ភាគទី25 : ហ្សែនខ្ញុំខ្លាំងតែប៉ុណ្ណឹង

2.4K 143 11
                                    

+The Morning

ព្រឹកថ្ងៃថ្មី ថេហ្យុង ក្រោយពីរព្រឹកជាមួយ ជុងហ្គុក រៀបចំខ្លួនទៅបន្ទប់ជួលវិញ។
ចុះមកខាងក្រោម ឃើញលោកមីន នឹងអ្នកស្រីមីនអង្គុយនៅលើតុអាហារ ពួកគាត់ហៅ ជុងហ្គុក នឹង ថេហ្យុង មកញុាំបាយជាមួយគ្នា មុននឹងបំបែកគ្នារាងខ្លួន។
ជុងហ្គុក បាននាំ ថេហ្យុង មកដល់បន្ទប់ជួល។
" បងមានការ អូនៅទីនេះ ហាមធ្វើអីទាំងអស់លឺទេ? "ជុងហ្គុក យកគេមកដល់ខាងក្នុងហើយ ក៏និយាយផ្ដែផ្ដាំគេមិនអោយធ្វើអ្វី នាយមានការត្រូវចេញក្រៅបន្តិច។
" បងទៅណា? "ថេហ្យុង ស្រីដីសួរនាយ។ គេហៅនាយថាបងតាំងពីរយប់មិញមកម្លេះ ព្រោះនាយបង្ខំគេពេក។
" បងទៅមើលកាងារបន្តិច រួចរាល់បងនឹងឆាប់មករកអូន "
" ទៅប្រយ័ត្នប្រយែងផង "
" បងដឹងហើយ សឺត! កូនសម្លាញ់ប៉ាទៅហើយ កំធ្វើបាបប៉ាតូចលឺទេ បន្តិចទៀតប៉ាមកវិញហើយ សឺតៗ "ជុងហ្គុក ថើបប្រពន្ធមួយខ្សឺតហើយ ក៏មិនិយាយជាមួយកូនថើបពីរខ្សឺត មុននឹងដើរចេញទៅ។
" មើលទៅលោកចន ស្រលាញ់ឯងណាស់ ថេហ៍ "ថេអ៊ុន ដែលមិនហ៊ានចូលមកនៅឈរខាងក្រៅមកជាយូរនោះ ឃើញនាយកម្លោះម៉ាហ្វៀរូបសង្ហារដើរចេញទៅហើយ គេក៏ដើរចូលមក។
" បងមើលដឹងឬ? "
" ហេតុអីក៏មើលមិនដឹងនោះ បើឃើញថ្នមចេញថើបចូលថើបរហូត "
" បងឯងនេះ "
" យ៉ាងមិចអៀនមែនទេនឹង? "
" គ្មានទេ "
" មុខក្រហមហើយ នៅថាមិនអៀនទៀត ហាស៎ហា "
" បងប្រុស ឈប់និយាយភ្លាម "ថេហ្យុង ពេបមាត់ដាក់ ថេអ៊ុន នេះចេះមកអង្គុយបង្អាប់អោយគេអៀនទៅកើត ជួបពេលណាក៏អញ្ចឹងរហូត ទាំងដែលពីរដើម ថេអ៊ុន មិនមែនបែបនេះផង ចូលដើរបង្កររឿងតាពាសសោះ។(🤣👌🏻)
" មើស៎កំពេបបែបនេះ ប្រយ័ត្នក្មួយយើងកើតមកមាត់ពេបបែបនេះដែរទៅ "
" បងប្រុសចម្កួតនេះ "
" យ៉ា!! ជេយើងផងឬកាថេហ៍ "
" អា៎ ហិហិ "ថេហ្យុង សើចឡើងលឺពេញបន្ទប់ ពេល ថេអ៊ុន ចូលមកចាក់ចង្កេះគេ។
ពួកគេបន្តប្រលែងគ្នាលេងដូចជាកូនក្មេងគ្មានខុស លោកគីម អ្នកស្រីគីម មើលមកពីរខាងក្រៅញញឹមយ៉ាងមានក្ដីសុខ។ ពួកគាត់ខានឃើញកូនៗប្រលែងគ្នាយូរមកហើយ ចាប់តាំងពីរពួគេធំដឹងក្ដីមក។

+ថ្ងៃត្រង់

ជុងហ្គុក កំពុងតែនៅតំបន់លក់ផ្ទះមួយនៅកណ្ដាលក្រុង សេអ៊ូល នាយបានមកទីនេះជាមួយនឹង យ៉ុនហ្គី។
យ៉ុនហ្គីនាំមក ទិញផ្ទះនៅទីនេះ ព្រោះជុងហ្គុក ថាចង់ទិញផ្ទះវីឡា ធំល្មមសម្រាប់ប៉ាម៉ាក់ក្មេក នឹងបងថ្លៃរបស់នាយ កំអោយពិបាកនៅបន្ទប់ជួល។
ជុងហ្គុក និយាយត្រូវរ៉ូវជាមួយនឹងអ្នកលក់ផ្ទះរួចរាល់ ក៏សុីញេទទួលយកផ្ទះ ផ្ទេលុយទៅអោយគេហើយ មុននឹងចេញទៅវិញ បំបែកផ្លូវជាមួយយ៉ុនហ្គី។
ងឺត! ឡានបើកមកឈប់នៅពីរមុខបន្ទប់ជួល ជុងហ្គុក ឈានជើងចុះពីរលើឡាន ដើរមករក ថេហ្យុង ដែលអង្គុយ អង្អែលពោះលើតុខាងមុខបន្ទប់ជួលនោះ។
" បងមកហើយឬ? ទៅយូរម្លេះ "ថេហ្យុង ក្រោកឈរដើរមករកនាយ។
" បងត្រូវទិញរបស់ទើបយូរបែបនេះ មកអង្គុយខាងក្រៅធ្វើអីហឹម? "ជុងហ្គុក លើកបីគេឡើង មិនអោយគេឈរយូរ ថេហ្យុង រហ័សអោបកនាយខ្លាចធ្លាក់។
" មកចាំបង ថ្ងៃត្រង់ហើយបានញុាំអីឬនៅ? "
" នៅទេ បន្តិចទៀតបងនាំអូនម៉ាក់ប៉ាក្មេកនឹងបងថ្លៃទៅញុាំខាងក្រៅ "ជុងហ្គុក ញញឹមដាក់ ថេហ្យុង។
" មិនបាច់ក៏បាន មកកំបុិនជះលុយពេក "
" ជះលុយឯណា គ្រាន់តែនាំអូនទៅញុាំអាហាឆ្ងាញ់ៗទេតើ ណាមួយប៉ាម៉ាក់អូនចាស់ៗហើយ អោយគាត់បានទទួលទានអាហាល្អៗបានខ្លះណា "ជុងហ្គុក រៀបរាប់មកយ៉ាងវែង អោយថេហ្យុងញញឹមបិតមាត់មិនជិត។ ជាម៉ាហ្វៀស្មានតែមិនចេះគិតពីររឿងនេះហើយតើ ឃើញនាយមាំៗ មុខស្មើមិនចេះញញឹម តែតាមពិតនាយជាមនុស្សកក់ក្ដៅ នឹងបារម្ភពីរអ្នកជំវិញខ្លួន។
" ហិហិ "ថេហ្យុង សើច។
" សើចអីហឹម? "
" អត់មានអីទេ ចូលទៅខាងក្នុងទៅ ដាក់អូនចុះខ្មាស់ប៉ាម៉ាក់ណាស់ "ថេហ្យុង ប្រាប់នាយដាក់ខ្លួនចុះ បីបែបនេះគេក៏ចេះអៀនចេះខ្មាស់អ្នកផ្ទះដែរ។
" ក៏បាន "ជុងហ្គុក ព្រមដាក់ ថេហ្យុង ចុះហើយក៏បណ្ដើរគ្នាចូលទៅខាងក្នុង។
មិនបាច់សួររក បេន នោះទេ។ នាយកម្លោះត្រូវបានចៅហ្វាយបញ្ជារអោយទៅទិញរបស់ដាក់នៅក្នុងផ្ទះវីឡា ដែលទើបនឹងទិញនោះអោយបានគ្រប់សព្វទាំងអស់ ស្អែកនេះនាយនឹងនាំប៉ាម៉ាក់ក្មេកនាយទៅរស់នៅទីនោះហើយ។
ចូលមកដល់ខាងក្នុង ថេហ្យុង ដើរមកដាក់ខ្លួនអង្គុយជិតប៉ាគេ ជុងហ្គុក ក៏ដាក់ខ្លួនអង្គុយជាប់ ថេហ្យុង។
" ទើបមកពីរណា ទុកកូនយើងចោលមួយព្រឹកហើយ "លោកគីម បន្លឺឡើងសួរទៅកាន់នាយកម្លោះមុន។
" មកទិញរបស់នេះជូន លោកប៉ាក្មេក "ជុងហ្គុក ដកយកឯកសារមកដាក់ចំពីរមុខគាត់។
" អ្វីនឹងជុង? "ថេហ្យុង មិនយកមកមើលតែក៏សួរ ជុងហ្គុក។
" ឯកសារផ្លង់ផ្ទះ សុីញេវាទៅ វានឹងក្លាយជារបស់លោកប៉ាក្មេកពេញសិទ្ធហើយ "ជុងហ្គុក ដកប៊ិចចេញពីការបូប ហុចអោយ លោកគីម។
" ឯងទិញវាអោយយើង? "លោកគីម ធ្វើមុខភ្ញាក់ផ្អើល គាត់ស្មានមិនដល់ថា នាយកម្លោះទិញផ្ទះសម្រាប់គាត់។
" បាទមែនហើយ "
" ជុង "ថេហ្យុង មើលទៅឯកសារនោះទាំងរលីងរលោងទឹកភ្នេក។
" បងទិញវាសម្រាប់ប៉ាម៉ាក់អូនហើយ មិនអោយគាត់រស់នៅបន្ទប់តូចចង្អៀតនេះទៀតទេ កំយំទៅមើលមិនល្អទេ "ជុងហ្គុក ទាញយកថេហ្យុងអោបលួងលោមកំអោយគេយំ។
" អរគុណ ហឹក អូនរគុណបងណាស់ ដែលគិតគូរពីរគ្រួសារអូនយ៉ាងនេះ "
" ពេលនេះគ្រួសារអូនក៏ដូចជាគ្រួសាបងដែរ "
" អូនអរគុណបងហើយ "ថេហ្យុង ប្រឹងញញឹមដាក់នាយ។
" អរគុណឯងណាស់ ជាតិនេះមិនដឹងថាមានអ្វីសងគុណឯងនោះទេ "លោកគីម លើកដៃមកទះស្មាកូនប្រសារផាច់ៗ សប្បាយចិត្តរកអ្វីប្រៀបមិនបាន។
" មិនបាច់មានអ្វីសងគុណនោះទេ គ្រាន់តែលោកប៉ាក្មេកបង្កើតកូនប្រុសស្អាតយ៉ាងនេះមកអោយខ្ញុំ ខ្ញុំសប្បាយចិត្តណាស់ហើយ "
" ជុង!! "ថេហ្យុង ញញឹមថ្ពាល់ក្រហមគួរអោយខ្នាញ់។

SKIP

ជាច្រើនថ្ងែកន្លងផុត នេះជាថ្ងៃទី4ហើយដែលគ្រួសាថេហ្យុង បានមករស់នៅផ្ទះថ្មី ជាពិសេសនោះ ថេអ៊ុន ថេហ្យុង ពួកគេសប្បាយចិត្តខ្លាំងណាស់។
ហើយថ្ងៃស្អែកនេះក៏ដល់ថ្ងៃ ដែលថេហ្យុង ត្រូវឡើងទៅអង់គ្លេសជាមួយនឹង ជុងហ្គុក ដូចគ្នា។
ពេលនេះដូចគ្នា ថេហ្យុង នឹង ជុងហ្គុក បានមកមន្ទីរពេទ្យសួរសុខទុក ជីមីន មានទិញរបស់ខ្លញមកផ្ញើរគេនឹងខោអាវសម្រាប់នាងតូន មីន ម៉ូឈីលី ផងដែរ ហើយមកនេះក៏ដូចជាមកលាពួកគេផង។
" អា៎!! នាងតូចរបស់ពូគួរអោយស្អប់ណាស់មើលចុះៗ "ថេហ្យុង កំពុងតែប្រលែងលេងជាមួយនឹង ម៉ូឈីលី យ៉ាងសប្បាយ នាងតូចមិនទាន់អាចមើលឃើញតែក៏ចេះសើចហើយ។
" កូនមិនឃើញកាត់រកហ្យុងសោះ គេកើតមកមុខដូចប៉ាតូចជាង "ជុងហ្គុក កំពុងតែអង្គុយ នៅលើសាឡុងនិយាយលេងជាមួយ យ៉ុនហ្គី។
" កូនស្រីកាន់ទៅរកប៉ាតូចគេចឹងហើយ ឆ្នាំក្រោយយើងនឹងតាមយកកូនប្រុសវិញម្ដង "
" អោយតែខ្លាំង! "ជុងហ្គុក ពេបមាត់ជ្រេញនឹង យ៉ុនហ្គី ជាខ្លាំង។
" ខ្លាំងមែនហើយ តែនៅតែមិនដល់ឯង ម្ដងទទួលបានកូនភ្លោះ "
" ហ្សែនខ្ញុំខ្លាំងតែប៉ុណ្ណឹង "
" អាជឿជាក់ "ពួកគេបន្តសំណេះសំណាលគ្នាបន្តបន្ទប់ រហូតដល់ពេល ជីមីន ត្រូវសម្រាក ថេហ្យុង ក៏ទាទៅផ្ទះវិញដូចគ្នា។
មកដល់ផ្ទះវិញមិនដឹងទៅណាទៀត ជុងហ្គុក ក៏បាននាំថេហ្យុងទៅគេងខាងលើជាមួយគ្នា។ គេងអោបគ្នាយ៉ាងលង់លក់ ម៉ោង4រសៀលក៏ភ្ញាក់។
" សឺត!! "ជុងហ្គុក ច្រត់កែងដៃនឹងពូកថើបថ្ងាស់ថេហ្យុងមួយខ្សឺតយ៉ាងវែង ។
" ហ៊ឹម?? "ថេហ្យុង ជ្រួញចិញ្ចឹមពេលកូនក្នុងពោះ ធាក់គេ។
" កូនប៉ា! កំធ្វើបាបប៉ាតូចអីណា "ជុងហ្គុក លើកដៃទៅអង្អែលពោះ ថេហ្យុង អោយកូនស្ងប់ស្ងាត់កំអោយ ធាក់ថេហ្យុងពេក មើលចុះកូនស្ដាប់សម្ដីនាយណាស់ គ្រាន់តែបានដៃលោកប៉ាអង្អែលភ្លសមក៏ស្ងៀមតែម្ដង។
" ជុប៎ បងស្រលាញ់អូននឹងកូន "នាយអោនថើបបបូរមាត់ ថេហ្យុង រួចក៏ងើបឡើងចូលបន្ទប់ទឹកសម្អាតខ្លួនចេញមកវិញ ទាញសោរឡានចេញទៅខាងក្រៅរកទិញរបស់ខ្លះអោយគេ ក្រែកល៎ភ្ញាក់មកវិញទារករបស់ញុាំ។

To be continue.
ប្ដីល្អកំរ រកបាន😚👉🏻👈🏻
Happy birthday to me 🎉🎊🎂

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now