មួយរាត្រីចងចាំមិនភ្លេច

585 61 2
                                    

ភាគទី២១ : ហ្ហឹមបងសន្យា !!
_______________

រាងតូចធ្លាប់ខកចិត្តចំពោះស្នេហារួចមកម្តងទៅហើយឈឺស្ទើរស្លាប់ស្ទើររស់គ្រាំគ្រាក្នុងទ្រូងសឹងតែប្រេះបែកជាពីរហាក់បណ្តាលអោយចិត្តនាយមានភាពរអាក្នុងការស្រឡាញ់នរណាម្នាក់អោយប្រគត់ប្រជាណាស់ចំពោះគេផ្ទាល់ពេលដែលបាននៅក្បែរជុងហ្គុគគន្លងទៅមួយរយៈមកនេះគឺជាពេលវេលាដែលបណ្តាលអោយចិត្តរាងតូចកែប្រែចិត្តមួយភាគធំថែមទាំងលួចមានអារម្មណ៍ល្អៗជាមួយជុងហ្គុគទៀតផងតែទាស់ត្រង់ថាអារម្មណ៍បែបនេះជាស្នេហាឬក៏ជាអារម្មណ៍ដែលកើតឡើងមួយឆាវៗហើយក៏រលុបបាត់វិញ??

« មិនអីទេណាបងមិនបង្ខំ អូនអាចផ្តល់ចម្លើយដល់បងពេលណាក៏បានដែរ!» លឺសម្តីរាងតូចដូច្នេះរាងក្រាស់កើនមានសង្ឃឹមមកបន្តិចម្តងៗរាងក្រាស់ញោចស្នាមញញឹមលើផ្ទៃមុខអមនិងស្រដីមួយខ្សែមកកាន់រាងតូច

« សន្យាណាថាលោកនិងចាំចម្លើយចេញពីមាត់របស់ខ្ញុំ » ថេហ្យុងប្រលេចដៃកូនលើដៃចំពីមុខរាងក្រាស់ទាមទារអោយនាយសន្យានិងខ្លួនទាំងទឹកមុខប្រគត់ប្រជា

« ហ្ហឹម បងសន្យា ! » នាយងក់ក្បាលយល់ព្រមសឹមនិងលើកដៃកូនទៅថ្ពក់ដៃសន្យាជាមួយរាងតូច

« មិនយូរទេខ្ញុំផ្តល់ចម្លើយអោយលោកហើយ ជុងហ្គុគ » ទំនោរនៃចិត្តបានបណ្តាលអោយរាងតូចមានភាពក្លាហានដើរចូលមកអោបរាងក្រាស់ឡើងស្អិតរមួតចំណែកឯជុងហ្គុគឯនេះឈរថ្មឹងឆ្កឹងមួយកន្លែងហាក់ស្រឡាំងកាំងជាមួយទង្វើរាងតូចពន់ពេក

មិនទុកយូររាងក្រាស់រហ័សអោបកាយតូចច្រឡឹងផ្អឹមនិងដើមទ្រូងស្វាហាប់របស់នាយរួចក៏បន្តលើដៃអង្អែលសក់ក្បាលទន់រលោងថែរៗ

ស្នេហាអាចកើតមានបានគ្រប់ពេលវេលាដូចជាជុងហ្គុគអញ្ចឹងជាគំនូរជួបភ្លាមក៏ចាប់អារម្មណ៍មានចិត្តស្រលាញ់រាងតូចភ្លែតចង់អោយថេហ្យុងមកនូវក្បែរជាកម្មសិទ្ធផ្តាច់មុខរបស់នាយព្យាយាមធ្វើគ្រប់សព្វបែបយ៉ាងក៏ដើម្បីតែចង់បានមនុស្សដែលខ្លួនស្រលាញ់មកក្លាយជារបស់នាយពេញសិទ្ធ
____________

នៅកំពង់ផែមួយកន្លែដែលនៅជាយដែននៃប្រទេសកូរ៉េមានការលបលួចដឹកទំនិញខុសច្បាប់បានកើតមានឡើងជារើយៗតែដូចអំឡុងពេលនេះចឹងគឺមានការលើកដាក់ទំនិញឡើងមម៉ាញឹកពីសំណាក់កូនចៅរបស់ស៑ុងហ៑ុន

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now