ភាគទី39 : ហេតុអីទៅមិនប្រាប់ ចំមែន!

2.4K 161 8
                                    

ថេហ្យុង កំពុងតែនៅក្រោមទ្រូងរបស់ ជុងហ្គុក ក្រោយពីរស្ដាប់នាយបកស្រាយហើយមានអារម្មណ៍ថាធូរស្រាលជាងមុន ប៉ុន្តែនឹងខឹងនាយដែលមានគេហើយម៨នអាចបំភ្លេចអ្នកចាស់បាន។
" កុំសម្លក់មុខបង "ជុងហ្គុក ឃើញ ថេហ្យុង ស្ងៀមគិតតែពីរសម្លក់មកនាយ ឃើញហើយចង់អស់សំណើចផងចង់ខ្លាចផង ពេលនេះអាចគិតថាមេខ្លាប្រហែលជាចូលស្ថិតទៀតហើយមើលទៅ។
" ទៅរកនាងសង្សារចាស់នឹងវិញទៅ ឃើញថាដេកអោបគ្នាស្អិតណាស់ "ថេហ្យុង បែមុខចេញខាំមាត់ គ្រឺតខឹងនឹង ជុងហ្គុក មិនស្ទើនោះទេ សារភាពតាមត្រង់ ពេលឃើញរូបមួយសន្លឹកនោះហើយ ធ្វើអោយគេមិនអាចបំភ្លេចវាបាននោះទេ ប្ដីដែលធ្លាប់តែអោបជាប់នឹងទ្រូងប្រែទៅជាបានស្រីផ្សេងអោបទៅវិញ វាពិតជាឈឺចាប់ណាស់។
" ពេលនោះហាមខ្លួនឯងមិនបាន អារម្មណ៍មិនទាន់ច្បាស់លាស់ បងសូមទោស កុំយំទៀតអីបានទេ "ជុងហ្គុក ទាញមុខថេហ្យុង អោយបែមកវិញ ជូនទឹកភ្នេកអោយគេថ្នមៗ។
មួយរយៈដែលនៅក្បែ ជេឡា មិនមានអារម្មណ៍ថារំភើបទៀតឡើយ មិនដូចជាពេលនៅក្បែថេហ្យុង បេះដូងនាយលូតញាប់គ្រប់ពេល នាយរំភើបពេលបានឃើញគេញញឹម។
" អូនឈឺ "
" បងដឹង បងសូមទោស សូមទោសមួយលានមួយពាន់ដង ដែលបងធ្វើបែបនោះដាក់អូនតែសំអង្វរ កមយំអី បងពិបាកក្នុងខ្លួនណាស់ពេលបានឃើញទឹកភ្នេករបស់អូន "ជុងហ្គុក ទម្លាក់ខ្លួនដេកនៅលើទ្រូងរបស់ ថេហ្យុង និយាយអង្វរកំអោយគេយំ ពេលឃើញទឹកភ្នេកគេក្នុងទហរូងនាយចង់បែបប្រេះខ្ទិចខ្ទាំអស់ទៅហើយ។
" បងនឹងឈប់ទាក់ទងនាងទេ បើអារម្មណ៍រស់នៅមិនអាចខ្វះនាង បងអាច.. "
" អត់ទេ!! បងអត់បានស្រលាញ់បនាងទៀតទេ បងស្រលាញ់អូន ស្រលាញ់តែប្រពន្ធបងតែម្នាក់គត់ "
" សន្យាមក ថាបងឈប់ទៅពាក់ពាន់ជាមួយនឹងនាងទៀត "ក្រោយស្ដាប់លឺនាយនិយយមកហើយ គេស្រាប់តែរំភើបមិនអាចខឹងនាយបានយូរ បេះដូងមួយនេះឆាប់ទន់ខ្លាំងណាស់ ចំពោះនាយ។
" បងសន្យា "ជុងហ្គុក ញញឹមសន្យាជាមួយនឹង ថេហ្យុងហើយក៏អោនទៅបឺតជញ្ជក់បបូរមាត់តូចមួយនោះយ៉ាងរោលរាល។
បន្តិចក្រោយសង្គ្រាមស្នេហ៍ក៏កើតមានឡើងជាច្រើនម៉ោង រហូតដល់ថេហ្យុងអស់កម្លាំងសន្លប់មួយកន្លែងទើបនាយកម្លោះរហ័សបីទៅសម្អាតខ្លួន មុននឹងបីមកវិញដាក់អោយគេដេកយ៉ាងស្រួលដោយមាននាយតាមអោបជាប់។

𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)Where stories live. Discover now