Enjoy your reading 🥰🫶🏻
ក្រឡេកមក លោកផាកវិញក្រោយពីបាត់កូនស្រី សូន្យឈឹងរកមកឃើញ គាត់ក៏ក្រៀមក្រំលែងឃ្លានបាយទឹក មុខគាត់ស្រពោនជាប់ ជាមួយទឹកភ្នែកស្រក់មកឥតដាច់ព្រោះតែចិត្តនឹករលឹក និង បារម្ភពីកូនស្រី។គាត់មិនដឹងថានាងយ៉ាងណាទៅហើយទេ នាងនៅឯណា នាងមានសុវត្ថិភាពទេ នាងមានកើតអីទេ គាត់ពិតជាបារម្ភណាស់។គិតៗទឹកភ្នែកគាត់ក៏ហូរមកមិនដឹងខ្លួន ព្រោះតែគាត់អស់សមត្ថភាពហើយ គាត់រកកូនសព្វកន្លែងអស់ហើយ គ្មានចន្លោះទេ ឆ្លងទៅដល់ក្រៅប្រទេសទៀត តែគ្មានបានលទ្ធផលឡើយ គ្មានអ្នកណាម្នាក់ដឹងពីដំណឹងនាងទេ។
"មីនជូ កូននៅឯណាទៅ កូនស្រីប៉ា កូនសុខសប្បាយទេកូន ហ៊ឹក"លោកផាកពោលឡើងទាំងអួលដើមក ទាំងនឹក ទាំងបារម្ភពីកូនខ្លាំងណាស់ គ្មានថ្ងៃណាដែលគាត់មិនកើតទុក្ខ ហើយគ្មានថ្ងៃណាមួយដែលគាត់រីករាយទេ ក្រោយពីអវត្តមានកូន
"លោកប្រុស ពិសា អាហារបន្តិចទៅលោកប្រុស អត់ពិសាអាហារពីរថ្ងៃហើយ"ម៉ែដោះនិយាយទៅកាន់លោកប្រុសរបស់ខ្លួនដោយទឹកមុខសោកសៅជាមួយនឹងក្តីបារម្ភ និយាយរួមនៅក្នុងផ្ទះនេះ ក្រោយពីបាត់វត្តមាន របស់កូនស្រីម្ចាស់ផ្ទះ មកម្នាក់ៗមានសភាព សោកសៅណាស់។
"ម៉ែដោះយកទៅវិញទៅ ខ្ញុំលេបមិនចូលទេ"លោកផាកតបដោយសម្លេងខ្សោះ ហើយវេលាបន្ទាប់គាត់ក៏សម្លឹងមើលទៅឆ្ងាយ ដូចមនុស្សគ្មានវិញ្ញាណ។
តែបើនិយាយពីគ្រួសារលីវិញក្រោយពីនាងតូចបាត់ខ្លួនដំបូងក៏ភ្ញាក់ផ្អើលណាស់ តែបន្ទាប់មក ក៏ប្រែជាធម្មតាធ្វើដូចគ្មានអ្វីកើតឡើងថែមទាំងត្រៀមរៀបចំពិធីមង្គលការឱ្យ កូនប្រុសខ្លួន និង លីននី ដែលជាមនុស្សដែលកូនប្រុសគេស្រឡាញ់ទៀតផង។ពួកគេមិនបានខ្វល់ឡើងថានាងតូចបាត់ខ្លួនទៅណា គេបែរជាចូលក្នុងសង្គមហើយញញឹមយ៉ាងរីករាយ។ចុងក្រោយក៏មានតែគ្រួសារផាកតែប៉ុណ្ណោះដែល តាមរកកូនតែម្នាក់ឯង។
ក្រឡេកមកនាងតូចវិញ នាងបានគេងនៅលើដីពេញមួយយប់ដោយគ្មានអ្នកណាម្នាក់ហ៊ានមករវល់ជាមួយនាងឡើយ គ្រប់គ្នាដឹងថានាងសន្លប់ ហើយពួកគេក៏អាណិតនាងណាស់តែបញ្ជា របស់ចៅហ្វាយធ្វើឱ្យពួកគេត្រូវ ក្បត់ចិត្តខ្លួនឯងហើយក៏គ្មានអ្នកណាម្នាក់ហ៊ានមកជួយមកក្បែរនាងឡើយ។
ព្រះអាទិត្យចាំងជះ ពន្លឺមកចំរាងកាយតូចស្តើងដែលដេកសន្លប់នៅលើដីឱ្យភ្ញាក់ដឹងខ្លួនដើម្បីទទួលថ្ងៃថ្មី ដឹងខ្លួនទឹកភ្នែកនាងក៏ហូរមក នាងសម្លឹងមើលទៅ រយៈចម្ងាយដែលនាងនៅមិនទាន់ដាំ ព្រមជាមួយនឹងការបន្ទោសខ្លួនឯង ដែលថ្លោះធ្លោយ ធ្វើឱ្យខ្លួនសន្លប់មិនអាចដាំផ្កា ដល់អស់បាន។នាងអង្គុយសុខៗក៏មានស្រមោលមួយមកបាំងជាម្លប់ឱ្យនាង បើស្មានមិនខុសមានតែប្រុសអត់ចិត្តម្នាក់ហ្នឹងប៉ុណ្ណោះ មិនចាំយូរនាងក៏និយាយទាំងមិនបែរខ្នងមើលគេ
YOU ARE READING
ប្អូនស្រីសម្អប់🖤
Randomនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...