ភាគទី២៥ :ឯងអាក្មេងកញ្ជះគេ !!
__________________ឡានស្ព័តពណ៍ខ្មៅរលោងស្រិលបានបើកចូលមកកាន់ទីលាយដល់ធំទូលាយនៃភូមិគ្រឹះលេវ៉នឡេតកង់ឡានចេះតែរំកិលទៅមុខយឺតៗនៅសងខាងមានផ្កាដុះលូតលាស់រីកស្កុះស្កៀលយ៉ាងស្រស់បំព្រងខណៈនោះដែលឡានបានបញ្ឈប់នៅនឹងថ្កល់មួយកន្លែងស្របនិងទ្វារឡានក៏បានបើកឡានបង្ហាញអោយយើងច្បាស់ជាក់និងភ្នែកថាអ្នកដែលមកនេះគឺជាក្លររ៉ានាងចុះពីលើឡានទាំងទឹកមុខញញឹមព្រោះគោលបំណងនាងមកថ្ងៃនេះដើម្បីមកបបួលជុងហ្គុគចេញទៅញុាំអីនៅខាងក្រៅតែពីរនាក់រួមសេចក្តីមកទោះបីជានាងត្រូវជុងហ្គុគព្រងើយកន្តើយដាក់យ៉ាងណាក្តីក៏នាងមិនចុះចាញ់ក្នុងការទោងទាមរាងក្រាស់បន្តទៀតដែរដរាបណាជុងហ្គុគនៅមិនទាន់ក្លាយជារបស់នាងក្លររ៉ានាងគ្មានថ្ងៃបញ្ឈប់ឡើយ
« អ្នកនាងមិនអាចចូលទៅបានទេ » ជំហានឈានជើងដើរចូលទៅខាងក្នុងភូមិគ្រឹះមិនបានប៉ុន្មានផងក៏ត្រូវនាយជំនិតក៏ដូចជាអង្គរក្សពីរនាក់មកស្ទាក់ឃាត់នាងពីមុខមិនអោយឆ្ពោះជំហានបន្តឡើងទៅជាន់ខាងលើព្រោះតែពេលនេះចៅហ្វាយពួកនាយកំពុងតែនៅក្នុងបន្ទប់ជាថេហ្យុងបើសិនជានាងសំដៅទៅក្នុងបន្ទប់ជុងហ្គុគប្រាកដណាស់អ្នកដែលរងទុកគឺជាពួកនាយទាំងបីឯណ្ណោះទេ(jkដាក់ទោស)
« ហេតុអីក៏យើងចូលមិនបាន យើងត្រូវការជួបជុងឆាប់ចៀសចេញពីផ្លូវរបស់យើងអោយឆាប់ » ចិញ្ចើមនាងចងចូលគ្នាទាំងមុខក្រម៉ូវស្រដីកាចឆ្នាស់បានពោលឡើងដេញនាយទាំងបីអោយចៀសចេញពីផ្លូវនាងត្រូវការជួបជុងហ្គុគឥលូវនេះ
« ចៅហ្វាយកំពុងតែរវល់អ្នកនាងមិនអាចទៅរំខានគាត់បានទេ » ឆឹងសុី
« រវល់ជាមួយអាក្មេងថោទាបនោះមែនទេ !? » លឺថានាយក្រាស់រវល់ភ្លាមនាងប្រតិកម្មមកជាហូរហែលពុះកញ្រ្ឆោលសេចក្តីក្រាវក្រោធមកពេញខ្លួននាងដឹងថានាយក្រាស់អត់រវីរវល់ស្អីឡើយបើវរល់ប្រហែលរវល់ជាមួយអាក្មេងនោះច្បាស់ណាស់
« ចៀសចេញ » ស្រីស្រស់សម្លក់នាយទាំងបីស្ទើរតែចង់សុីសាច់ហុតឈាមរុញជ្រាននាយអង្គរក្សទាំងពីរដែលឈរបាំងផ្លូវនោះអោយចេញពីផ្លូវរបស់នាង
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜