មួយរាត្រីចងចាំមិនភ្លេច

671 70 2
                                    

ភាគទី១៩ : ហេតុអីក៏យើងការពារមិនបាន !!
________________

ទឹកសន្សើមដក់នៅលើស្លឹកឈើខៀវខ្ចីអមនិងរស្មីពន្លឺដល់ស្រស់ថ្លាចាំងផ្លាតបំភ្លឺមកផែនពហុធាគួបផ្សំជាមួយជំនោរខ្យល់ត្រជាក់បក់ប៉ើងស្លឹកឈើអោយរេរាតាមវាយោពន្លឺថ្ងៃក៏បានចាំងចូលក្នុងបន្ទប់ធំមួយដែលមានសភាពរញ៉េរញ៉ៃរាយប៉ាយទៅដោយសម្លៀកបំពាក់បើក្រឡេកមកមើលលើគ្រែឯនេះវិញឃើញថាមានកាយននៀលមួយគូកំពុងតែគេងអោបគ្នាយ៉ាងស្កប់ស្កល់

« អ្ហឹមម !! » ដោយសារតែមានការរំខានយ៉ាងខ្លាំងពីសំណាក់ពន្លឺបណ្តាលរាងតូចត្រូវបង្ខំចិត្តអោយភ្ញាក់ឡើងទាំងចិត្តមិនចង់

« អួយ សឺត !! » រាងតូចបន្លឺសំឡេងឈឺចាប់ខណៈពេលខ្លួនព្យាយាមរើបំរាស់ចេញពីការអោបរឹតរបស់ជុងហ្គុគនាយតូចរបេះដៃរាងក្រាស់ចេញពីចង្កេះថ្នមៗសឹមនិងខ្លួនប្រញាប់ស្រវេស្រវាក្រោកអង្គុយទាំងនៅឈឺតំបន់ទន់ជ្រាយនោះនៅឡើយ

« អ្ហា៎ លោកធ្វើស្អីលែងខ្ញុំ » ថេហ្យុងភ្ញាក់ក្រញាងខណៈពេលដៃជុងហ្គុគលូកចូលចង្កេះរបស់ខ្លួនទាញរាងកាយតូចច្រឡឹងអោយដេកផ្តួលនៅលើដើមទ្រូងហាប់ណែនរបស់នាយក្រាស់ទាំងមិនអោយដំណឹងជាមុន

« ហ្ហឹម ! កុំរំខានយើង យើងចង់ដេក » រាងក្រាស់ស្រដីទាំងបិទភ្នែកពោលឡើងដោយសំឡេងង៉លៗក្បែរត្រចៀកថេហ្យុងចំណែកឯដៃរបស់នាយវិញអោបរឹតចង្កេះថេហ្យុងជាប់ស្អឹត

«........»  សំឡេងបេះដូងលោតញាប់ទន្ទឹមនិងអារម្មណ៍ច្របូកច្របក់កើតមានឡើងពេញខួរក្បាលរាងតូចថេហ្យុងស្ងាត់មាត់យល់ព្រមអោយរាងក្រាស់អោបរឹតតាមចិត្តរាងតូចអន្លង់អន្លោចសម្លឹងមើលទម្រង់មុខស្រស់សង្ហាររបស់ជុងហ្គុគមិនព្រិចមិនដឹងជាមានចិត្តអ្វីជំរុញនោះទេធ្វើអោយដៃស្រឡូនតូចៗមានចិត្តក្លាហានហ៑ានទៅអង្អែលបបូរមាត់ក្រាស់ថែរៗដោយស្នាមញញឹមលេចឡើងនៅលើផ្ទៃរាងតូចមិនដឹងខ្លួន

ខណៈនោះត្របកភ្នែករាងក្រាស់ក៏បើកឡើងប្រទាក់នៅកែវភ្នែកភ្លឺថ្លារាងតូចមួយគូអំឡុងនោះដែលអ្នកពីរក៏សម្លឹងមើលភ្នែកគ្នាឡើងមួយសន្ទុះទើបរាងក្រាស់ហាស្តីឡើងមក

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now