Part20🤍

623 53 63
                                    

Enjoy your reading 🥰🫶

«5ខែកន្លងផុតទៅ»

ធ្មេចបើក ធ្មេចបើក ពេលនេះកន្លងទៅ5ខែទៅហើយ តើម្នាក់ៗរស់ក្នុងសភាពបែបណាទៅ?ឥឡូវនេះយើងមកមើលនៅភូមិគ្រឹះរបស់ លី ហុីសុឺង ឃើញថាថ្ងៃនេះនៅបន្ទប់ទទួលភ្ញៀវឮតែសម្លេងជជែកគ្នា ព្រោះតែលោកជុងអញ្ចើញមកលេងកូនប្រុសស្រីទាំងពីររបស់គាត់

"អើ ត្រូវហើយ ពេលណាពួកឯងមានចៅឱ្យប៉ា រៀបការយូរហើយ មិនមានឮដំណឹងល្អសោះ?"លោកជុងសួរទៅកូនៗទាំងពីរដោយភាពអន្ទះសារ តែពួកគេគ្រាន់តែឮសំណួរនេះម្នាក់ៗទម្លាក់ទឹកមុខចុះរៀងខ្លួន ធ្វើឱ្យលោកជុងឆ្ងល់ណាស់ គាត់សួរទៅកូនទាំងពីរទាំងហួសចិត្ត

"អ្ហា.....ហើយយ៉ាងមិចនាំគ្នាឱនមុខចុះអស់អញ្ចឹងមិនឮប៉ាសួរទេហ្អេស?"

"ឮណា លោកប៉ាតែមិនដឹងត្រូវឆ្លើយបែបណា!"អ៊ែលឡានិយាយទៅកាន់លោកប៉ារបស់នាងទាំងមុខស្រពោន ចំណែកលោកជុងឮកូនស្រីថាដូច្នោះក៏ងាកទៅសួររាងក្រាស់ម្តង

"អ្ហាស មិចអញ្ចឹង កូនហុីមិចក៏ប្រពន្ធកូនមិនដឹងត្រូវឆ្លើយបែបណាទៅវិញ"លោកជុងសួរ ហុីសុឺងញញឹមមិនសូវសម គេដឹងថាចម្លើយគេធ្វើឱ្យលោកជុងខឹង តែយ៉ាងណាគឺត្រូវតែឆ្លើយ

"លោកប៉ា តាមពិត8ខែមកនេះ ខ្ញុំរវល់ណាស់!គ្មានពេលយកកូនទេ!"ហុីសុឺងឆ្លើយទាំងទឹកមុខស្មើ លោកជុងក៏តប

"ថាមិច រវល់ដល់ថ្នាក់គ្មានពេលយកកូនអញ្ចឹងមែនទេ?"លោកជុងផ្ទាន់ពាក្យទាំងក្តៅក្រហាយ មិនដឹងជារវល់ស្អីម្ល៉េះ បើការងាររបស់គេជំនិតអ្នករ៉ាប់រងសោះ

"វា អញ្ចឹងមែនទេកូនអ៊ែលឡា?"គាត់មិនជឿសម្តីហុីសុឺងឡើយ ទើបងាកទៅសួរកូនស្រីដោយផ្ទាល់។អ៊ែលឡាសម្លឹងមើលមុខហុីសុឺងបន្តិចស្របនឹងគេក៏សម្លឹងមកនាងដូចគ្នា តែក្នុងកែវភ្នែកគេសម្លឹងមកនាងហាក់ដូចជាចង់អង្វរកយ៉ាងអញ្ចឹង ទើបអ៊ែលឡាបង្ខំចិត្ត ងក់ក្បាលតបលោកប៉ានាង ទាំងដែលការពិតវាមិនមែនមែនបែបនឹងទេ។

"ហ្អើយយយ ស្ទះទ្រូងស្លាប់មិនខាន គ្រាន់តែកូនមួយក៏គ្មានពេលយកដែរ ពួកឯងមិនអាណិតប៉ាខ្លះទេមែនទេ?"លោកជុងសួរទាំងមុខក្រញ៉ូវ គាត់ចាស់ហើយរំពឹងកូនរៀបការហើយយកចៅឱ្យគាត់បានឃើញមុខ ប៉ុន្តែអត់ទេ ពួកគេគិតតែ រវល់ៗ មិនដឹងជាថ្ងៃណាទើបលែងរវល់។

ប្អូនស្រីសម្អប់🖤Where stories live. Discover now