មួយរាត្រីចងចាំមិនភ្លេច

664 71 3
                                    

ភាគទី១៦ : គម្រោងរត់គេច !!
______________

ងឺតត !! ឡានមួយគ្រឿងមានពណ៍ក្រហមសុីវីឡៃហៃសូតាមបែបយុគសម័យថ្មីបានធ្វើការឈប់ចតនៅពីមុខក្រុមហ៑ុនរបស់លោកមីនយ៉ុនហ្គីដែលគ្រប់គ្នាស្គាល់ថាជាអគ្គនាយកYMគ្រាន់តែរថយន្តចាប់ហ្វ្រាំងឈប់ភ្លាមអ្នកដែលដើរកាត់ទីនេះក្រឡេកមើលគ្រប់គ្នាចង់ដឹងដល់ហើយថាវត្តមានអ្នកនៅក្នុងឡាននោះជាអ្នកណាមួយសន្ទុះក្រោយមកក៏មានអង្គរក្សពីរនាក់បើកទ្វារឡានពីបាំងខាងមុខរួចក៏រហ័សរត់ទៅបើកទ្វារបាំងខាងក្រោយអោយកំលោះតូចរាងស្តើងកម្ពស់សមល្មមសម្រស់ឈ្នះអស់ស្រីៗទាំងពួងឈានជើងចុះពីលើឡានទាំងពាក់ឯកសណ្ឋានជាបុគ្គលិកក្រុមហ៑ុន

« wow ! នេះគឺជាគីមថេហ្យង ដេសសុីយេស៍បុគ្គលិកខាងផ្នែកទីផ្សារទេតាស » នារីម្នាក់ចំហមាត់ឡើងធ្លុងភ្ញាក់ផ្អើលពេលឃើញវត្តមាននាយតូចដើរចេញពីឡានតម្លៃវ៉លលានថែមទាំងមានអង្គរក្សរូបសង្ហារពីរនាក់ចាំបើកទ្វារជូនទៀតផង

បុគ្គលិកដែលដើរកាត់ទីនេះក៏ផ្តើមខ្សឹបខ្សាវគ្នានិយាយឡើងរង្ងំពេញត្រចៀកថេហ្យុងដែលធ្វើអោយនាយតូចមានអារម្មណ៍មិនល្អជាខ្លាំងដោយបុគ្គលិកទាំងនេះបាននិយាយថាថេហ្យុងជិះឡានទំនើបមានអង្គរក្សមកតាមការពារពិននិងដែលតែបែរជាមកធ្វើបុគ្គលិកទីផ្សារនិយាយបណ្តើរមើលមុខថេហ្យុងបណ្តើរដោយក្រខ្សែភ្នែកចម្លែក

« ហ្ហេម ! ការងារមិនគិតទៅធ្វើបែរជាមកឈរនិយាយដើមអ្នកប្រុសយើងពួកឯងទាំងអស់គ្នានេះចង់ស្លាប់មែនទេ »ឆេហុីក្រហឹមឡើងលើកដៃចង្អុលមុខបុគ្គលិកទាំងអស់អោយបញ្ឈប់សកម្មភាពនេះភ្លាមដោយសារតែពួកគេនិយាយធ្វើអោយប៉ះពាល់ផ្លូវចិត្តរបស់ថេហ្យុងនាយស្រែកគម្រាមតែប៉ុននេះគ្រប់គ្នាក៏រហ័សដើរឡើងញាប់ស្អេកចូលទៅខាងក្នុងក្រុមហ៑ុនជាបន្ទាន់

« ពួកលោកមិនបាច់តាមខ្ញុំទេ  »ថេហ្យុងស្រដីឡើងទាំងក្តីធុញទ្រាន់

« តែនេះជាបញ្ជារចៅហ្វាយខ្ញុំមិនអាចធ្វើអ្វីស្រេចតែចិត្តបានទេ » ណាដូតបឡើងដោយភាពមុតមាំក្នុងនាមជាអង្គរក្សគំរូ

មួយរាត្រីចងចាំមិនភ្លេច Where stories live. Discover now