Part4🖤

514 26 12
                                    

Enjoy your reading 🥰🫶

«ព្រឹកថ្ងៃថ្មី»

  នាងតូចចេញពីបន្ទប់ចុះមកក្រោមទាំងឈឺក្បាលខ្ទោកព្រោះនាងយំច្រើនពេក នាងចុះបណ្តើរមើលទូរស័ព្ទបណ្តើរ តែថ្ងៃនេះដូចជាស្ងាត់ណាស់ គ្មានអ្នកណាឆាតមករំខានសោះ កាន់តែគិតកាន់តែសោកសៅ កាន់តែខ្វាយខ្វល់ នីគីប្រហែលជាខឹងនាងហើយ ជីវិតនាងរាល់ថ្ងៃមានតែមិត្តម្នាក់នេះទេ ដែលល្អបំផុតមិនត្រឹមមានឈ្មោះតែជាមិត្តមួយម៉ាត់ឱ្យតែពីរោះទេ តែគេជាមិត្តពិត គេជាមិត្តលេង មិត្តយំ មិត្តសើច គេប្រៀបដូចជាព្រះអាទិត្យយ៉ាងអញ្ចឹង តែថ្ងៃនេះនាងមានអារម្មណ៍ថា ព្រះអាទិត្យរបស់នាងមិនរះទេ

"មីនជូ ចុះមកហើយហេសកូន ឆាប់មកញុំាអាហារពេលព្រឹកមក"លោកផាកឃើញកូនចុះមកគាត់ក៏ហៅកូនដោយស្នាមញញឹមរីករាយ ព្រោះគាត់គិតថានាងនឹងមិនចុះមកទេ ហើយគាត់ក៏បានឱ្យអ្នកបម្រើត្រៀមអាហារយកទៅឱ្យនាងថែមទៀតផង តែពេលនេះនាងចុះមក វាពិតជារឿងដែលធ្វើឱ្យគាត់ភ្ញាក់ផ្អើលណាស់

"ចាស៎"នាងក្រមុំតបហើយក៏ដើរទៅអង្គុយនៅតុអាហារ ទាំងអារម្មណ៍មិននៅក្នុងខ្លួន

"ត្រូវហើយប៉ាមានដំណឹងល្អមកនិយាយជាមួយកូនផង"លោកផាកនិយាយនាងតូចសម្លឹងមុខគាត់ដោយទឹកមុខស្មើដូចជាគ្មានអារម្មណ៍ភើបអ្វីសោះទាំងដែលលោកផាកវិញគឺរំភើបចិត្តណាស់

"ហេតុអីកូនធ្វើមុខបែបនេះ មិនចង់ដឹងដំណឹងល្អទេមែនទេ"ឃើញទឹកមុខកូនស្រីហើយលោកផាកក៏ទម្លាក់ទឹកចុះ ប្តូរមកឆ្ងល់វិញព្រោះតែឃើញមុខនាងស្រពោន ហើយដូចជាកំពុងមានកង្វល់ក្នុងចិត្តទៀត

"មីនជូកើតអីទេកូន?មើលទៅមុខកូនដូចជាមិនរីករាយសោះ?"លោកផាកសួរទៅកូនទាំងបារម្ភ

"អត់មានអីទេប៉ាកូនមានកើតអីឯណា"នាងតូចនិយាយតបលោកប៉ាហើយក៏ប្រឹងញញឹមបន្លប់ថាខ្លួនមិនអី បន្ទាប់ក៏ដួសបាយមកញុំា ទាំងអារម្មណ៍មិននៅក្នុងខ្លួន

"ណ្ហើយ បើកូនអារម្មណ៍មិនល្អប៉ាមិនទាន់និយាយពេលនេះក៏បាន"លោកផាកនិយាយ នាងតូចប្រញាប់តបភ្លាម នាងមិនចង់យកអារម្មណ៍ផ្ទាល់ខ្លួន មកលាយឡំជាមួយរឿងផ្សេងទេ ហើយនាងក៏មិនចង់ឱ្យអ្នកណាម្នាក់ដែលនៅក្បែរនាងត្រូវស្មុគស្មាញព្រោះតែនាងដែរ

ប្អូនស្រីសម្អប់🖤Where stories live. Discover now