Enjoy your reading 🥰🫶
កំពុងតែថែលថើបកាយតូចយ៉ាងជក់ចិត្ត រាងក្រាស់ស្រាប់តែស្ទុះងើបឡើងភ្លាម ហាក់ដូចមានអ្វីមកដាស់អារម្មណ៍គេយ៉ាងអញ្ចឹង។ភ្នែកមាំទាំងគូរសម្លឹងមើលទៅនាងតូចដោយក្រសែភ្នែកសោះកក្រោះ ចំណែកនាងតូចវិញឃើញគេងើបចេញបែបនេះនាងហេងហាងក្នុងខ្លួនណាស់ នាងតូចសួរគេទាំងញ័រសំឡេង
"លោ លោក កើតអីមែនទេ"នាងសួរគេទាំងញ័រខ្លួន គេងាកមើលនាងបន្តិចមុននិងងាកមុខចេញវិញហើយនិយាយដេញនាងដោយពាក្យសម្តីគម្រោះគម្រើយ
"ចេញទៅ"
"ចាស៎"នាងតបទាំងមិនដឹងអី
"ខ្ញុំប្រាប់ឱ្យចេញទៅ ហើយកុំបង្ហាញមុខឱ្យខ្ញុំឃើញទៀត"រាងក្រាស់និយាយចេញមកដូចស្អប់ខ្ពើមនាងណាស់ ត្រឹមដេញចេញនាងនៅគិតថានាងធ្វើអីឱ្យគេមិនពេញចិត្តតែនេះ គេហាមនាងមិនឱ្យមកបង្ហាញមុខឱ្យគេឃើញទៀត មិចសម្តីគេធ្វើឱ្យនាងឈឺអីម្ល៉េះ
"តែទ្វារមិនទាន់បើកទេ ខ្ញុំទៅយ៉ាងមិច"នាងតូចនិយាយប្រាប់គេ គេមិនតបតែក៏ទាញទូរស័ព្ទខលទៅអង្គរក្សគេឱ្យមកបើកសោឱ្យនាងតូចចេញទៅ។គ្រាន់តែទ្វារបើកស្រីតូចរហ័សលើកដៃកឹបឡេវអាវហើយក៏ដើរចេញទៅទាំងឈឺចាប់លាយឡំនឹងភាពអាម៉ាស់។ចំណែករាងក្រាស់វិញគេដេញនាងហើយក៏មកអង្គុយតប់ប្រមល់ម្នាក់ គេមិនដឹងវាជាអារម្មណ៍អ្វីទេ តែគេសែនស្អប់ណាស់។ត្រូវហើយគេកំពុងទន់ចិត្តលើនាងហើយមែនទេ វាពិតជាមិនអាចទេ គេមិនអាចទន់ចិត្តលើនាងទេ ហើយនេះជាមូលហេតុដែលគេដេញនាងចេញយ៉ាងរហ័សបែបនេះ បើទុកនៅទៀតខ្លាចថាគេហាមចិត្តខ្លួនឯងមិនបាន ហើយលង់ស្រឡាញ់កូនសត្រូវដែលគេស្អប់តើគិតយ៉ាងណា?
ហុីសុឺងដើរមកឈរនៅមាត់បង្អួចសម្លឹងមើលទៅនាងតូចដែលដើរចេញពីភូមិគ្រឹះទៅផ្ទះតូចតែម្នាក់ឯង។ហេតុអីចិត្តគេឃើញនាងដើរហើយគេចង់ជូននាងទៅម្ល៉េះ ប៉ុន្តែគេបានត្រឹមហាមាត់ ហាមអង្គរក្សមិនឱ្យជូននាងទៅទៅវិញ។ទេគេមិនអាចបន្តមើលនាងទៀតបានទេ ម៉ាក់ប៉ាមានគុណជាអ្នកបង្កើតគេមកឱ្យឃើញពិភពលោកនេះ ស្នេហាជារឿងតាមក្រោយដែលអាចជ្រើសអ្នកណាក៏បាន ដែលមិនមែនជាកូនសត្រូវដូចនាងឡើយ។

YOU ARE READING
ប្អូនស្រីសម្អប់🖤
Acakនាងជាមនុស្សស្រីដែលគេស្អប់ នាងតែងតែនាំបញ្ហាឱ្យគេឈឺក្បាលរហូត មាននាងនៅក្បែរលើកណាគេមានតែរឿងរញ៉េរញ៉ៃមិនចេះចប់។តែចំណែកនាងវិញគេកាន់តែស្អប់នាងកាន់តែចង់ក្បែរគេ ចង់ក្បែររហូតផ្លាស់ប្តូរខ្លួនឯងគ្រប់បែបយ៉ាងដើម្បីតែបានគេម្នាក់។តើការលះបង់ការផ្លាស់ប្តូរខ្លួនឯងរបស់ន...