ភាគទី២៣ : យើងនិងសម្លាប់ឯង !!
________________/ពេលព្រឹក/
បន្ទាប់ពីសង្រ្គាមក្តៅសាច់ឆ្លងកាត់អស់រយៈពេលជាយូរមកក៏ឈានដល់ពេលព្រឹកថ្ងៃថ្មីទៅហើយបើក្រឡេកមកខាងក្នុងខុនដូរក្លររ៉ាឯនេះវិញពោលពេញទៅសម្លៀកបំពាក់រាយប៉ាយពេលខាងក្នុងបន្ទប់រួមផ្សំនិងកាយប្រុសស្រីមួយគូកំពុងតែគេងអោបគ្នាឡើងស្និតរមួតបេះមិនចេញ
រីង!រីង! ខណៈពេលកំពុងតែគេងលង់លក់ស្កប់ស្កល់ក៏ស្រាប់តែទូរស័ព្ទរាងក្រាស់រោទិ៍ឡើងរំខានដល់ដំណេកនាយជាពន់ពេកជុងហ្គុគប្រងាកខ្លួនបន្តិចដៃរាវរកទូរស័ព្ទទាំងភ្នែកបើកមិនចង់រួចព្រោះមានអារម្មណ៍ថាធ្ងន់ក្បាលឈឺខ្ទោកៗនៅមិនទាន់បាត់នៅឡើយនោះទេ
« អាឡូ !! » សំឡេងង៉លៗចេញពីបបូរមាត់រាងក្រាស់ទាំងមិនចង់ហើបមាត់
[ បងប្រុសបងនៅឯណា !? ] សម្តីស៑ុងហ៑ុនបន្លឺឡើងមកទាំងឆោឆោលចោទសួរអ្នកមាននាមជាបងដោយសំឡេងញាប់ស្អេកដូចជាកំពុងតែមានរឿងធំអ្វីកើតឡើងអញ្ចឹង
« កើតអី ?? » នាយក្រាស់មិនឆ្លើយតែក៏សួរបកមកកាន់ប្អូនប្រុសអោយភាពក្សោះកក្រោះគ្មានជីវជាតិទាល់តែសោះ
[ បងឆាប់មកភូមិគ្រឹះអោយលឿនមកពេលនេះបងថេយ៍កំពុងតែរំអុកចង់ចាកចេញពីភូមិគ្រឹះខ្ញុំព្យាយាមសួរដេញដោលគាត់ហើយតែគាត់គិតតែពីយំទាមទារចាកចេញ ]
« ហ្ហាស okបន្តិចទៀតបងទៅដល់ហាមដាច់ខាតកុំអោយថេយ៍ចាកចេញពីភូមិគ្រឹះនេះបានអោយសោះលឺទេ » នាយក្រាស់ភ្ញាក់ស្វាងពីគេងដូចគេទះ4-10កំភ្លៀងស្រវាចុះពីលើគ្រែទាំងស្លន់ស្លោអោយមិនខ្វល់ខ្វាយស្រីស្រស់ដែលកំពុងអង្គុយឆ្ងក់ៗនៅលើគ្រែនេះទាល់តែសោះ
« បងជុងបងប្រញាប់ទៅណា បងចង់ទៅរកអាក្មេងនោះហេស៎អូនមិនព្រម » ក្លររ៉ាក្តាប់ដៃខឹងចិត្តដែលនាយក្រាស់មិនខ្វល់ខ្វាយពីនាងសូម្បីបន្តិចស្រីជើងល្អរហ័សរត់ទៅអោបនាយក្រាស់ទាំងកាយអក្រាតអោបនាយពីក្រោយឃាត់ដំណើរដោយវាចាចេញមកដូចជានាងនិងម្ចាស់ជីវិតលោកម៉ាហ្វៀលម្នាក់នេះអញ្ចឹង
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜