ផ្តើមរឿង🖤

1.7K 50 16
                                    

Enjoy your reading 🥰🫶

«ភូមិគ្រឹះលី»

  មើលទៅថ្ងៃនេះនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គ្រួសារលីមានភាពអ៊ូអរណាស់ព្រោះតែមានភ្ញៀវពិសេសមកលេងគឺប្អូនប្រុសចិញ្ចឹមរបស់គាត់ប៉ុន្តែគ្រប់ពេលលោកលីមិនដែលមើលឃើញគ្នាជាប្អូនចិញ្ចឹមទេ គាត់បែរជាទុកដូចជាប្អូនបង្កើតយ៉ាងអញ្ចឹង តែព្រោះតែមុខរបរការងាររៀងខ្លួនពួកគាត់គឺរវល់ខ្លាំងណាស់ អញ្ចឹងហើយពួកគាត់គឺមិនសូវមានពេលជួបនិយាយគ្នាអីទេ តែយ៉ាងណាយូរៗម្តងពួកគាត់នៅតែឆ្លៀតដើម្បីជួបជុំគ្នាបែបនេះ។

"មីនជូ មកអង្គុយមួយថ្ងៃហើយមិនឃើញក្មួយនិយាយអីសោះ"លោកលីឃើញក្មួយស្រីស្ងាត់គាត់ក៏សួរឡើង បន្ទាប់ក៏និយាយទៅកាន់នាងបន្ត

"ឬក៏ផ្ទះអ៊ំគួរឱ្យធុញថប់ណាស់មែនទេ"លោកលីសួរទៅក្មួយស្រីដោយការយកចិត្តទុកដាក់ ឃើញទង្វើរគាត់នាងតូចញញឹមគួរសមដាក់គាត់បន្តិច ហើយនាងក៏គ្រវីក្បាលឡើងជាមួយចម្លើយ

"អត់ទេ លោកអ៊ំ ទីនេះសប្បាយណាស់មិនមានធុញថប់អីទេ"នាងតូចឆ្លើយ ភ្នែកចេះតែងាកមើលទៅទៅជណ្តើរមិនឈប់

"ត្រូវហើយ បងប្រុសក្មួយមិនទាន់ចេញពីរៀនទេ ពេលគេចេញមកពេលណាចាំមីងឱ្យបងជូនមើលជុំវិញផ្ទះល្អទេ"លោកស្រីលីជួយនិយាយបន្ថែម នាងតូចមិនមាត់គ្រាន់តែញញឹម នាងខំតែសម្លឹងទៅកាំជណ្តើរស្មានតែគេនៅក្នុងបន្ទប់តែតាមពិតគេមិនទាន់ចេញពីរៀនទេហេស៕

"អូហ៍នោះ និយាយដើមដង្ហើមដល់ ឡានកូនហុីសុឺង មកដល់ហើយ"លឺលោកលីនិយាយនាងតូចងាកមើលញញឹមសឹងរហែកថ្ពាល់មុននិងសុំការអនុញ្ញាតពីលោកប៉ា ហើយនិងអ៊ំប្រុសអ៊ំស្រីដើម្បីទៅរករាងក្រាស់ ដែលកំពុងបើកទ្វារចេញពីក្នុងឡាន

"ប៉ា លោកអ៊ំប្រុស លោកអ៊ំស្រីខ្ញុំសុំចេញទៅមើលបងប្រុសបានទេ"នាងតូចនិយាយទាំងញញឹមរីករាយ ពួកគាត់មើលមុខគ្នាមុននិងនិយាយ

"បាទ ចាស៎ ប្រាកដជាបានហើយ ទៅចុះក្មួយ"បានចម្លើយនាងតូចរហ័សរត់ទៅយ៉ាងលឿន ទៅរកបងប្រុសដោយក្តីនឹករលឹក

"បងប្រុស បងប្រុស ហុីសុឺង បងប្រុស"នាងតូចរត់ផងស្រែកហៅឈ្មោះគេផង ទាំងសប្បាយចិត្តជាមួយវត្តមានគេ ខុសពីអ្នកម្ខាងទៀត គ្រាន់តែលឺសម្លេងនាងហើយ គេស្ទើរតែរត់ឱ្យផុតពីផែនដី មុខគេប្រែក្រញ៉ូវភ្លាម

ប្អូនស្រីសម្អប់🖤Where stories live. Discover now