ភាគទី៦ : អ្ហឹក អ្ហឹក កូនបែកគ្នាហើយម៉ាក់ !!
______________« អ្ហា៎ កូនថេយ៍ចូលមកអង្គុយសិនមកកូន » អ្នកស្រីទាញដៃកូនប្រុសតែម្នាក់អោយចូលទៅអង្គុយក្នុងលើកៅអីទាំងញញឹមញញែមហាក់សប្បាយរីករាយនិងវត្តមានថេហ្យុងជាពន់ពេកដែលបែកគ្នាអស់រាប់ខែមិនឃើញមកលេងគាត់ទាល់តែសោះទើបថ្ងៃនេះថេហ្យុងឈានមកលេងពួកគាត់អ្នកម្តាយឪពុករីករាយយ៉ាងណាអារម្មណ៍ដែលនឹករលឹកអំពីកូនប្រុសជារាងរាល់ថ្ងៃ
« មកយូរហើយហេស៎កូន » ស្របពេលនោះដែលលោកគីមដែលជាប៉ាបង្កើតរបស់នាយតូចចេញមកពីខាងក្រោយផ្ទះទំនងដូចទើបនិងមកពីមើលការខុសត្រូវកម្មករក្នុងចម្ការផ្លែឈើគ្រួសារនាយតូចគឺប្រកបរបបស្រែចម្ការមានកូនគូលីច្រើននាក់បើនិយាយពីដំណាំវិញដាំដុះលើដីរាប់ហិចតាឯន៎ុះគិតសព្វៗទៅនាយតូចក៏មិនមែនជាកូនអ្នកខ្សត់ខ្សោយអីដែរ
« ខ្ញុំទើបតែមកដល់មុននេះទេហើយចុះលោកប៉ាទើបមកពីចម្ការហេស » ថេហ្យុងញញឹមស្រាលៗឆ្លើយតបទៅកាន់លោកគីមដោយរម្យទម្យ
« ហ្ហឹម » លោកគីមក្រហឹមដាក់នាយតូចដោយសារផ្ទះគាត់និងចម្ការដំណាំគឺនៅជិតគ្នានោះទេឬក៏យើងអាចហៅថាផ្ទះចាំចម្ការក៏បានដែល
« បងមើលចុះកូនយើងឥលូវស្គមណាស់ » អ្នកអេម៉ាក្រសោបផ្ទៃមុខថេហ្យុងសង្កេតមើលតាំងក្បាលដល់ចុងជើងឃើញថាកូនប្រុសខ្លួនស្រក់សាច់ឡើងប្លែកស្គមជាងការមុនទៅទៀតទ្រូងជាម្តាយនេះសែនព្រួយបារម្ភណាស់ខ្លាចក្រែងកូនមិនស្រណុកសុខស្រួលក្នុងចិត្តឬក៏ឈឺស្កាត់អ្វីដោយហេតុថេហ្យុងគឺរស់នៅឆ្ងាយពីភ្នែកគាត់ហើយនាយត្រូវរស់នៅតែម្នាក់ឯងទៀតគាត់ពិតជាព្រួយបារម្ភខ្លាំងណាស់
« កូនមិនអីទេណា៎ម៉ាក់ម៉ាក់កុំបារម្ភអី » ថេហ្យុងចាប់ផ្គួបដៃគាត់ទាំងពីររបស់ម្តាយដោយស្រដីឡើងដូចគ្មានបញ្ហាអ្វីសោះឡើយ
« មិនបារម្ភយ៉ាងមិចថេយ៍កូនមើលសភាពខ្លួនទៅមើលចុះស្គមខ្លាំងណាស់ » អ្នកស្រីអេម៉ា
« ប្រហែលមួយរយៈនេះការងារច្រើនអញ្ចឹងហើយបានជាកូនមិនសូវបានញុាំបាយទៀងពេលថែមទាំងគេងយប់ៗជ្រៅទៀតណ្ហើយចុះអ្នកម៉ាក់កុំបារម្ភអីកូនគ្រាន់តែស្គមបន្តិចបន្តួចតែប៉ុណ្ណោះ » ថេហ្យុងញញឹមក្សោះដាក់អ្នកជាម្តាយដោយរាយរាប់ប្រាប់អ្នកស្រីអេម៉ាយ៉ាងវែងអន្លាយថេហ្យុងព្យាយាមរកលេសថាខ្លួនការងារច្រើនពេកទើបមិនសូវមានពេលគិតគូពីសុខភាពខ្លួនឯងតែតាមពិតទៅមួយរយៈមកនេះគេគេងយំស្ទើរតែរាល់យប់បាយទឹកក៏មិនសូវជាទៀងពេលអារម្មណ៍អន្លង់អន្លោចភ្លឹកៗមិនប្រក្រតីតាំងពីបែកគ្នាជាមួយស៑ូហ្វុងមកម្លេះ
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romansអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜