Part2

529 32 8
                                    

Enjoy your reading 🥰🫶

"អា៎ មីនជូ មកវិញហើយហេសក្មួយយ៉ាងមិចដែរ ដើរលេងជាមួយបងសប្បាយទេ"លោកស្រីលី ឃើញរាងតូចដើរចូលមកគាត់ក៏សួរឡើងជាមួយស្នាមញញឹម នាងតូចលឺសំណួរនាងក៏ញញឹមហើយតបលោកស្រីលីវិញ

"ចាស៎ សប្បាយណាស់ម៉ាក់អ៊ំ"

"អៅ ហើយចុះឯណា បង មិនមកជាមួយទេហេស"លោកស្រីលីមើលឆ្វេងស្តាំមិនឃើញកូនប្រុសខ្លួនក៏សួរឡើង ទាំងឆ្ងល់ទៅជាមួយគ្នា មិចក៏នាងមកវិញតែម្នាក់ឯងអញ្ចឹង

"គឺ...បងហុីសុឺង គាត់ថាចង់នៅមើលបន្ត អញ្ចឹងហើយក្មួយក៏សុំគាត់មកមុនព្រោះ ទើបតែនឹកឃើញថាមានការងារនៅផ្ទះដែលមិនទាន់ធ្វើ"នាងតូចនិយាយលោកស្រីលីលាន់មាត់ឡើង

"អញ្ចឹងហេសក្មួយ ហើយចុះការងារប្រញាប់ខ្លាំងទេ អាចនៅញុំាបាយជាមួយគ្នាសិនបានទេ"លោកស្រីលីសួរនាងតូចរហ័សឆ្លើយ

"មិនអាចទេ ម៉ាក់អ៊ំ ព្រោះការងារក៏បន្ទាន់ពេកហើយខ្ញុំចូលមកនេះ គឺមកលាម៉ាក់អ៊ំដូចគ្នា"នាងតូចនិយាយ លោកស្រីលីទម្លាក់ទឹកមុខសោកស្តាយ គួរណាតែបានញុំាបាយជុំគ្នា មកថ្ងៃម្សិលមិញអត់ហើយ ថកងៃនេះក៏អត់ទៀត

"ហុឹម បើក្មួយនិយាយអញ្ចឹងទៅហើយអ៊ំក៏មិនហ៊ានឃាត់ដែរ បើកឡានទៅផ្ទះវិញប្រយ័ត្នប្រយែងផងណាក្មួយ"លោកស្រីលីផ្តាំផ្ញើក្មួយដើយក្តីបារម្ភ នាងញញឹមទៅកាន់គាត់មុននិងនិយាយ

"ចាស៎ អរគុណណាស់ម៉ាក់អ៊ំ អញ្ចឹងខ្ញុំសុំជម្រាបលាសិនហើយ"នាងតូចនិយាយពាក្យលាដោយការគួរសមមុននិងបែរខ្នងដើរចេញទៅតែក៏ត្រូវឈប់ពេលលឺសម្តីលោកស្រីលី

"មីនជូ ឈប់សិនក្មួយចាំអ៊ំជូនដំណើរ"ស្តាប់សម្តីលោកស្រីលីហើយ នាងតូចរហ័សងាកមកប្រកែក

"មិនអីទេ ម៉ាក់អ៊ំ ខ្ញុំទៅម្នាក់ឯងបានហើយ កុំឱ្យរំខានម៉ាក់អ៊ំអី"នាងតូចប្រកែក លោកស្រីលីលឺហើយរហ័សតប

"រំខានអីទៅមិនអីទេ តោះ"និយាយហើយលោកស្រីលីក៏ដើរមកទន្ទឹមនាងតូច ហើយក៏ចេញទៅព្រមគ្នា៕

"លីននី ស្តាប់សិន លីននី គ្រប់យ៉ាងមិនដូចអ្វីដែលអូនឃើញទេ"រាងក្រាស់ តាមលួងសង្សារ មិនដាច់ លួងតាំងពីក្រោយភូមិគ្រឹះរហូតមកដល់មុខភូមិគ្រឹះ

ប្អូនស្រីសម្អប់🖤Where stories live. Discover now