Part14🖤

593 42 25
                                    

Enjoy your reading 🥰🫶

   ពេលនេះមេឃយប់ហើយ តែស្រីតូចនៅអង្គុយឱបក្បាលជង្គង់ សម្លឹងមើលទៅទេសភាពនៅក្រៅបង្អួចយ៉ាងកណ្តោចកណ្តែងដោយមិនព្រមធ្វើតាមបញ្ជាគេឡើយ។ស្រីតូចស្រក់ទឹកភ្នែកមក ម៉ាត់ៗកាត់ផែនថ្ពាល់រលោង តែនាងមិនរវល់ជូតចេញឡើយ ព្រោះចិត្តនាងកំពុងតែគិតទៅដល់លោកប៉ា ដែលត្រូវបានគេចាប់ទៅ។មិនដឹងថាគេវាយធ្វើបាបគាត់យ៉ាងណាទេ។ នាងនៅក្មេងទោះត្រូវឈឺក៏មិនអីដែរ ប៉ុន្តែចំណែកប៉ានាងវិញមានវ័យចំណាស់ទៅហើយ បើគេវាយធ្វើបាប គាត់ពិតពិបាកទ្រាំណាស់។គិតដល់ត្រង់នេះនាងតូចអួលណែន សែនតូចចិត្តឈឺចាប់ខ្លោចផ្សារនឹងជីវិត ហេតុអីឱ្យនាងរស់នៅសុខសាន្តហើយ ចុងក្រោយបែរជាឱ្យនាងមានទុក្ខសោកទៅវិញ។ហេតុអីក៏មិនឱ្យនាងវេទនាតាំងពីដំបូងទៅ ក្រែងមិនពិបាកទ្រាំដូចពេលនេះ ឬក៏ជាតិមុនគ្រួសារនាងជំពាក់កម្មគេឬយ៉ាងណាបានជាជាតិនេះត្រូវជួបរឿងអកុសលបែបនេះ។នាងតូច គិតហើយគិតទៀត គិតឡើងឈឺក្បាល នាងចង់បានចម្លើយមួយពីមាត់គេ គេនិយាយថាសងសឹង សងសឹក តែមិនដឹងសងសឹករឿងអ្វី នាងតែងតែត្រូវគេធ្វើបាបទាំងគ្មានមូលហេតុវាពិតជាពិបាកទទួលយកណាស់។ហើយបើចង់រត់ចេញក៏ពិបាក ព្រោះតែទីនេះមានអង្គរក្សច្រើនណាស់ ហើយអង្គរក្សគេយាមគ្រប់ច្រកល្ហកទាំងអស់ វាមិនងាយឡើយនៅក្នុងការចាកចេញ។

"លោកប៉ា ពេលនេះលោកប៉ាយ៉ាងមិចទៅហើយ កូនតែងតែលួចអន់ចិត្តនឹងលោកប៉ារហូត ដែលលោកប៉ាមិនមកជួយកូន តែកូននៅតែសប្បាយចិត្តខ្លះបើដឹងថាលោកប៉ារស់នៅសុខសាន្ត តែហេតុអី គេមិនបញ្ចប់ត្រឹមកូន គេចាប់លោកប៉ាធ្វើអីទៀតកូនមិនយល់ទេ?តើគ្រួសារយើងបានធ្វើអីខុសចំពោះគេណាស់ណាទៅលោកប៉ា ហេតុអីបានជាគេផ្តន្ទា យើងម្ល៉េះ កូនហត់ខ្លាំងណាស់ តែមិនអីទេ បើសិនជាកូនអាចការពារលោកប៉ាពីការវាយដំបាន កូននឹងតស៊ូរស់បន្តទៅទៀត រស់រហូតដល់ដង្ហើមកូនលែងអាចទ្រាំទ្រនឹងគេបាន!"នាងតូចនិយាយទាំងខ្សឹកខ្សួលអួលដើមក តែខំញញឹមបញ្ឈឺខ្លួនឯងទាំងទឹកភ្នែក មុននិងឈានជាងចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតខ្លួនហើយធ្វើតាមបញ្ជាគេ ទោះជានាងមិនចង់ក៏ដោយ។ស្រីតូចចោលភ្នែកទៅមើលថង់មួយដែលគេបានឱ្យអ្នកបម្រើយកមកឱ្យនាងកាលពីល្ងាច នាងមើលយូរណាស់ទើបដាច់ចិត្តបើកវាមើល ក្នុងនោះមានទឹកអប់ មានសាប៊ូគ្រប់ប្រភេទ ហើយក៏មានឈុតគេងយប់ដែរ ដែលសំខាន់នាងជាមនុស្សដែលគេស្អប់តែហេតុអីគេជះលុយទិញរបស់ប្រើប្រាស់ថ្លៃៗឱ្យនាងបែបនេះ។ហើយនៅមានមួយទៀតដែលសំខាន់ជាងគេ នោះគឺរ៉ូបពណ៌ផ្ទៃមេឃដែលនាង ទើបតែរើឃើញក្រោយគេព្រោះវានៅខាងក្រោមគេ នាងលើកវាមើលទាំងភ្ញាក់ផ្អើលជាមួយចម្ងល់ពេញខួរក្បាល

ប្អូនស្រីសម្អប់🖤Where stories live. Discover now