Part12🖤

750 37 19
                                    

Enjoy your reading 🥰🫶

(បញ្ជាក់:រឿងនេះអាចនឹងមាន18+ច្រើនអញ្ចឹងបើសិនជាមិនពេញចិត្តអាចដកថយពេលនេះបានណា៎ តែបើពេញចិត្តក៏កាន់ដៃគ្នាជាមួយអាបមីនដើរបន្តទៅមុខសាងបាបរួមគ្នាតទៀត🌚🫶យេេេេ😂)

"ណេះមកហើយ បងអាចញុំាបានហើយ"អ៊ែលឡានិយាយប្រាប់ហុីសុឺងដោយស្នាមញញឹមស្រទន់ តែហុីសុឺងហាក់ដូចជាមិនបានលឺនាងនិយាយទេមើលទៅ ព្រោះគេដូចជាភ្លឹកៗមិចមិនដឹងទេ

"ហុីសុឺង បងកើតអីហ្នឹងមិចក៏មើលទៅបងដូចជាភ្លឹកៗអញ្ចឹង"អ៊ែលឡាសួរទៅសង្សារដោយការងឿងឆ្ងល់ លាយឡំជាមួយការបារម្ភផង ចំណែកហុីសុឺងឯណេះវិញក្រោយពីបានលឺសំណួរអ៊ែលឡាគេក៏ភ្ញាក់ព្រើតប្រញាប់សម្រួលខ្លួនធម្មតាវិញមុននិងតបទៅនាង

"អត់ទេ បងអត់មានកើតអីទេ បងគ្រាន់តែគិតពីការងារដែលត្រូវធ្វើនៅថ្ងៃនេះ"ហុីសុឺងនិយាយតបព្រមទាំងញញឹមមិនសូវសមទៅកាន់អ៊ែលឡា។តែឱ្យញញឹមសមយ៉ាងមិច?បើគេកុហកនាងហ្នឹង គេគឺមិនបានគិតពីរឿងការងារទេ ការងារចំពោះគេគឺវាងាយណាស់គ្មានអីត្រូវឱ្យគេខ្វាយខ្វល់ទេ តែអ្វីដែលគេខ្វាយខ្វល់គឺរឿងផ្សេងច្រើនជាង

"អញ្ចឹងទេហេស អូនស្មានថាបងមិនស្រួលខ្លួន"អ៊ែលឡា គ្រាន់បានញញឹមឡើងវិញទាំងធូរទ្រូងពេលលឺថាគេមិនអី ស្រីស្រស់ចាប់ផ្តើមដួសបាយដាក់ចានឱ្យ អ្នកជាសង្សារហើយបន្ទាប់ក៏ដួសសម្រាប់ខ្លួន។បន្ទាប់ពួកគេក៏អង្គុយញុំាអាហារពេលព្រឹកជុំគ្នា។ថ្ងៃនេះរាងក្រាស់យើងប្រហែលប្លែកមាត់ប្លែករសជាតិបន្តិចហើយ ព្រោះទាំងបាយទាំងម្ហូបទាំងអស់ដែលមាននៅលើតុគឺសុទ្ធតែជាស្នាដៃអ៊ែលឡា នាងគឺបានក្រោកតាំងពីព្រឹកព្រលឹម ដើម្បីធ្វើវាសម្រាប់ហុីសុឺង ឡើងអស់ពីចិត្តពីថ្លើមតែម្តង។នាងពិតជាមានសង្ឃឹមខ្ពស់ណាស់ថាហុីសុឺងនឹងចូលចិត្តវា។តែអត់ទេ!ព្រោះម្ហូបដែលនាងធ្វើវាពិតជាផ្អែមខ្លាំងណាស់សម្រាប់គេ។គេដួសអាហារញុំាទាំងថប់ដង្ហើម ប្រឹងលេបអាហារចូលក្នុងពោះយ៉ាងលំបាក មួយភ្លែតគេក៏លើកកែវទឹកមកផឹកពីរបីដង វាជាហេតុធ្វើឱ្យអ៊ែលឡាចាប់អារម្មណ៍ដឹងទើបសួរគេ

ប្អូនស្រីសម្អប់🖤Where stories live. Discover now