មួយរាត្រីចងចាំមិនភ្លេច

513 77 15
                                    

ភាគទី២៤ : ដោះលែងខ្ញុំទៅ អ្ហឹអ្ហឹក !!
_______________

« អញ្ចឹងហេស៎ ! » រាងក្រាស់អណ្តាតទល់ថ្ពាល់សង្រឺតជើងធ្មេញគ្រឺតៗងក់ក្បាលឧទានសម្តីបន្តទាំងញញឹមកំណាចនាយឈានជើងកៀកកិតនិងរាងកាយតូចច្រឡឹងរហូតទាល់តែថេហ្យុងអស់ជំហរទាក់ជើងដួលអុកគូតនៅលើសាឡុងដោយកែវភ្នែកទាំងគូរាងតូចសម្លឹងមើលរាងក្រាស់ដោយដំណក់ទឹកភ្នែកថ្លា

« អ្ហឹក អ្ហឹក ! ចេញទៅមនុស្សគម្រក់ » ដៃស្រឡូនព្យាយាមរុញជ្រានកាយមាឌធំដំបងអោយចេញឆ្ងាយខណៈពេលជុងហ្គុគចំកោងខ្នងយកផ្ទៃមុខមកកៀកកិតស្ទើរតែបបូរមាត់នាយទាំងពីរប៉ះគ្នាទៅហើយ

« អញ្ចឹងចាំបងធ្វើអោយមើលថាមនុស្សគម្រក់ដូចជាបងដាក់ទោសមនុស្សចចេសរឹងរូសដូចជាអូនដោយរបៀបណាគីមថេហ្យុងដេសុីយេស៍ » រាងក្រាស់ខ្សឹបក្បែរត្រចៀករាងតូចខ្សាវៗដោយញញឹមចុងមាត់មិនឈប់រឿងដាក់ទោសថេហ្យុងនេះនាយជំនាញណាស់ដាក់ទោសម្តងៗថេហ្យុងស្ទើរដង្ហក់ខ្យល់ស្លាប់មួយកន្លែងតែម្តង

« នេះលោកដេកជាមួយមីស្រីនោះមិនគ្រប់លោកចង់បំពានខ្ញុំទៀតហេស៎ ហុឹសលោកឯងតណ្ហាក្រាស់ណាស់ » រាងតូចខឹងផងឈឺចាប់ផងផ្ទៃមុខឡើងក្រហមក្តៅស្លឹកត្រចៀកងើងដូចគេយកសាំងមកចាក់លើភ្លើងអញ្ចឹងអណ្តាតភ្លើងកំហឹងកើនឡើងសឹងតែហក់ធាក់ជុងហ្គុគអោយបែកប្លោកទេគិតថាមានដំបងយក្សមួយនេះដើរជ្រលក់ស្រីគ្រប់គ្នាហើយមកជ្រលក់ជាមួយគេទៀតហេស៎នាយមិនព្រមឡើយ

« ស្រីអស់នេះមិនស្រួលដូចពេលបងធ្វើជាមួយអូនទេ ! » សម្តីលកលើយពីមាត់រាងក្រាស់ដោយនាយនិយាយចេញមកដូចធម្មតាតែសម្រាប់ថេហ្យុងឯនេះខឹងឡើងហ៑ុយផ្សែងតាមភ្នែក

ផាច់ !

« ខួរក្បាលគិតតែពីរឿងស្មោកគ្រោក »មួយកំភ្លៀងជាលើកទីពីរវ័ធមកលើថ្ពាល់នាយម៉ាហ្វៀលដោយកំហឹងថេហ្យុងខាំមាត់សង្គត់ចិត្តខំធ្វើជាខ្លាំងទទល់ជាមួយក្រាស់មិនអោយចាញ់ច្រាបតែទោះជាយ៉ាងក្នុងចិត្តនៅឈឺចាំមិនភ្លេច

មួយកំភ្លៀងអំបាញ់មិញនេះបណ្តាលអោយនាយក្រាស់បែកឈាមតាមមាត់រឹមៗផ្ទៃមុខសង្ហារផ្តិតភ្ជាប់ស្នាមម្រាមដៃប្រាំនៅលើផ្ទៃមុខដែលធ្វើម្ចាស់រាងរាយទោសៈមកភ្លាមៗភ្នែកនាយឡើងក្រហមរងាលខាំមាត់លើដៃជូតឈាមនៅលើមាត់បន្តិចសឹមនិងងាកមកប្រសព្វនិងកែវភ្នែកមុតថ្លារបស់ថេហ្យុង

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now