Enjoy your reading 🥰🫶
"តែខ្ញុំមិនចុះចាញ់ទេ ខ្ញុំមកមុនវា ខ្ញុំត្រូវតែឈ្នះវា ក្រៅពីខ្ញុំអ្នកណាក៏យកបងមិនបានទាំងអស់"នាងតូចយកដៃជូតទឹកភ្នែកចេញឱ្យស្អាតពីថ្ពាល់ ហើយនិយាយចេញមកដោយសម្តីមុតដូចកាំបិត កែវភ្នែកមុតថ្លា បង្កប់ទៅដោយភាពចង់ឈ្នះចង់បាន។គិតហើយ នាងក៏ស្ទុះងើបឡើងហើយចូលទៅងូតទឹកក្នុងបន្ទប់ទឹកដើម្បីលុបលាងភាពទន់ជ្រាយនាងចោលឱ្យអស់ នាងជាកូនស្រីទោលប្រចាំគ្រួសារផាក របស់អីក៏ដោយឱ្យតែនាងចង់បាននាងត្រូវតែបាន ភាពទន់ជ្រាយមិនសមនឹងនាងទេ។នាងតូចប្រើពេលអស់ជាយូរនៅក្នុងបន្ទប់ទឹកហើយក៏ចេញមកវិញជាមួយនិងអាវឃ្លុំពណ៌ផ្កាឈូកស្រាល ។រាងតូចនាំកាយខ្លួនមកអង្គុយនៅមុខកញ្ចក់ នាងសម្លឹងមើលខ្លួនឯងនៅក្នុងកញ្ចក់ ហើយក៏និយាយចេញមក យ៉ាងមុឺងម៉ាត់ជាមួយកែវភ្នែកមុតស្រួច
"អ្វីក៏ដោយ តែយើងចង់បានយើងត្រូវតែយកឱ្យបាន ហុឹស"និយាយហើយ នាងក៏ចាប់ផ្តើមរៀបចំខ្លួនតាមរបៀបដែលស្រីស្អាតគេធ្វើ ពីមុននាងខ្ជិលណាស់ងូតទឹកហើយក៏គេងមិនសូវថែរក្សាសម្រស់ទេ តែពេលនេះ នាងមិនអាចធ្វើបែបនោះបានទៀតទេ នាងត្រូវតែស្អាត ហើយស្អាតបំផុតទៀតផង។
«ព្រឹកថ្ងៃថ្មី»
"ឯណាកូនមីនជូ មិនទាន់ចុះមកទេមែនទេ ម៉ែដោះ"លោកផាក មកដល់តុអាហារមិនឃើញកូនក៏សួរឡើង ម៉ែដោះរៀបឆ្លើយហើយតែក៏លឺសម្លេងស្រួយស្រេះបន្លឺឡើងពីក្រោយខ្នង
"កូនមកហើយលោកប៉ា លោកប៉ាកុំទាន់អាលមុខក្រញ៉ូវ មើល មុខក្រញ៉ូវបែបនេះមិនសង្ហាទេ"នាងតូចនិយាយ ដោយសម្តីព្រើល លឺសម្តីកូនប្លែកលោកផាកងាកមើលកូនភ្លាម គាត់មើលកូនស្រីតែមួយពីក្បាលដល់ចុះជើង ឃើញហើយស្ទើរគាំងបេះដូង នេះកូនស្រីគាត់កើតអី ធ្វើខ្លួនដូចមិនមែនជាខ្លួនឯង បបូរមាត់ក្រហមដូចសេក ស្លៀកពាក់សម្លៀកបំពាក់ពណ៌ខ្មៅ ខើចលើ ខើចក្រោមមិនគាប់ភ្នែកសោះ ទ្រាំមិនបានទេ ត្រូវតែនិយាយទើបបាន
"មីនជូ"
"ចាស៎ លោកប៉ា"នាងតូចដាក់ខ្លួនអង្គុយលើតុ នាងយកសមចុចផ្លែឈើមកញុំា បន្ទាប់ក៏ឆ្លើយជាមួយលោកប៉ាដូចគ្មានរឿងអីកើតឡើង តែមើលចុះ ភាពទន់ភ្លន់របស់កូនស្រីគាត់ទៅណាហើយ
![](https://img.wattpad.com/cover/375438466-288-k491105.jpg)
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...