Enjoy your reading 🥰🫶
បន្ទាប់ពីព្រះអាទិត្យរះអស់ជាយូរ ពេលនេះក៏ដល់ពេលត្រូវលិចទៅវិញហើយ។ហុីសុឺងបាននាំអ៊ែលឡា មកលេងនៅតាមមាត់ទន្លេបន្ត ពួកគេនាំគ្នាអង្គុយលើកៅអីនៅតាមមាត់មើលថ្ងៃលិច ដោយភាពផ្អែមល្ហែម ខុសពីស្រីតូច ដែលមើលថ្ងៃលិចហើយនាងសែនស្រណោះស្រណោកខ្លួន ព្រោះមិនដឹងថានាងអាចត្រឡប់ទៅផ្ទះវិញបានឬក៏អត់ ឬក៏នាងត្រូវស្លាប់ផ្ញើឆ្អឹងជាមួយគេទៅហើយ។តាមពិតនាងដើរតាមគេថ្ងៃនេះនាងតែងមានបំណងចង់រត់គេចរហូតតែ វាមិនអាចឡើយព្រោះតែអង្គរក្សគេច្រើនណាស់ យាមនាងពីក្រោយជាប់រហូត និយាយឱ្យចំអង្គរក្សដែលគេយកមកនាងអាចដឹងច្បាស់ថាមិនមែនយកមកការពារគេនិងសង្សារគេទេ តែយកមកការពារនាងច្បាស់ណាស់ ការពារព្រោះខ្លាចនាងលួចរត់។ឃើញមុខនាងក្រៀមក្រំ ហុីសុឺងលួចញញឹមចុងមាត់យ៉ាងសមចិត្ត គេដឹងពីបំណងនាងច្បាស់ ទើបគេយកអង្គរក្សមកច្រើនបែបនេះ។អង្គុយមើលអស់ពេលជាយូរ ព្រះអាទិត្យក៏លេចផុតទៅជំនួសមកវិញដោយពន្លឺព្រះចន្ទ និង ហ្វូងតារា រះព្រោងព្រាត ដែលធ្វើឱ្យគ្រប់គ្នាមើលហើយសែនត្រជាក់ចិត្ត។នាងតូចងើយមើលហ្វូងតារានឹងព្រះចន្ទយ៉ាងស្ងប់ស្ងាត់ ហើយប្រាកដណាស់ទឹកភ្នែកនាងក៏ជ្រាបចេញមកដោយហាមមិនបាន
«នឹកផ្ទះ នឹកប៉ា នឹកមិត្ត នឹកអ្នកគ្រប់គ្នា ហុឹក»នាងតូចគិតក្នុងចិត្ត មុននិងបិទភ្នែកសន្សឹមៗបណ្តោយឱ្យទឹកភ្នែកហូរតាមកន្ទុយភ្នែកមកដោយឯកឯង។
"នីគី"រាងស្តើងទម្លាក់មុខចុះមកវិញក៏ឃើញបុរសម្នាក់ដើរតាមមាត់ទន្លេ តាមមើលរូបរាងដូចនីគីណាស់មិនចាំយូរនាងក៏ហៅគេដោយក្រសែភ្នែកមានសង្ឃឹមតែពេលគេងាកមក នាងក៏ស្រងាកចិត្តណាស់ដោយសារតែបុរសដែលនាងហៅនោះមិនមែនជានីគីទេ។នាងតូចទម្លាក់ទឹកមុខចុះដោយក្តីអស់សង្ឃឹម ស្របពេលរាងក្រាស់ក៏សម្លក់នាងដោយក្រសែភ្នែកកំណាចគួរឱ្យខ្លាច
"នាងហៅអ្នកណា មិញនេះ"គេសួរនាងដោយសម្តីកំណាចគួរឱ្យខ្លាច ពេលភ្លាមៗបែបនេះនាងតូចមីនជូហាក់គាំងរកឆ្លើយតបគេមិនចង់រួច តែក៏ឃើញឆ្មាមួយដើរកាត់មុខទើបនិយាយ
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...