Part10🖤

652 39 9
                                    

Enjoy your reading 🥰🫶

"ខ្វោក"សម្លេងសាច់ក្រណាត់ត្រូវបានហែកឱ្យដាច់រហែកដោយដៃមាំរបស់រាងក្រាស់ មុននិងគេឱនទៅថើបញក់ញីរាងកាយតូចខ្លាំងៗគ្មានភាពថ្នាក់ថ្នម ទោះម្ចាស់វាព្យាយាមរើកញ្រ្ជោលស្ទើរតែឆ្គួតក៏ដោយក៏គេមិនខ្វល់ឡើយនៅជម្នះថើបញក់ញីរាងកាយនាង ទ្រោបសង្កត់ខ្លួនតូចស្ទើរលិចចូលទៅក្នុងពូកទៅហើយ។នាងតូចប្រឹងរើបម្រាស់ឡើងអស់កម្លាំងពីខ្លួនរលីង លទ្ធផលចុងក្រោយនាងបានត្រឹមតែដេកបង្ហូរទឹកភ្នែក ចាញ់នៅក្រោមទ្រូងគេដដែល។

«ចាញ់ដោយគ្មានថ្ងៃឈ្នះ»

30នាទីកន្លងផុតទៅ គ្រប់យ៉ាងក៏ត្រូវបានបញ្ចប់ ដោយនាងតូចសន្លប់បាត់មាត់កឈឹង មិនដឹងថានាងធ្វើបាបនាងប៉ុណ្ណានោះទេ ទើបគេបញ្ចប់ស្ទើរមិនទាន់ផងនាងក៏សន្លប់បាត់ទៅហើយ។ រាងក្រាស់ងើបចេញពីរាងកាយតូចច្រឡឹងដែលទ្រុឌទ្រោម ។ក្រសែភ្នែកគេស្ងប់ស្មើសម្លឹងមើលមុខនាងក្រមុំរៀងយូរបន្តិចដោយមិននិយាយអ្វីទាំងអស់។ពេលមើលឆ្អែតហើយគេក៏ក្រោកទៅបន្ទប់ទឹកដើម្បីងូតទឹកសម្អាតខ្លួន។បន្ទាប់គេក៏ដើរទៅបន្ទប់គេបាត់ ដូចគ្មានរឿងអ្វីកើតឡើង។រវាងនាងនិងគេ គ្មាបទេមនោសញ្ចេតនានិងការអាណិត មានតែពាក្យថាសងសឹកប៉ុណ្ណោះ៕

«ព្រឹកថ្ងៃថ្មី»

ថ្ងៃនេះរាងក្រាស់ សម្រេចចិត្តថាមិនទៅធ្វើការទេ គេក្រោកពីគេងរៀបចំខ្លួនស្អាតបាតមុននិងចុះមកក្រោមដោយអារម្មណ៍ស្រស់ស្រាយខុសពីសព្វមួយដង។

«ខាងក្រោម»

"លោកពូ"ចុះមកដល់ក្រោមរាងក្រាស់សែនភ្ញាក់ផ្អើលពេលឃើញលោកប៉ាចិញ្ចឹមរបស់ខ្លួន។គេឧទានហៅគាត់ មុននិងដើរសម្តៅមករកគាត់ ស្របជាមួយគាត់ក៏ញញឹមតាមមើលគេដើរមករកខ្លួន ដោយក្តីរំភើប។ក្មេងដែលគាត់រើសមកចិញ្ចឹមពីម្សិលម្ង៉ៃពេលនេះគេធំហើយ ហើយថែមទាំងមានអនាគតល្អថែមទៀត

"ហុីសុឺង"លោកជុងហៅឈ្មោះកូនចិញ្ចឹមដោយត្រេកអរនិងស្ទុះងើបឈរឡើងចាប់ក្រសោបស្មារបស់គេ ហើយសម្លឹងមើលគេពីក្បាលដល់ចុងជើងដោយការមានមោទកភាពចំពោះគេ

ប្អូនស្រីសម្អប់🖤Where stories live. Discover now