" ហឹម!! "សម្លេងក្រហឹម បញ្ជាក់ពីរការភ្ញាក់របស់ថេហ្យុង។ កម្លោះតូចលើកដៃញីភ្នេកតិចៗ រួចក៏ក្រឡេកមើលខាងស្ដាំដៃរបស់ខ្លួន មិនបានឃើញ ជុងហ្គុក ទើបគេក្រោកអង្គុយ តិចៗ។
" ទៅណាហើយអញ្ចេះ? "ថេហ្យុង ឈោងយកទូរស័ព្ទមកមើលឃើញថាម៉ោងជិតប្រាំទៅហើយ ទើបគេក្រោកឡើងទាញកន្សែងក្បែរខ្លួនយកចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន។
ចូលមកដល់ក្នុងបន្ទប់ទឹក របស់របរសាប៊ូគឺដាក់ជិតៗដៃបានល្អណាស់ ថេហ្យុង ញញឹមគិតថាជា ជុងហ្គុក ដែលរៀបចំអោយខ្លួនហើយ។
+ខាងក្រោម
" ជុងហ្គុក អោយម៉ាក់យកទៅផ្លាស់ដាក់ចានអោយណា "អ្នកស្រីគីម ដើរចេញពីរផ្ទះបាយមក ឃើញកូនប្រសារកាន់ផ្លែឈើជាមួយនឹងអាហារមក ទើបគាត់សំយកទៅផ្លាស់ដាក់ចានអោយ។
" ផ្ញើផងអ្នកម៉ាក់ ខ្ញុំឡើងទៅមើល ថេហ៍ សិន "ជុងហ្គុក យកអោយគាត់ហើយក៏ឡើងទៅខាងលើ។
ឡើងមកដល់បន្ទប់ បើកទ្វារមកឃើញ ថេហ្យុង តែលឺសម្លេងទឹក នាយកម្លោះដើរសម្ដៅទៅទូរខោអាវ ជ្រើសយកមួយសម្រាប់អោយ ថេហ្យុង ស្លៀក។
ជុងហ្គុក ចាប់ផ្តើមចេះមើលថែយកចិត្តទុកដាក់នឹង ថេហ្យុង ច្រើនព្រោះនាយតែងតែស្វែងយល់ពីរវា នៅក្នុង YouTube ប្រាប់មករហូត។ ការធ្វើអ្វីៗគ្រាប់យ៉ាងពេលភរិយាមានផ្ទៃពោះ គេនឹងសប្បាយចិត្ត ទើបនាយចេះតែបំពេញវាបន្តិចម្ដងៗជារាងរាល់ថ្ងៃ។
ក្រាក// លឺសម្លេងបើកទ្វារ ជុងហ្គុក រហ័សបែមកមើល។
" ជុង!! "ថេហ្យុង ដើរចេញមកពាក់ជាមួយនឹងអាវឃ្លុំជិតដងខ្លួន មានកន្សែងតូចជូតសក់ដែលសើមរបស់គេ។
" បាទ? អង្គុយត្រង់នេះមកបងជូតសក់អោយ "ជុងហ្គុក ឆ្លើយតបយ៉ាងពិរោះ មុននឹងទាញនាយតូចអោយមកអង្គុយលើកៅអីមុខកញ្ចាក់ ដណ្ដើមកន្សែងពីរថេហ្យុង មកជូតសក់អោយគេ។
" អូនធ្វើខ្លួនឯងបាន "
" បងចង់ធ្វើ អង្គុយអោយស្ងៀមទៅ "
" បងចេះបែបនេះមកពីណា? ចាំថាយប់ដែលជួបបងដំបូង បងគឺមុខឃៅ ហើយក៏កាចណាស់ សម្លុតអូនមិនអោយអូនយំទៀត "
" ពេលនោះហ្អេស៎? បងមិនទាន់ចេះផ្អែមល្ហែម "
" ឥលូវនេះចេះហើយមែនទេ? "ថេហ្យុង លួចអស់សំណើចនឹងនាយ។
" មិនដឹង! "ពីរម៉ាត់យ៉ាងខ្លី រួចក៏បន្តជូតសក់អោយ ថេហ្យុង ដល់រួចរាល់។
ថេហ្យុង ស្លៀកពាក់រួចរាល់ សំជុងហ្គុក នាំខ្លួនទៅសើរលេងនៅកូរ៉េជាលើកចុងក្រោយ បើទៅអង់គ្លេសមិនដឹងថាពេលណាបានមកវិញទេ។
ជុងហ្គុក មិនបដិសេធនាំទៅទាំងគ្រួសារតែម្ដង។ លោកគីម អាចដើរវិញបានយឺតៗហើយ គ្រាន់តែពេលខ្លះរាងស្ពឹកជើងបន្តិច អោយថេអ៊ុនជួយគ្រាទៅ។
ជុងហ្គុក បាននាំមកញុាំអីនៅខាងក្រៅ ដើរលេងនៅតាមផ្សារាត្រី នឹងដើរលេងជាច្រើនកន្លែងទៀត។ ថេហ្យុងរបស់នាយមានស្នាមញញឹមពេលដែលឃើញគ្រួសារសប្បាយរីករាយ បែបនេះនាយក៏អាចសប្បាយចិត្តដែរ។
បេន ក៏មកតាមការពារសុវត្ថិភាពរបស់ចៅហ្វាយនាយដែរ ទោះនៅទីនេះគ្មានសត្រូវរបស់នាយក៏ពិតមែន ប៉ុន្តែ ពួកវាក៏អាចបញ្ជារកូនចៅមកដល់នេះក៏ថាបាន។
បេន ចូលចិត្តញ៉ោះ ថេអ៊ុន អោយខឹងណាស់ ពេលខ្លះដេញវាយគ្នាពេញនឹងមិនខ្មាស់អ្នកណាឡើយ ថេហ្យុង អង្គុយសើចឡើងចង់រឹងពោះទៅហើយ។
ម៉ោង10យប់ ពួកគេទាំងអស់គ្នាក៏បាននាំគ្នាត្រឡប់មកវិញ រៀបចំងូតទឹកសម្អាតខ្លួននឹងបានចូលសម្រាក។
YOU ARE READING
𝐎𝐍𝐄 𝐍𝐈𝐆𝐇𝐈 𝐋𝐎𝐕𝐄(Completed✓)
Casualeកម្លោះម៉ាហ្វៀ ព្រាននារីប្ដូរស្រីដូចជាប្ដូខោអាវ តែក៏ត្រូវមកជួបជាមួយនឹងកម្លោះតូចគីម ថេហ្យុង ក៏ធ្វើអោយនាយប្រែជាជាប់ស្នេហ៍គេដកចិត្តមិនរួចត្រឹមមួយរាត្រី... សាច់រឿងប្រដិត🤍 ចន ជុងហ្គុក | គីម ថេហ្យុង _____________________ និពន្ធដោយ:ស្ទេរ៉ា ឡាវេនដឺ ១៨/៨/២០...