Part18💔

606 54 59
                                    

Enjoy your reading 🥰🫶

"ពួកឯងថាមិច ផាក មីនជូ បាត់ខ្លួនអញ្ចឹងហេស"រាងក្រាស់ស្រែកសួរកូនចៅភ្លាត់សម្លេង ភ្នែកគេឡើងក្រហម ស្ទើរចេញឈាមតាមភ្នែកទៅហើយ ដៃគេក្តាប់យ៉ាងណែនជាមួយពាក្យក្នុងចិត្ត

«កុំឱ្យខ្ញុំចាប់នាងបានឱ្យសោះ ផាក មីនជូ»

"ពួកឯងធ្វើការយ៉ាងមិច? ស្រីមាឌតូចតែមួយបណ្តោយឱ្យរួចខ្លួនទៅកើតដែរ"រាងក្រាស់សួរកូនចៅ ដោយកំហឹង ចំណែកអង្គរក្សគេវិញបានត្រឹមឱនមុខចុះប៉ុណ្ណោះ ព្រោះមិនដឹងត្រូវតបចៅហ្វាយខ្លួនបែបណា

"ពួកឯងនៅឈរ រកងាប់ស្អីទៀត មិចមិនឆាប់តាមនាងទៅ"ឃើញកូនចៅគិតតែពីឈរឱន មុខធ្វើស្ញមៗ រឹតតែធ្វើឱ្យហុីសុឺងមួម៉ៅ ក្តៅគុណនឹងដប់ មនុស្សរត់គេចបាត់ទៅហើយមិនគិតតាមរកបែរជាមកឈរ ឱនមុខទៅវិញ ពិតជាគួរឱ្យចង់ធាក់មែន។

"បាទចៅហ្វាយ!"ពួកគេឆ្លើយព្រមគ្នា ហើយក៏បែងចែកគ្នាទៅតាមរកនាងតូចទាំងគ្មានសង្ឃឹម ព្រោះនាងរត់ទៅរយៈពេល4ម៉ោងទៅហើយទើបរាងក្រាស់ទំនេរឱ្យពួកគេចូលមកប្រាប់បាន។

  ហុីសុឺងដើរចូលក្នុងកម្មវិធីវិញទាំងមុខក្រញ៉ូវ គ្មានអារម្មណ៍គ្មានព្រលឹងក្នុងខ្លួនអ្វីទាំងអស់។ទីនេះដោយគ្មាន ផាក មីនជូ វាពិតជាល្ហល្ហេវណាស់ រកកន្លែងស្រស់បំព្រងគ្មានទេ ដ្បិតថាកន្លែងមង្គលការតុបតែងទៅដោយផ្កាស្រស់យ៉ាងប្រណិតយ៉ាងណាក៏ដោយក៏វាស្វិតស្រពោនតែទាំងអស់នឹងនៅក្នុងភ្នែកគេ។ក្នុងខួរក្បាលគេគិតតែពីនាង នាងថ្លើមធំណាស់ហ៊ានរត់គេចពីគេ បើហ៊ានតែគេចាប់បាន ច្បាស់ជាព្រមាននាងមិនឱ្យនាងដើររួចមួយអាទិត្យតែម្តង ឱ្យនាងដឹងខ្លួន ថាមនុស្សដែលព្រហើនដាក់គេនឹងត្រូវជួបរឿងបែបណា។

"បងហុីសុឺងទើបមកពីណា អូនរកបងយូរហើយមិនឃើញសោះ"អ៊ែលឡាឃើញហុីសុឺងឈរម្នាក់ឯងក៏ដើរមកសួរដោយស្នាមញញឹមរីករាយ តែអ្នកម្ខាងទៀតហាក់ដូចជាភ្លឹកៗមិចមិនដឹងទេ នាងសួរគេតែគេដូចជាមិនចាប់អារម្មណ៍នឹងនាងសោះ

"...."ស្ងាត់គ្មានសំឡេងតប

"បងហុីសុឺង កើតអីទេ? បងមិនស្រួលខ្លួនមែនទេ?"អ៊ែលឡាឃើញស្វាមីបែបនេះនាងសួរទាំងបារម្ភ ពេលនេះហុីសុឺងគេបានឮសម្តី អ៊ែលឡាហើយ រាងក្រាស់ឱនសម្លឹងមើលអ៊ែលឡាព្រមទាំងញញឹមមិនសូវសមដាក់នាងមុននិងតប

ប្អូនស្រីសម្អប់🖤Where stories live. Discover now