ភាគទី៥ :យើងជាបងប្រុសឯងណាក្លររ៉ា!!
___________
ស្តែងពីនាយក្រាស់ឯនេះវិញគឺបានក្រោកតាំងពីរព្រឹកដើម្បីទៅមើលការខុសត្រូវការងារនៅតាមខេត្តជាបន្ទាន់ដោយនាយមិនមានពេលសូម្បីនិងនិយាយជាមួយថេហ្យុងទាល់តែសោះទុកអោយថេហ្យុងគេងក្នុងបន្ទប់តែម្នាក់ឯងតែយ៉ាងណាក៏នាយក្រាស់បានបញ្ចូនជំនិតនាយគឺឆឹងសុីអោយមើលការខុសត្រូវចំពោះរាងតូចដោយអោយឆឹងសុីយាមនៅខាងក្រៅខ្លាចក្រែថេហ្យុងរត់គេចពេលដែលដឹងខ្លួនឡើងព្រោះនាយក្រាស់នៅមិនទាន់បានសន្ទនាអ្វីមួយច្បាស់លាស់ជាមួយរាងតូចផង
អំឡុងពេលនេះនាយក្រាស់កំពុងតែស្ថិតនៅខាងក្នុងឡានដោយមានអង្គរក្សខ្លួនពីរនាក់រួមដំណើរជាមួយគឺឆេហុីជាអ្នកបើកឡានរីឯណាដូគឺអង្គុយនៅខាងមុខជាមួយឆេហុីដោយអ្នកមាននាមជាចៅហ្វាយគឺអង្គុយនៅបាំងខាងក្រោយដោយកំពុងនិងត្រួតពិនិត្យឯកសារមួយចំនួននៅក្នុងដៃទាំងទឹកមុខមិនដែររីករថយន្តចេះបរទៅមុខជារើយៗតាមដងផ្លូវវែងឆ្ងាយ
រីង រីង !!
សំឡេងទូរស័ព្ទរាងក្រាស់បានរោទិ៍ឡើងជាហេតុនាំអោយនាយក្រាស់កាត់ផ្តាច់អារម្មណ៍ផ្តោតលើការងាររលីងជុងហ្គុគទាញទូរស័ព្ទមកមើលឃើញថាអ្នកដែលខលមកនោះជាជំនិតរបស់នាយដែលបានចាត់តាំងអោយទៅមើលការខុសត្រូវរាងតូចមិនអោយខកខាតនាយក្រាស់ក៏ប្រញាប់ទទួលទូរស័ព្ទឆឹងសុីភ្លេត
« អាឡូ មានការអី » សម្តីគំរោះគំរើយចេញពីបបូរមាត់នាយក្រាស់ចោទសួរទៅប្រព័ន្ធទំនាក់ទំនងម្ខាងទៀតដោយសំឡេងធំក្រឡ
[ ចៅហ្វាយ គឺ....!!! ] ឆឹងសុីបុិសប៉ើសអាក់សម្តីក្នុងការឆ្លើយតបមកកាន់នាយក្រាស់ដោយបង្ហាញយ៉ាងជាក់ច្បាស់ថានាយកំពុងតែមានរឿងអ្វីមួយសំខាន់ដែលត្រូវរាយការណ៍មកកាន់ជុងហ្គុគដែលជាចៅហ្វាយរបស់នាយនេះតែហាក់និយាយបើមាត់មិនរួចព្រោះពេលដែលនាយប្រាប់ជុងហ្គុគទៅអាចនិងនាយខឹងសម្បារឡើងមក
« គឺៗនិងហើយបើឯងមិននិយាយទេយើងបិទហើយ » នាយក្រាស់គំហកតាមប្រព័ន្ធទូរស័ព្ទដោយអារម្មណ៍ធុញទ្រាន់និយាយច្បាស់ៗមកកុំរបៀបនិយាយកំបុតៗបែបនេះនាយនេះវាសែនតឹងទ្រូងខ្លាំងអនេក
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜