ភាគទី២ : សុំទោសហើយចង់បានស្អីទៀត !!
______________ក្រោយបញ្ចប់ការសន្ទនារវាងនាយតូចនិងស៑ូហ្វុងតាមរយៈប្រព័ន្ធទូរស័ព្ទរួចមកនាយតូចអង្គុយបន្តធ្វើការងាររបស់ខ្លួនទាំងអារម្មណ៍មិននៅក្នុងខ្លួនភ្លឹកៗទឹកមុខវិញស្រពោនរហូតដល់ថ្នាក់អ្នកជាមិត្តកើតក្តីបារម្ភឡើងមកព្រោះមួយរយៈនេះថេហ្យុងស្មារតីដូចមិននឹងនរសោះភ្លឹកៗដូចមនុស្សបាត់បងវិញ្ញាណថេហ្យុងអោបដៃក្រាបលើតុដោយនឹករលឹកដល់សង្សារតែពេលនេះមិនមែនទេពួកគេបានបែកគ្នាហើយគឺត្រឹមបន្សល់ឈ្មោះថាអតីតប៉ុណ្ណោះផ្តើមស្នេហ៍ដំបូងធ្វើអោយជីវិតថេហ្យុងហាក់មានភាពស្រស់បំព្រងណាស់តែចុងបញ្ចប់នៃក្តីស្នេហ៍មួយនេះបន្សល់ត្រឹមតែក្តីឈឺចាប់និងសោកស្តាយពេលវេលាកន្លងមកដែរថេហ្យុងបានចំណាយទាំងចិត្តទាំងរយៈពេលក្នុងការថែរក្សាចំណងស្នេហ៍នេះអោយបានស្ថិតស្ថេរប៉ុន្តែការព្យាយាមរបស់គេនេះគឺត្រូវអសារបង់ទៅហើយ
« ថេយ៍ កើតអីហាសមានរឿងអីដែលមិនសប្បាយចិត្តមែនទេ » ខណៈនេះវត្តមានណាត់តាលីនិងជីមីនមិនដឹងមកក្បែរខ្លួននាយតូចតាំងពីពេលណានោះទេជីមីនលូកដៃទៅអង្អែរខ្នងរាងតូចយឺតៗទាំងសួរដេញដោលពីសុខទុក្ខនាយតូច
« អ្ហឹក...អ្ហឹក....អ្ហឹក » អារម្មណ៍ដែលខំទប់ភាពឈឺចាប់ក៏បានបញ្ចេញមកដោយគ្មានលក្ខខណ្ឌថេហ្យុងរហ័សចូលទៅអោបជីមីនទាំងយំអណ្តឺតអណ្តក់គ្មានហេតុផលអ្នកដែលជាមិត្តឯនេះកាន់ឡេឡឺមិនយល់ថាថេហ្យុងសម្លាញ់របស់នាយកើតអ្វីដោយប្រាកដ
« មានបញ្ហាអ្វីប្រាប់ពួកយើងមក » ណាត់តាលីពេលឃើញមិត្តយំបែបនេះធ្វើអោយនាងខ្វល់ខ្វាយមកជារំពេចតាំងពីស្គាល់ថេហ្យុងមកពួកនាងមិនធ្លាប់ឃើញនាយតូចយំខ្លាំងបែបនេះឡើយណាត់តាលីចូលខ្លួនទៅអោបលួងលោមថេហ្យុងមួយតង់ទៀតទាំងស្រដីសើរៗ
« អ្ហឹក អ្ហឹក គេទៅចោលយើងហើយ » ថេហ្យុងយំរហុឹសអោបជីមីនឡើងណែនប្រលែងសេចក្តីឈឺចាប់មកតាមរយៈការបង្អូរទឹកភ្នែកពិតមែនហើយស្នេហាគ្រាដំបូងគឺពិបាកនិងរលុបណាស់ទោះបីចង់បំភ្លេចក៏មិនអាចទៅរួចមានតែពេលវេលាទេទើបអាចកែខៃរឿងនេះបាន
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜