ភាគទី១ : សុំទោសលោក
______________លុះយំអស់ចិត្តអស់ចង់អោយនាយតូចក៏ដើរមកកន្លែងដើមវិញដោយដំណើរទ្រេតទ្រោតសឹងមិនត្រង់ផ្លូវខណៈពេលកំពុងតែដើរសុខៗនាយតូចក៏ជ្រុលខ្លួនបុកនិងបុរសមាឌមាំម្នាក់ដៃក្រាស់ក្រសោបចង្កេះតូចច្រឡឹងដោយស្និតស្នាលដោយសារតែឥទ្ធិពលស្រាចូលខ្លួនធ្វើអោយរាងតូចបាត់បង់ស្មារតីផ្ដេកផ្ដួលលើទ្រូងហាប់ណែនរបស់នាយក្រាស់យ៉ាងព្រហើនជាហេតុនាំអោយសមីខ្លួនម្ចាស់រាងកាយចងចិញ្ចើមចូលគ្នាជាខ្លាំងក្មេងមកពីណាអញ្ចេះបានជាថ្លើមធំហ៑ានមកដេកដួលលើខ្លួនប្រាណរបស់នាយអញ្ចឹង
« ពូកអីទន់ៗចឹង » ថេហ្យុងរវើរវាយមិនដឹងអីនិយាយឡើងរង៉ូវៗដោយគិតថានាយកំពុងតែដេកលើពូកទន់ៗក្តៅៗអ៑ុនដៃច្រឡើមរបស់នាយតូចបានលូកច្របាច់ដើមទ្រូងនាយក្រាស់ទាំងបិទភ្នែកញញឹមរីករាយដោយមិនដឹងទេថាខ្លួនពេលនេះកំពុងតែស្ថិតក្នុងមាត់ខ្លាកំណាច
« ចៅហ្វាយ ក្មេងនេះ » ឆេហុីមើលមុខចៅហ្វាយខ្លួនដោយរាងរអាៗព្រោះតែពេលនេះគឺនាយក្រាស់ឈរស្ងៀមអោយក្មេងសាច់ខ្ចីមួយរូបនេះលូនលាន់តាមចិត្តចំណែកឯទឹកមុខនាយវិញឡើងស្មើចេស
« អាល្អិត ឯងមានដឹងឬអត់ថាកំពុងតែដេកលើអ្វី» សំឡេងក្រឡធំបានហាឡើងទាំងដែលដាស់ស្មារតីអោយនាយតូចក្រោកឡើងពីរដើមទ្រូងហាប់ណែនរបស់នាយក្រាស់ទាំងទឹកមុខសើរៗព្រោះអំបាញ់មិញនេះបាត់បង់សតិភ្លេចខ្លួនមិនដឹងនោះទេថាខ្លួនឯងកំពុងតែធ្វើអ្វី
« ស !សុំទោសលោក » ខណៈពេលនេះសម្រស់ស្រស់ស្អាតគ្មានគូប្រៀបរបស់នាយតូចបានបង្ហាញពេញនេត្រាជុងហ្គុគច្បាស់ៗធ្វើអោយនាយមានការភ្ញាក់ផ្អើរជាខ្លាំងមិនដែលឃើញទេមនុស្សប្រុសមានរូបរាងស្រស់ស្អាតយ៉ាងនេះនាយតូចអោនមុខចុះសុំទោសនាយក្រាស់ទាំងរអៀសខ្លួននិងទង្វើរបស់ខ្លួនបានប្រព្រឹត្តមុននេះហ៑ានយកដៃទៅច្របាច់ដើមទ្រូងជុងហ្គុគដោយព្រហើនថាចប់ថេហ្យុងក៏ប្រញាប់ភៀសខ្លួនគេចពីជុងហ្គុគតែម្តងមិននៅយូរទេព្រោះខ្លបខ្លាចក្រខ្សែភ្នែកនាយក្រាស់ដែលសម្លឹងមើលមកខ្លួនណាស់
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜