Part3🖤

520 26 6
                                    

Enjoy your reading 🥰🫶

"អីយ៉ា ប៉ា វានេះបងទើបមកពីណាហ្នឹង ហើយមិច ក៏ទឹកមុខបងដូចជាស្មុគស្មាញម្ល៉េះ"លោកស្រីលីកំពុងតែរកស្វាមីស្រាប់ ឥឡូវក៏ឃើញគាត់ចូលមកក្នុងផ្ទះល្មម

"បងមកពីជួបប្អូនផាកហ្នឹងណា"លោកលីប្រាប់ភរិយា ដោយស្នាមញញឹមស្ងួត ព្រោះនៅគិតពីរឿងមិញនេះនៅឡើយ

"ជួបប្អូនផាក នេះ មានរឿងអីមែនទេ"លោកស្រីលីសួរទៅស្វាមីទាំងឆ្ងល់ មិចក៏នៅសុខៗ ណាត់ជួបគ្នាបែបទាន់ហន់បែបនេះទៅវិញ

"រឿងវែងឆ្ងាយណាស់ បងថាពួកយើងរកកន្លែងអង្គុយសិនទៅ ចាំនិយាយ តាមក្រោយ"លោកលីនិយាយទៅកាន់ភរិយារួចហើយពួកគាត់ក៏ដើរសម្តៅទៅសាឡុងដើម្បីអង្គុយនិយាយគ្នា៕

"តោះឥឡូវបងនិយាយបាននៅ"លោកស្រីលីសែនចង់ដឹងមកដល់សាឡុងភ្លាម ក៏បង្ខំឱ្យលោកលីនិយាយភ្លាម

"មិញនេះប្អូនផាក បានហៅបងទៅជួប និយាយពីរឿងក្មួយមីនជូ"លោកលីនិយាយ លោកស្រីលីស្តាប់ហើយក៏កាត់យល់បាន មុននឹងសួរ

"ក្មួយមីនជូ!! ពិភាក្សារឿងនាងទៅរៀនបន្តមែនទេ"លោកស្រីលីដែលមិនទាន់ដឹងរឿងហេតុគាត់ក៏និយាយតាមស្ថានភាពជាក់ស្តែង ព្រោះតែគាត់សង្កេតឃើញថា មីនជូ នាងក៏រៀនចប់ថ្នាក់វិទ្យាល័យហើយ អញ្ចឹងមានតែនិយាយពីរឿងនាងទៅរៀនបន្ត

"អត់ទេមិនមែនទេ បើនិយាយឱ្យចំ វាទាក់ទងជាមួយកូនហុីសុឺងដែរ"លោកលីនិយាយចេញមក ធ្វើឱ្យលោកស្រីលីឆ្ងល់លើសដើម ពួកគេ2នាក់មានទាក់ទងអីនឹងគ្នា បើម្នាក់ៗស្ទើរតែមើលមុខគ្នាមិនចំផង ជាពិសេស ហុីសុឺង តែងគេចមុខពីមីនជូរហូត

"អូយយយ អូនថាបងនិយាយឱ្យលឿនៗមកកុំទុកឱ្យអូនទាយទៀតអី បើនៅតែបែបហ្នឹងទៀត ក្បាលអូនបែកប្រាកដណាស់"លោកស្រីលីទ្រាំចាំលែងបានហើយ គាត់ចង់ស្ទះម្តងៗទៅហើយ ព្រោះតែលោកលីនៅនិយាយអូសបន្លាយមិនព្រមនិយាយសាច់ការសោះ

"មីនជូ ស្រឡាញ់កូនហុីសុឺង"

"ហាសបងថាមិច"ស្តាប់សម្តីលោកលី លោកស្រីលីភ្ញាក់ផ្អើលបើកភ្នែកធំៗ មិនជឿនឹងត្រចៀកខ្លួនឯងឡើយ

ប្អូនស្រីសម្អប់🖤Where stories live. Discover now