទំទ្រាំបានជួបនាយលើកនេះ។
ប្រហែលជាមួយម៉ោង ការនិយាយសហការគ្នាក៏បានសម្រេច ជុងហ្គុក ព្រមចូលរូមរកសុីជាមួយគាត់។
" អរគុណលោកចនណាស់ ដែលយល់ព្រមរកសុីជាមួយខ្ញុំ "
" មិនអីនោះទេ សូមលាទៅមុនហើយព្រោះមានការរវល់បន្តទៀត "
" អញ្ជើញលោកចន "លោកដូហ្វីស ជូនដំណើរ ជុងហ្គុក ដល់ឡាន រួចក៏ចេញទៅវិញដូចគ្នា។+មន្ទីរពេទ្យ
ថេហ្យុង កំពុងតែអង្គុយ Video Call ជាមួយនឹង ថេអ៊ុន និយាយប្រាប់ថាខ្លួនជិតដល់ថ្ងៃសម្រាលហើយ ហើយកំពុងតែនិយាយសំកម្លាំងចិត្តពីរ ថេអ៊ុន ពីរប៉ាម៉ាក់ដូចគ្នា។ ពួកគាត់និយាយជូនពរគេហើយ ថេហ្យុង ញញឹមនាំគ្នានិយាយរឿងផ្សេងវិញ។
[ ឯងនៅតែម្នាក់ឯងមែនទេ ថេហ៍? ]
" នៅជាមួយម៉ាក់ក្មេក ប៉ុន្តែមិញនេះគាត់សំចេញទៅទិញរបស់បាត់ទៅហើយ "
[ ចុះលោកចន នោះទៅណាបានជាទុកឯងនឹងម៉ាក់គេ ]
" គាត់មានធុរៈនៅខាងក្រៅ ប្រហែលជាម៉ួយម៉ោងកន្លះហើយ "
[ អូ៎!! ]
" ហៃយ៉ា បងប្រុសមុខស្រពោនម្លេះ នឹកលោកបេន មែនទេ? "ថេហ្យុង ឃើញមុខ ថេអ៊ុន ស្រពោនពេកក៏និយាយញ៉ោះគេបន្តិចទៅ។
[ ឯងនិយាយស្អី? អ្នកណាទៅនឹកមនុស្សឆ្កួតឆ្លៀតឪកាសម្នាក់នឹងនោះ ]ថេអ៊ុន ខាំមាត់សម្លក់មុខប្អូន និយាយមាត់ខុសពីរចិត្ត មែន! គេកំពុងតែនឹកមនុស្សឆ្កួតម្នាក់នោះខ្លាំងណាស់ព្រះអើយ។
" កុហកទេដឹង បងប្រុស "
[ មិនបានកុហក និយាយចេញពីរចិត្តស្មោះ ]
" កំលួចដេកយំនឹកបងណាអូនសម្លាញ់ ជុប៎ "បេន មិនដឹងថាចេញមកពីរកន្លៀតណា មកអោនមុខក្បែរ ទូរស័ព្ទថេហ្យុង និយាយទៅកាន់ ថេអ៊ុន ហើយមិនភ្លេចថើប ថេអ៊ុន តាមទូរស័ព្ទដោយកាយវិការច្រលើមមិនប្ដូរ។
[ អា..អាឆ្កួតនេះហុឺយ!! ]ថេអ៊ុន មុខក្រហមទុំជេ បេន ឡលងញាប់មាត់រួចក៏ចុចបិតបាត់។
" ហិហិ បងប្រុសអៀនឡើងបិតទូរស័ព្ទហើយ "ថេហ្យុង សើចហុិកៗ ពេលឃើញកាយវិការបងប្រុសបែបនេះ។
ចំណែក បេន វិញអង្គុយអស់សំណើចដូចគ្នា 2ខែមកនេះមិនបានលឺសម្លេងស្រែក ដេញវៃនាយទៀតចង់ប្រាប់ថានឹកណាស់ នឹកសឹងដាច់ខ្យល់ទៅហើយ។
" អូ៎ លោកបេន ឯណាជុងនោះ "ថេហ្យុង ទុកទូរស័ព្ទម្ខាងបែមកសួរនាំបេន រកស្វាមី ព្រោះមិនឃើញមកជាមួយ។
" ចៅហ្វាយ ទៅពិនិត្យទំនិញនៅជាយក្រុង បន្តិចទៀតមកវិញហើយ គ្រាន់ប្រាប់អោយខ្ញុំមកកំដរអ្នកប្រុសមុន "បេន រៀបរាប់ប្រាប់គេ។
" តែខ្ញុំនៅជាមួយនឹងម៉ាក់ក្មេកហើយទេតើ "
" មុននេះលោកស្រីខោលទៅប្រាប់ថា មានការនៅសមាគមន៍ ទើបចៅហ្វាយអោយខ្ញុំមក "
" អញ្ចឹងទេឬ? "
" បាទ! នេះរបស់ដែល ចៅហ្វាយទិញផ្ញើអ្នកប្រុស "បេន យកប្រអប់ ស្ត្រប៊ីរី ពណ៍ក្រហមស្រស់នោះ ដាក់នៅលើតុក្បែ ថេហ្យុង។ ដោយសារតែ ថេហ្យុង រអ៊ូថាចង់ញុាំវាទើប ជុងហ្គុក អោយបេនទិញមកអោយគេញុាំ។
" អា៎ អរគុណលោកហើយ "ថេហ្យុង ញញឹមចាប់យកវាមកញុាំយ៉ាងមានក្ដីសុខ។
" អ្នកប្រុសជាចៅហ្វាយ កំអរគុណខ្ញុំអីល្អជាង "
" ខ្ញុំចង់អរគុណ ហិហិ "
" បាទ "បេន ញញឹមនឹងភាពគួរអោយ ស្រលាញ់របស់ប្រពន្ធចៅហ្វាយ តែចិត្តនឹកដល់អ្នកនៅកូរ៉េមិនឈប់។(ញឹមៗនឹងប្រូគុកមកទាន់បត់ក🤧)
" លោកបេន ស្រលាញ់បងប្រុសខ្ញុំមែនទេ? "ថេហ្យុង ញុាំសុខៗនឹកដល់រឿងមិញនេះ ក៏សួតែម្ដង។
" បា..បាទ? អឺ ហេះៗ គឺថាបែបនោះក៏បាន "បេន លឺសំណួរមួយនេះហើយ ឆ្លើយមិនចង់ចេញ លើកដៃអេះកញ្ចឹកករតិចៗ មនុស្សមិនធ្លាប់មានស្នេហា តែពេលត្រូវគេសួរបែបនេះរៀបរឹកមិនចង់ត្រូវ។
" ខ្ញុំឃើញបងប្រុសដេញវៃដេញគប់លោករហូត ហេតុអីក៏ស្រលាញ់គាត់? "
" មិនដឹង ដឹងត្រឹមថាឃើញហើយក៏លង់ស្រលាញ់នឹងភាពឆ្នាស់ឆ្នើមរបស់គេទៅហើយ "
" អូ៎ មានន័យមែន អញ្ចេះចុះលោកចង់បាន line បងប្រុសរបស់ខ្ញុំទេ ខ្ញុំអោយ "ឃើញនាយបេន សារភាពយ៉ាងនេះហើយ គេក៏សុខចិត្តអោយ line របស់ ថេអ៊ុន អោយទៅបេន ព្រោះគេអាចដឹងថាបងប្រុសរបស់គេក៏មានចិត្តស្រលាញ់ បេនដែរ មើលតែទឹកមុខក្នុងទូរស័ព្ទមុននេះទៅដឹងបាត់ទៅហើយ។
" ល្អៗ "បេន លឺហើយទាញ ទូរស័ព្ទខ្លួនមកអោយ ថេហ្យុងភ្លាមៗ។ នាយរងចាំពាក្យនេះយូរមកហើយ។
" នេះជា line របស់គាត់ ជូនពរអោយញែបងប្រុសអោយបានសម្រេចណា "ថេហ្យុង ចុចអោយគេរួចហើយក៏ហុចអោយនាយវិញថែមទាំងនិយាយជូនពរអោយបេនមានកម្លាំងញ៉ែ ថេអ៊ុន បន្តទៀត។
" អរគុណណាស់អ្នកប្រុស "បេន ទទួលយកទូរស័ព្ទវិញទាំងញញឹមសប្បាយចិត្ត។
" បាទបងថ្លៃ ហិហិ "ថេហ្យុង នៅអង្គុយនិយាយលែងសើចសប្បាយជាមួយ បេន រហូតដល់ ជុងហ្គុក មកវិញទើប បេនត្រូវចេញទៅបំពេញកិច្ចការដែល ជុងហ្គុក ដាក់អោយ។
" និយាយអីជាមួយនឹងគេ ខ្លះ? "ជុងហ្គុក មុខក្រញ៉ូវអោបចង្កេះ ថេហ្យុង ទើបក្បាលពោះប៉ោងៗនោះខ្សឺតៗ។ ដឹងថាហេតុអីនាយមុខក្រញ៉ូវទេ? ក៏ព្រោះតែមកដល់ឃើញ ថេហ្យុង អង្គុយសើចសប្បាយជាកូនចៅនាយ ទើបប្រចណ្ឌ។
" ក៏និយាយគ្នាលេងពីរនេះពីរនោះតាមធម្មតាប៉ុណ្ណោះ "ថេហ្យុង តបទាំងដៃលើកទៅអង្អែលក្បាលនាយថ្នមៗ។
" ឃើញថាសើចសប្បាយណាស់ពេលបងមិននៅ មិននឹកបងទេឬ? "ជុងហ្គុក ងើយមុខមើល ថេហ្យុង។
" អ្នកណាអូនមិននឹកបងនោះ? នឹកបងខ្លាំងណាស់ សឺត! គ្រាន់តែអូនអផ្សុក ទើបបួលលោកបេននិយាយគ្នាលេងប៉ុណ្ណោះ "
" ថ្ងៃក្រោយមិនអោយអូនញញឹមដាក់ប្រុសផ្សេងទេ ញញឹមដាក់តែបងម្នាក់បានហើយ "
" មិនដឹងទេ មនុស្សចូលចិត្តញញឹមពេលនិយាយគ្នា បងមិនអោយអូនញញឹមយ៉ាងមិច? "ថេហ្យុង ហួសចិត្តលោកប្ដីដែលបុិនប្រចណ្ឌគ្រាន់តែខ្លួនញញឹមក៏ខុសដែរលោកព្រះ។
" មិនដឹង!! "ជុងហ្គុក លឺថេហ្យុងមិនព្រមតាមសំណើរខ្លួនទើបមុខក្រញ៉ូវលើសដើមដើរចូលបន្ទប់ទឹកបាត់។
" ប្រុសបុិនងរ គួរអោយស្រលាញ់ណាស់ "ថេហ្យុង មើលដំណើរងខ្ទើតរបស់ស្វាមី ហើយខ្នាញ់អើយខ្នាញ់។
បន្តិចក្រោយ ជុងហ្គុក ចេញពីរបន្ទប់ទឹកមកវិញដាក់ខ្លួនដេកនៅលើសាឡុង មានអារម្មណ៍ថាអស់កម្លាំងណាស់។
" ជុង! "ថេហ្យុង ងើបដើរតិចៗទៅរក ជុងហ្គុក ដែលបិតភ្នេកដេកនោះ។
" ហឹម?? អូនចុះមកធ្វើអី? "ជុងហ្គុក ក្រោកអង្គុយ ទាញភរិយាអោយអង្គុយ ក្បែខ្លួនថ្នមៗ។
" បងចង់សម្រាកឬ? គេងកើយភ្លៅអូនមក "ថេហ្យុង ទាញនាយអោយគេងកើភ្លៅរបស់គេ។
" អូនពិបាក មិនបាច់ក៏បាន "
" អូនអត់បាកទេ "
" ក៏បាន "ជុងហ្គុក ញញឹម កើយភ្លៅថេហ្យុង។
ថេហ្យុង លើកដៃទៅឈ្លីក្បាលអោយនាយតិចៗ ព្រោះឃើញនាយនិយាយជាមួយខ្លួនតែដៃឈ្លីក្បាលរហូត អាចស្មានដឹងថានាយប្រាកដជាឈឺក្បាលតែមិនរអ៊ូ។
" ស្រួលខ្លួនខ្លះទេហឹម? "ថេហ្យុង អោនមុខសួរនាយ។
" ស្រួលណាស់ ជុប៎ "ជុងហ្គុក ឆ្មក់ទើបបបូរមាត់តូចមួយខ្សឺត រួចក៏បង្វែខ្លួនដេកអោបថើបកូននៅក្នុងផ្ទៃវិញម្ដង។
" បងអោបថើបកូនបែបនេះ ពេលបងមិននៅកូនរករឿងអូនណាស់ "
" ពិតមែន? ហៃយ៉ា កូនសម្លាញ់ ហឹសៗ "ជុងហ្គុក លឺបែបនេះក៏អស់សំណើចនឹង ភរិយតូចរបស់នាយ ដែលកូនធ្វើបាបពេលនាយមិននៅបែបនេះ។
" កូនស្រលាញ់បងណាស់ "
" កូនប្រហែលជាស្រលាញ់អូនជាងហើយ ព្រោះអូនជាអ្នកពពោះនោះអី? "
" ប្រាកដជាចឹងហើយ "សំណើចនឹងការនិយាយគ្នារវាងប្ដីប្រពន្ធមួយគគូរនេះ ធ្វើអោយអ្នកដែលដើរឆ្លងកាន់នោះអត់នឹងច្រណែនមិនបាន។To be continue...
Sweet រហូតតាហ្មង😭🙏🏻
ចិត្តល្អ ឧបត្ថម្ភកាត1$មក🙃
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Randomកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...