Enjoy your reading 🥰🫶
មកដល់ថ្ងៃនេះទៅហើយ តែដំណើរការនៃការស្វែងរកផាក មីនជូ មិនដែលឈប់ឈរម្តងណាឡើយ ពីមួយខែទៅមួយខែ អង្គរក្សរបស់រាងក្រាស់គឺតាមរកនាងតូចគ្រប់ពេលវេលាគ្មានថ្ងៃសម្រាក មកទល់ពេលនេះ ជុំវិញប្រទេសកូរ៉េ គឺពួកគេបានរកនាងតូចនិងលោកប៉ានាងសព្វកន្លែងអស់ហើយ ហើយអាចឱ្យអង្គរក្សសរុបសេចក្តីបានថា នាងមិនបាននៅក្នុងប្រទេសកូរ៉េនោះទេ។
ក្រឡេកមករាងក្រាស់វិញរៀបការប្រពន្ធរួចទៅហើយ តែមិនដែលមានភាពផ្អែមល្ហែមជាមួយគ្នាយ៉ាងមិច គេគិតតែការងារ ការងារ យកការងារមកដាក់មុខមិនឈប់ មិនដឹងជាការងារអីដល់ម្លឹងទេ រកតែពេលសម្រាកគ្មាន តាមមើលគេចច្រើនជាង។
"បងហុី ទៅធ្វើការទៀតហើយមែនទេ"អ៊ែលឡាអង្គុយមើលទូរស័ព្ទនៅលើសាឡុងឃើញរាងក្រាស់មានឈ្មោះជាស្វាមីចុះមក នាងសួរទៅកាន់គេទាំងមុខស្រពោន គេគិតតែការងារ មិនដែលមានពេលនៅក្បែរនាងទេ វាពិតជាធ្វើឱ្យជីវិតនាងក្រោយរៀបការហើយពិតជាសោះកក្រោះណាស់
"ត្រូវហើយ ការងារនៅក្រុមហ៊ុនច្រើនណាស់ បងត្រូវតែទៅមិនអាចខានបានទេ"ហុីសុឺងនិយាយប្រាប់អ៊ែលឡា ធ្វើដូចការងាររវល់ណាស់ ចំណែកអ៊ែលឡាឮគេនិយាយដូច្នេះ នាងអស់សង្ឃឹមទម្លាក់ទឹកមុខចុះហាក់ស្រងូតស្រងាត់ណាស់។ហុីសុឺងឃើញអ៊ែលឡាបែបហ្នឹងគេដកដង្ហើមធំបន្តិច មុននិងទាញអ៊ែលឡាមកឱប បែបឆ្គងៗ ហើយនិយាយលួងលោមនាង
"បងសុំទោសណា៎ អ៊ែល ដែលបងមិនអាចនៅកំដរអូនបាន តែបងសន្យា ពេលបងរួចការងារពេលណា បងនឹងនាំអូនទៅដើរលេងនៅកន្លែងដែលអូនចង់ទៅល្អទេ?"ហុីសុឺងធ្វើជាសួរទៅអ៊ែលឡាទាំងរីករាយ ចំណែកអ៊ែលឡាបានត្រឹមញញឹមមិនសូវសមដាក់គេ មុននិងតប
"ទៀតហើយ 3ខែហើយ ដែលបងនិយាយបែបនេះមកកាន់អូន អូនស្តាប់ឡើងស៊ាំត្រចៀកទៅហើយ នៅឡើយតែបង មិនទាន់រួចការងារទៀត"អ៊ែលឡានិយាយដោយទឹកមុខស្រពាប់ស្រពោន ព្រោះអន់ចិត្តនឹងគេ។ចំណែកហុីសុឺង គឺពិតជាបែបហ្នឹងមែន គេគិតតែនិយាយពាក្យបែបនឹងជារឿយៗដោយមិនបានដឹងឡើយ ថាគេបាននិយាយពាក្យនឹងទៅកាន់នាងដល់ទៅបីខែទៅហើយ។អញ្ចឹងមានន័យថា ក្មេងម្នាក់នោះក៏រត់គេចពីគេអស់រយៈពេលបីខែដូចគ្នា។គិតហើយគេក៏ប្រញាប់ភ្លាម
YOU ARE READING
ប្អូនស្រីសម្អប់🖤
Aléatoireនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...