Part6🖤🔞

1K 29 19
                                    

Enjoy your reading 🥰🫶

(សូមអានដោយការទទួលខុសត្រូវខ្ពស់🌚🫶)

"ហុឹស កុំភ័យអីនាងគង់តែស្លាប់ទេ តែមិនមែនពេលនេះ"រាងក្រាស់និយាយជាមួយស្នាមញញឹមលាក់គំនួច ។គេត្រឡប់មកវិញហើយ គេនឹងយកគ្រប់យ៉ាងដែលជារបស់គេមកវិញឱ្យអស់។ឈាមត្រូវសងវិញដោយឈាមមិនលើកលែងទេសូម្បីតែម្នាក់។

  ក្រឡេកមកនាងតូចវិញ បន្ទាប់ពីសន្លប់អស់ប្រហែលជិតមួយម៉ោងនាងក៏ដឹងខ្លួនមកវិញទាំងវិលមុខខ្ញាល់ នាងសម្លឹងមើលជុំវិញខ្លួនជាមួយទឹកភ្នែកហូររហាម វាមិនមែនជាយល់សប្តិទេ ទោះនាងដេកហើយងើបវិញប៉ុន្មានដងនាងក៏នៅទីនេះដដែល។

"លោកប៉ាហុឹក ហុឹក មិនពិតទេ លោកប៉ា"នាងតូចយំសសឹក ទឹកភ្នែកហូរស្ទើរក្លាយជាទឹកទន្លេបានទៅហើយ ដៃតូចលើកឡើងគោះទ្រូងឆ្វេង ឌឹប ឌឹប កាត់បន្ថយភាពឈឺចាប់ នាងនៅតែគិតថារូបនោះមិនមែនជាការពិតទេ។ផុតពីយំនាងក៏សម្ងំគិតម្តង យំមិនមែនជាវិធីដោះស្រាយបញ្ហាទេ អញ្ចឹងនាងត្រូវតែរកវិអីចេញពីទីនេះឱ្យបាន នាងសម្លឹងមើលជុំវិញបន្ទប់ក៏ងងឹតស្លុប មានតែភាពខ្មៅងងឹតមើលអីមិនចង់ឃើញ។វាពិតជាពិបាកណាស់សម្រាប់នាងដោយសារ នាងមិនអាចចេញតាមទ្វារបានទេ ព្រោះតែបុរសCopyម្នាក់នោះចាក់សោហើយអញ្ចឹងមានតែរកកន្លែងផ្សេង នាងងាកមើលចុះឡើងក៏ឃើញកន្លែងមួយ ដែលមើលទៅអាថ៌កំបាំងណាស់ វាមើលទៅដូចជាបង្អួចបន្តិចមិនមែនបន្តិច ធ្វើឱ្យនាងឆ្ងល់ណាស់ តែក៏ឈានជើងចុះពីលើពូក ហើយដើរជើងថ្នមៗទៅមើលនៅកន្លែងនោះ

"វាជាបង្អួចបញ្ឆោត"នាងតូចនិយាយតិចៗទាំងស្មានមិនដល់ នាងទាញបង្អួចនោះបើកសម្លឹងចុះទៅក្រោម ឃើញថាវាខ្ពស់គួរសម តាមមើលប្រហែលជា2ម៉ែត្រ។នាងក្រមុំសម្លឹងមើលកម្ពស់ជាមួយនឹងការគិត ថាតើនាងគួរលោតឬអត់ តែបើនាងលោតទោះបីមានរបួសតិចតួចឱ្យតែនាងចេញពីទីនេះផុត ច្បាស់ជាបានទៅជួបប៉ានាងហើយ ហើយប៉ានាងគឺសំខាន់ណាស់ មិនចាំយូរឡើងនាងតូចឡើងលើបង្អួចហើយក៏លោតចុះក្រោមទាំងបិទភ្នែកជាមួយភាពភ័យខ្លាច រស់ឬក៏ស្លាប់ស្ថិតនៅពេលវេលានេះហើយ

"ឌឹប ព្រូស"សម្លេងស្រីតូចធ្លាក់ចុះមកក្រោមលឺគួរសម អាចឱ្យអង្គរក្សដែលយាមការយ៉ាងតឹងរឹងលឺបាន មុននិងរហ័សសួរគ្នាដោយក្តីសង្ស័យ

ប្អូនស្រីសម្អប់🖤Where stories live. Discover now