ភាគទី១១: ហេតុអីយើងត្រូវឆ្លើយ !!
______________ស្របដែលអ្នកទាំងពីរកំពុងតែងូតទឹកនូវក្នុងអាងត្រាំទឹកដល់ធំមួយថេហ្យុងត្រូវបាននាយក្រាស់មានរហ្សនាមជាម៉ាហ្វៀលលូកលាន់ខ្ទីចខ្ទីគ្មានសេសសល់ជាហេតុដែលធ្វើអោយនាយតូចមិនស្រណុកជាខ្លាំងទម្រាំតែពួកគេទាំងពីងូតទឹករៀបចំខ្លួនស្លៀកពាក់អីរួចរាល់គឺឈានដល់ពេលរសៀលបាត់ទៅហើយពន្លឺថ្ងៃក៏រះឡើងបញ្ចេញរស្មីក្តៅចេសថេហ្យុងបន្ទាប់ញុាំអាហារលេបថ្នាំហើយៗនាយក្រាស់ក៏បាននាំរាងកាយតូចចុះទៅខាងក្រោម
« អ្នកទាំងអស់ស្តាប់ណានេះគឺជា គីមថេហ្យុងដេសុីយេស៍ចាប់ពីពេលនេះតទៅគេនិងរស់នៅទីនេះក្នុងនាមជាមនុស្សរបស់យើងអញ្ចឹងហើយអ្នកទាំងអស់គ្នាត្រូវគោរពគេអោយដូចជាគោរពយើង » ចុះមកដល់ខាងក្រោយថេហ្យុងផ្តើមធ្វើមុខឡេឡង់ធ្វើខ្លួនមិនយល់ត្រូវពេលបានឃើញមានអ្នកបម្រើទាំងប្រុសទាំងស្រីរួមជាមួយអង្គរក្សជាច្រើនដែលឈរត្រៀបត្រាតម្រង់ជួរអោនលំទោនខណៈពេលវត្តមានខ្លួននិងនាយក្រាស់ចុះមកដល់ខណៈនោះផងដែលជុងហ្គុគស្រាប់បន្លឺសម្តីឡើងទាំងកាយវិការច្បាស់លាស់នាយទាញក្រសោបចង្កេះអង្គ្រងនាយតូចមកជិតខ្លួនបន្តិចសឹមចាប់ស្រដីឡើងមកដោយជះភាពផ្តាច់ការ
« ហ្ហាស ខ្ញុំមានបាននិយាយឬនៅថាព្រមមករស់នៅជាមួយលោកនោះ » ក្រខ្សែភ្នែកកាចឆ្នាស់ទាំងគូត្របាញ់សម្លក់នាយក្រាស់ដោយក្តីក្រាវក្រោធថេហ្យុងអោនមុខទៅខ្សឹបដាក់ត្រចៀកនាយក្រាស់ប្រកបដោយភាពខ្មឺតខ្នាញ់
« ហុឹស ព្រមមិនព្រមវាជារឿងរបស់ឯងការដែលសំខាន់ឯងជាកម្មសិទ្ធរបស់យើង » នាយក្រាស់សើចដើមក៏ឌឺមកាន់នាយរួចសឹមនិងអោនទៅខ្សឹបថេហ្យុងវិញមិនអោយចាញ់
« លឺសម្តីយើងនិយាយឬអត់ !?? » នាយប្រកូកមួយវ៉ាស់ផ្អើរអស់អ្នកបម្រើដែលមានវត្តមាននៅទីនេះសឹងតែធ្វើអោយពួកគេលួសព្រលឹងដោយសារតែសំឡេងធ្ងន់ៗរបស់់លោកចៅហ្វាយ
« ចាស៎ ចៅហ្វាយ/ បាទ ចៅហ្វាយ » ទាំងប្រុសទាំងស្រីជាអ្នកបម្រើរហ័សអោនលំទោនគោរពនាយក្រាស់ក៏ជាថេហ្យុងដោយវាចាញាប់ស្អេក
YOU ARE READING
មួយរាត្រីចងចាំមិនភ្លេច
Romanceអតីតធ្លាប់តែត្រូវគេក្បត់ចិត្តតែវាសនាបានពាំនាំអោយជួបនិងម៉ាហ្វៀលមួយដែលអាចធ្វើបេះដូងគេរគោះរគើម្តងទៀតហ៑ានបើកទទួលយកម៉ាហ្វៀលលម្នាក់នោះចូលក្នុងជីវិត 💜