Part16🖤

430 33 5
                                    

Enjoy your reading 🥰🫶

   ថ្ងៃរះអស់ពេលជាយូរពេលនេះ ក៏ដល់ពេលត្រូវជិតលេចទៅវិញហើយ។ប៉ុន្តែពន្លឺនៅតែមាននៅឡើយ នាងតូចទៅយកសម្លៀកបំពាក់ទាំងអស់មកទុកក៏នឹកឃើញពាក្យសម្តីហុីសុឺងប្រាប់ថាឱ្យនាងយកទៅឱ្យគេពេលដែលសម្លៀកបំពាក់ស្ងួតហើយ។កែវភ្នែកភ្លឺថ្លា សម្លឹងមើលសម្លៀកបំពាក់គេទាំងរារែកចិត្ត។ចិត្តមួយមិនចង់យកទៅឱ្យគេ តែចិត្តមួយទៀតខ្លាចថាបើមិនយកទៅឱ្យគេ គេនឹងរករឿងនាងមិនខាន។ណ្ហើយចុះ សុខចិត្តយកទៅឱ្យគេចុះ ប្រសើរជាងមានបញ្ហា។គិតហើយនាងតូចក៏បត់សម្លៀកបំពាក់ឱ្យបានស្អាតបាត ហើយក៏ប្រញាប់ដើរទៅភូមិគ្រឹះមុនពេលអស់ពន្លឺងងឹតសូន្យ។នាងតូចដើរបានពាក់កណ្តាលផ្លូវ ក៏ឃើញអ្នកបម្រើស្រីម្នាក់នាងក៏ហៅគេទាំងក្រែងចិត្ត

"បងស្រី បងស្រី"នាងតូចហៅឡើងពីរដងទើបអ្នកបម្រើនោះងាកមក ហើយសម្លឹងមើលនាងលើក្រោមបែបឆ្ងល់ៗ ព្រោះមិនដែលឃើញនាងតូចយើងពីមុនមក។ឃើញសភាពគាត់ នាងតូចញញឹម ហើយនិយាយប្រាប់គាត់ឱ្យអស់ចម្ងល់

"កុំឆ្ងល់អី តាមពិតទៅខ្ញុំជាកូន...."នាងតូចភ្លេចខ្លួន រកនិយាយថាខ្លួនជាកូនរបស់លោកផាក តែនឹកគិតម្តងទៀតនាងក៏ប្តូរប្រយោគថ្មី

"ខ្ញុំជាអ្នកបម្រើថ្មីនៅទីនេះ ទើបតែចូលមកធ្វើការបាន1អាទិត្យនៅឡើយទេ"នាងតូចនិយាយទាំងញញឹម អួលដើមក ធ្លាប់តែណែនាំប្រាប់គេថា ខ្លួនជាកូនអ្នកមាន តែពេលនេះបែរជាប្តូររហសនាមថាជាអ្នកបម្រើ វាដូចជាឆ្ងាយគ្នាពេកហើយ។

"បើកុំតែនាងប្រាប់ទាន់ខ្ញុំថានាងជាចោរទៅហើយ"អ្នកបម្រើនោះនិយាយទាំងមុខក្រញ៉ូវមិនរាប់ញាតិ តែនាងតូចយើងវិញនៅតែប្រឹងញញឹមដាក់គាត់ជានិច្ច ញញឹមទាំងភិតភ័យ

"អើ ហើយហៅខ្ញុំមានការអី?"ដ្បិតថាសម្តីអាក្រក់តែមើលទៅគាត់ក៏ចិត្តល្អដែរ។លឺគាត់សួរនាងតូចធូរទ្រូងប្រញាប់តបគាត់ភ្លាម

"បងស្រី ខ្ញុំអាចផ្ញើ ខោអាវនេះទៅឱ្យអ្នកប្រុសផងបានទេ?"នាងតូចនិយាយស្នើរសុំអ្នកបម្រើស្រីនោះដោយមើលខោអាវ នៅក្នុងដៃ

"ទីនេះ គ្មានអ្នកណា ហៅអ្នកប្រុសទេ គេហៅចៅហ្វាយ ក្មេងថ្មីពិតជាមិនដឹងអីមែន"គាត់និយាយបន្ទោស មិនពេញចិត្ត ចំណែកនាងតូចយើងវិញឮហើយបានត្រឹម ញញឹមមិនសូវសមតបគាត់ប៉ុណ្ណោះ

ប្អូនស្រីសម្អប់🖤Where stories live. Discover now