Part5❤️‍🔥

703 26 6
                                    

Enjoy your reading 🥰🫶

ក្រោយពី ល ឈុតរៀបការរួច ហុីសុឺងមិនបាននាំ ស្រីតូចទៅដើរលេងតាមបញ្ជាលោកស្រីលីឡើយ គេក៏នាំនាងមកផ្ទះវិញតែម្តង។

"អរគុណ"នាងតូចនិយាយពាក្យអរគុណទៅកាន់រាងក្រាស់ទាំងស្រងូតស្រងាត់មុននិងបើកទ្វារឡានចុះ ហើយដើរចូលទៅក្នុងផ្ទះដូចមនុស្សគ្មានវិញ្ញាណ។រាងក្រាស់តាមសម្លឹងមើលនាង ចូលទៅក្នុងផ្ទះផុតទើបគេបើកឡានចេញទៅជាមួយស្នាមញញឹមចុងមាត់៕

_____________

"អ្នកនាងមកវិញហើយហេស ទៅ ល ឈុតរៀបការសប្បាយទេ"អ្នកបម្រើស្រីក្នុងផ្ទះម្នាក់ឃើញអ្នកនាងតូចចូលដល់ក្នុងផ្ទះនាងក៏រត់មកសួរទាំងរំភើបញាប់ញ័រ ព្រោះតែចង់ដឹងថាអារម្មណ៍ម្ចាស់ខ្លួនបែបណា

"បងសុីន ខ្ញុំហត់ណាស់ ខ្ញុំចង់ទៅសម្រាក"នាងតូចនិយាយតបទៅអ្នកបម្រើទាំងល្វើយហើយក៏ឡើងទៅបន្ទប់គេងបាត់ ទុកឱ្យអ្នកបម្រើស្រីម្នាក់នោះនៅអេះក្បាល ងឿងឆ្ងល់តែម្នាក់ឯង។

____________

ពេលវេលាតែងតែដើរយឺតសម្រាប់អ្វីដែលយើងចង់ឱ្យឆាប់មកដល់ ហើយតែងតែដើរលឿនសម្រាប់អីដែលយើងមិនចង់ឱ្យឆាប់ដល់។វាប្រៀបបាននឹងនាងតូចដែរ ដែលមិនចង់ឱ្យពេលវេលាថ្ងៃរៀបការមកដល់តែពេលនេះ វាក៏មកដល់ឱ្យទាល់តែបាន។ ស្រីតូចត្រូវបានគេហាមឱ្យនៅក្នុងបន្ទប់មិនឱ្យចេញក្រៅឡើយ លុះត្រាតែដល់ពេលវេលា នាងក្រមុំអង្គុយឱនមុខចុះ ជាមួយទឹកមុខស្រពោនស្ទើរតែស្រក់ទឹកភ្នែក ក្នុងឈុតកូនក្រមុំ

"រៀបការមួយទាំងមូលចិត្តថ្លើមឯងមិនគិតហៅយើងមិចូលរួមទេមែនទេ នាងមេមាន់"លឺសម្តី ដឹងដល់ម្ចាស់ ស្រីតូចងាកយ៉ាងហ័សបែរមករកម្ចាស់សម្លេងដោយក្តីរំភើបចិត្ត នាងខានជួបគេយូរហើយ បានគេមកជារឿងល្អណាស់ ល្អបំផុត

"នីគី"នាងតូចពោលហៅឈ្មោះគេហើយក៏ញញឹមពព្រាយ រត់ទៅជិតគេ

"អីយ៉ា នាងមេមាន់ ថ្ងៃនេះឯងស្អាតណាស់ទេតើ ពិតជាសមណាស់ សមធ្វើជាកូនក្រមុំ របស់យើងមែនទែន"នីគីនិយាយដៃក៏មិននៅស្ងៀមបន្លំបិចចង្ការស្រីតូច នៅព្រិចភ្នែកដាក់នាងទៀត

ប្អូនស្រីសម្អប់🖤Where stories live. Discover now