Enjoy your reading 🥰🫶
"ចៅហ្វាយបម្រុងធ្វើអីទៅទាន"ខេវិន ទ្រាំឆ្ងល់ទៀតលែងបានគេក៏ដាច់ចិត្តសួរទៅចៅហ្វាយទាំងរៀងភ័យ។ឮសំណួរ ខេវិន រាងក្រាស់ងាកមុខសម្លឹងមើលជំនិតដោយស្នាមញញឹមស្រទន់ មុននិងតប
"ឯងមិនបាច់ចង់ដឹងទេថាយើងប្រុងធ្វើអី ដឹងត្រឹមថាថ្ងៃនោះច្បាស់ជាសប្បាយណាស់ ត្រៀមតែកម្លាំងឱ្យច្រើនៗទៅ "
ស្តាប់សម្តីចៅហ្វាយនិយាយចប់ ខេវិនលួចព្រឺសម្បុរ តាមស្តាប់មើលទៅចៅហ្វាយគេប្រុងកម្ទេចរោងការចោលតែម្តងតើមែនទេ?បន្ទាប់ពីនិយាយជាមួយខេវិនហើយ រាងក្រាស់ក៏ដើរទៅបាត់ទុកឱ្យខេវិននៅចំហរ មាត់ម្នាក់ឯង។
«ក្នុងបន្ទប់ឃុំឃាំង»
រាងក្រាស់រុញទ្វារបើកជាមួយមុខមាំស្មើ គេដើរសម្តៅទៅរករាងតូចដែលកំពុងគេងកើយដៃនៅលើសាឡុងយ៉ាងស្ងៀមស្ងាត់ ឃើញនាងមានក្តីសុខបែបនេះគេអត់ក្តៅក្រហាយមិនបានឡើយ
"ផាំង"ដៃមាំលើកឡើងទះតុមួយទំហឹង តាមចិត្តក្តៅ ដាស់ឱ្យស្រីតូចភ្ញាក់កន្រ្តាក់ខ្លួនស្ទុះងើប ទាំងញីញ័រ
"នាងគិតថានាងជាស្អី ផាក មីនជូ គ្រប់គ្នាគេធ្វើការ នាងបែរជាមកដេកស្រណុក ភ្នែកមាន មិចមិនបើកមើលគេខ្លះ"រាងក្រាស់ស្រែកសម្លុតដាក់ស្រីតូចមួយទំហឹង នាំឱ្យនាងភ័យញ័រចំប្រប់ នាងតូចងើបសម្លឹងមុខគេ មុននិងនិយាយឡើងដោយសម្លេងញ័រស្អក
"លោក ខ្ញុំសុំសម្រាកបន្តិចបានទេ ខ្ញុំមិនស្រួលខ្លួនទេ"នាងតូចនិយាយសុំគេទាំងអួលដើមក នាងមិនស្រួលខ្លួនទេ នាងមានអារម្មណ៍ថារងារណាស់ ចំណែកភ្នែកក៏ក្តៅក្រហាយបើកមិនចង់រួច នៅរាងកាយទៀតប៉ះកន្លែងណាក៏ឈឺស្រគៀរដែរ
"ឈឺស្អី រោគរំអួយថា! ធ្លាប់ជាកូនអ្នកមានដល់ពេលឱ្យធ្វើការតិចតួចក៏រំអួយ រកតែសម្រាក" ស្តាប់ចុះ ស្តាប់សម្តីគេចុះ ហេតុអីក៏គេពោលពាក្យបែបនេះមករួច។ពីមុនក៏ឈឺត្រឹមតែរាងកាយ តែពេលនេះឈឺដល់បេះដូងព្រោះពាក្យសម្តីគេ គេថានាងរំអួយ គេថានាងរកតែសម្រាក តែថ្ងៃម្សិលមិញនេះជាស្អី គេអាក្រក់ណាស់ គេនិយាយតែពាក្យមិនពិត
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...