Part15🖤

773 39 27
                                    

Enjoy your reading 🥰🫶

"បានហើយលោកឆាប់ទៅផ្ទះធំវិញទៅ ប្រយ័ត្នសង្សារលោករក"ក្រោយពីបញ្ចុកបបរគេហើយនាងក៏ដេញគេភ្លាម

"នាងមិនទាន់បោកខោអាវឱ្យខ្ញុំទេ ខ្ញុំបានអីស្លៀក"ហុីសុឺងនិយាយ នាងតូចគិតបន្តិចមុននឹងនិយាយ

"ស្លៀកឈុតប្រឡាក់នោះទៅ នឹងបានឱ្យសង្សារលោកឃើញ ហើយនាងប្រាកដជាបារម្ភពីលោកខ្លាំងណាស់"នាងតូចនិយាយ រាងក្រាស់សម្លឹងមុខនាងយ៉ាងកំណាច បានគេបើកដៃនិយាយដាក់គេមិនចេះគិត

"ខ្ញុំមិនចូលចិត្តស្លៀកខោអាវប្រឡាក់ទេ ហើយមួយទៀតខ្ញុំមិនចង់ឱ្យសង្សារខ្ញុំបារម្ភពីខ្ញុំទេ ខ្ញុំចង់ឱ្យនាងនៅជាមួយខ្ញុំពោរពេញដោយភាពរីករាយមិនមែនទុក្ខកង្វល់"គេនិយាយម៉ាត់ៗ នាងតូចស្តាប់ឮហើយក៏មានកូនចិត្តលួចច្រណែននឹងអ៊ែលឡាដែរ ដែលមានសំណាងបានគេថ្នាក់ថ្នម តែយ៉ាងណានាងនៅតែសម្រួលអារម្មណ៍ធម្មតាហើយក៏ប្រញាប់តបទៅកាន់គេ

"អញ្ចឹងចាំខ្ញុំទៅប្រាប់ម៉ែដោះឱ្យ"នាងតូចនិយាយគេស្រែកដាក់នាងមួយទំហឹងទាំងមិនពេញចិត្ត

"មិនបាច់ ខ្ញុំមិនចង់ឱ្យអ្នកណាដឹងថាខ្ញុំមានរបួសទេ"រាងក្រាស់និយាយមុខមាំ ស្រីតូចលឺហើយ នាងបាត់មាត់ឈឹងព្រោះមិនដឹងថាត្រូវដេញគេ ដោយវិធីណាទៀត

"តែទម្រាំ សម្លៀកបំពាក់លោកស្ងួតអាចនឹងយូរណា៎ ហើយសង្សារលោកប្រាកដជារកលោកស្លាប់ហើយ"នាងតូចនិយាយទាំងខ្វាយខ្វល់ តែរាងក្រាស់វិញគេមិនព្រឺជាមួយសម្តីនាងឡើយ

"មិនបាច់មកខ្វាយខ្វល់ជាមួយខ្ញុំទេ ខ្ញុំធ្វើអីខ្ញុំដឹងខ្លួនឯងហើយ"រាងក្រាស់និយាយមុខមាំដាក់នាងតូច។គិតទៅក្មេងម្នាក់នេះពិតជាមិនដឹងអីទេ គេលួចលាក់មកជួបនាងបែបនេះគេបានត្រៀមរួចជាស្រេចហើយដើម្បីដោះសារកុំឱ្យអ៊ែលឡាចាប់បាន មិនចាំបាច់នាងមកនិយាយខ្វាយខ្វល់ជំនួសគេទេ

"ចាស៎"នាងតបមួយម៉ាត់យ៉ាងខ្លី ហើយក៏បែរខ្នងដើរចេញទៅ តែក៏ត្រូវឈប់ពេលឮសម្តីគេ

"ត្រូវហើយ យប់មិញខ្ញុំមិនបានមក នាងកុំត្រេកអរអី!ព្រោះខ្ញុំនឹងឱ្យនាងបម្រើខ្ញុំនៅយប់នេះជំនួស"ស្តាប់ឮគេនិយាយនាងតូចភ័យបេះដូងលោតឌុកដាក់នាងមិនតបគេឡើយ ហើយក៏ដើរចេញទៅដោយមិនងាកក្រោយសូម្បីបន្តិច។ហេតុអីក៏គេគ្មានចិត្តមេត្តាបែបនេះយ៉ាងណា ក៏យល់ដល់នាងមើលថែគេពេញមួយយប់ដែរ។គេចិត្តអាក្រក់ណាស់។

ប្អូនស្រីសម្អប់🖤Where stories live. Discover now