Enjoy your reading 🥰🫶
«ព្រឹកថ្ងៃថ្មី»
ត្របកភ្នែកតូចបើកឡើងមកម្តងបន្តិចរហូតដល់ឃើញច្បាស់ ទិដ្ឋភាពជុំវិញបន្ទប់។ឃើញបន្ទប់ទឹកភ្នែកស្រីស្រស់ក៏ហូរចុះមកឃាត់មិនបាន។មុននិងពោលពាក្យឡើងនៅក្នុងចិត្តទាំងឈឺចាប់
«ហេតុអីក៏យល់សប្តិនេះក្រចប់ម្ល៉េះ»នាងតូចនឹកឡើងទាំងអួលដើមក យំឱបខ្លួនសែនកំសត់ ស្របពេលទ្វារបន្ទប់ក៏បើកឡើង បង្ហាញឱ្យឃើញមនុស្សចិត្តព្រៃផ្សៃកំពុងតែដើរចូលមករកនាង។ឃើញគេ នាងដូចបានឃើញខ្លាកំណាច នាងតូចរុញខ្លួនអស់ ទធាក់ជើងនឹងពូករំកិលខ្លួនថយក្រោយទាំងមិនហ៊ានមើលមុខគេ
"ប្រាវ"សម្លេងចានបាយទម្លាក់ចុះលើការ៉ូលឺខ្ទ័របន្ទប់ មុននិងគេបោះសម្តីនិយាយឡើង
"ឆាប់សុីបាយទៅនឹងបានលេបថ្នាំ"រាងក្រាស់និយាយមកកាន់នាងតូចដោយពាក្យសម្តីគម្រោះគម្រើយ ជាមួយនឹងទឹកមុខងាប់មិនរាប់ញាតិ អាចនិយាយបានថាឃើញមុខគេហើយនាងក៏ខ្លាចតដល់ជាតិក្រោយ
"លេបថ្នាំធ្វើអី ខ្ញុំមិនបានឈឺអីទេ"នាងតូចតបគេទាំងសម្លេងក្ងួរព្រោះនាងកំពុងយំ ហើយក៏ឆ្ងល់ព្រោះនាងមិនបានឈឺអីទេ តើលេបធ្វើអី
"ហើយអ្នកណាថានាងឈឺ!! អូហ៍ នាងកំពុងគិតថាបើនាងឈឺខ្ញុំទៅទិញថ្នាំឱ្យនាងលេបមែនទេ"រាងក្រាស់លើកចិញ្ចើមសួរនាងតូចមុននិងនិយាយបន្តដោយការចំអកឡកលើយ
"ហុឹស ការគិតរបស់នាងពិតជាល្ងង់ណាស់ ខ្ញុំប្រាប់នាងចុះ ទោះបីនាងឈឺដល់ងាប់ទៀតក៏ខ្ញុំមិនទិញថ្នាំឱ្យនាងដែរ"ស្តាប់សម្តីគេហើយ នាងតូចមានអារម្មណ៍ថា ឆ្អែតចិត្តណាស់នាងងក់ក្បាលមុននិងតបគេយ៉ាងខ្លី ជាមួយស្នាមញញឹមស្ងួត
"ចាស៎"ចម្លើយឆ្លើយតបយ៉ាងខ្លីបែបមិនខ្វល់របស់នាងធ្វើឱ្យអ្នកម្ខាងទៀតក្តៅស្លឹកត្រចៀកមិនស្ទើរទេ ក្មេងម្នាក់នេះដូចជាមិនខ្លាចគេសោះ ឌឺដងគេសម្បើមណាស់
"ឆាប់សុីបាយទៅ នឹងបានលេបថ្នាំ"រាងក្រាស់និយាយមុននិងបោះប្រអប់ថ្នាំទៅលើកាយតូចព្រូស។ដៃតូចញ័រទទ្រើតចាប់ថ្នាំនោះមកមើល ឆ្លាស់នឹងមុខគេ ជាមួយទឹកភ្នែករលីងរលោងពេញរង្វង់ភ្នែក
YOU ARE READING
ប្អូនស្រីសម្អប់🖤
Acakនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...